សង្គ្រាមស៊ីវិល ( ១៩៧០.១៩៧៥ ) បានផ្តល់ផលវិបាកដូចតទៅ៖
- បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្មែរនិងក្តីសុខរបស់រាស្រ្ត
- ប្រជាជនព្រាត់ប្រាស់គ្រួសារ
- វាលស្រែចម្ការត្រូវគេបោះបង់ចោល
- អសន្តិសុខ អំពើចោរកម្ម ភាពអនាធិបតេយ្យ អំពើហឹង្សា ការអត់ឃ្លាន និងជំងឺ
- ទំនិញឡើងថ្លៃ និងកង្វះគ្រឿងឧបភោគបរិភោគ
- សម្លាប់ប្រជាជនកម្ពុជាជាង១លាននាក់
- អន្តរាយផ្លូវថ្នល់និងស្ពាននិង ៧០%ទៅ៨០%
- វាលស្រែចម្ការក្លាយជាចម្ការមីន និងរណ្តៅគ្រាប់បេ ៥២
- រោងចក្រឧស្សាហកម្ម ៧៥% ត្រូវបំផ្លិចបំផ្លាញ
- ចម្ការកៅស៊ូ ត្រូវបាត់បង់
- គ្រឹះស្ថានសិក្សានៅតំបន់រំដោះនិងតំបន់ប្រទាញប្រទង់ទាំងអស់ត្រូវបិទទ្វារ
- គ្រូនិងសិស្សត្រូវភៀសខ្លួនមករៀននៅតាមបណ្តាខេត្តក្រុង
- សិស្សនិងនិស្សិតមួយចំនួនមធ្វើការសូកប៉ាន់ដើម្បីគេចផុតពីការចាប់បង្ខំឲ្យចូលកំណែ
- បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមថែមទាំងបានបំផ្លាញឬសគល់ប្រព័ន្ធ សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម និងធនធានមនុស្ស ធ្វើឲ្យមានការអភិវឌ្ឍជាតិមិនបាន ។