ដើម្បីក្លាយជាជើងសារគយត្រូវមានលក្ខណៈសម្បត្តិដូចជា ៖
- មានសញ្ជាតិខ្មែរ ឬជានិរាសនជនដែលមានលំនៅដ្ឋាននៅកម្ពុជា
- មានអាយុយ៉ាងតិច១៨ឆ្នាំ
- មានសញ្ញាបត្រយ៉ាងតិចត្រឹមមធ្យមសិក្សាទុតិយភូមិ
- មានលិខិតថ្កល់ទោសដែលចេញដោយស្ថាប័នមានសមត្ថកិច្ច
- មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីធ្វើធុរកិច្ច
- មានប្រវត្តិអនុលោមភាពសារពើពន្ធស្អាតស្អំ
- បានប្រឡងជាប់ជាជើងសារគយ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមការរៀបចំ និងចាត់ចែងដោយទីចាត់ការគយនិងរដ្ឋាករ ។