2020-03-25 14:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៩៦- តើអធិការសំដៅដល់អ្វី ?
៩៧- តើអនុតំណាងសំដៅដល់អ្វី ?
៩៨- តើអនុប្បទានសំដៅដល់អ្វី ?
៩៩- តើអហេតុកផល (សេចក្តីចម្រើនដោយឥតហេតុ) សំដៅដល់អ្វី ?
១០០- តើអាជ្ញាយុកាលសំដៅដល់អ្វី ?
ចម្លើយ
៩៦- អធិការ តាមក្រមរដ្ឋប្បវេណី មានន័យថា បុគ្គលដែលតុលាការជ្រើសតាំងតាមការទាមទាររបស់អភិបាល ដើម្បីធ្វើការស្រាវជ្រាវអំពីទ្រព្យសម្បត្តិ ដែលជាវិភាគទានក្រៅពីប្រាក់ ឬទ្រព្យសម្បត្តិដែលបុគ្គលណាម្នាក់បានសន្យានៅក្នុងលក្ខន្តិកៈនៃការបង្កើតនីតិបុគ្គល ថានឹងធ្វើអនុប្បទានទៅឲ្យនីតិបុគ្គលនោះ ក្រោយពីការបង្កើតនីតិបុគ្គល ។
៩៧- អនុតំណាង សំដៅដល់អ្នកដែលជ្រើសតាំងឡើង ដោយអ្នកតំណាង ហើយដែលមានសិទ្ធិ និងករណីយកិច្ចចំពោះម្ចាស់សិទ្ធិ ដូចអ្នកតំណាងដែរ ។
៩៨- អនុប្បទាន សំដៅដល់ការផ្ទេរសិទ្ធិ ឬទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលជាអនុប្បទាយីទៅឲ្យបុគ្គលម្នាក់ទៀតដែលជាអនុប្បទានិក ។
៩៩- អហេតុកផល (សេចក្តីចម្រើនដោយឥតហេតុ) សំដៅដល់ការទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃដោយគ្មានមូលហេតុ តាមផ្លូវច្បាប់ ហើយធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃដោយសារការទទួលផលនោះ ។
១០០- អាជ្ញាយុកាល សំដៅដល់អំឡុងពេលមួយដែលកំណត់ដោយច្បាប់ ។ ការកន្លងហួសនៃអំឡុងពេលនេះ បង្កើតឲ្យមានអានុភាពនៃលទ្ធកម្ម ឬការរលត់សិទ្ធិណាមួយ ។