Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-27 14:50

លេខាធិការដ្ឋាននៃ គ.ជ.វ.ស. មានតួនាទីនិងភារកិច្ចដូចជា ៖

  • ជួយ គ.ជ.វ.ស. ក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តស្តង់ដាសេវសាធារណៈស្របតាមឯកសារណែនាំស្តីពីស្តង់ដាសេវាសាធារណៈ
  • រៀបចំវិធីសាស្ត្រនិងគោលការណ៍ដើម្បីវាយតម្លៃសេវាសាធារណៈជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
  • រៀបចំផែនការយុទ្ធសាស្រ្តស្តីពីការកំណត់និងការអនុវត្តស្តង់ដាសេវាសាធារណៈជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
  • សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំកំណត់សូចនាករគោលនៃសេវានីមួយៗជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
  • សហការជាមួយក្រសួង ស្ថាប័ន ផ្នែកឯកជន និងដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ដើម្បីកៀរគរធនធាននិងមធ្យោបាយសម្រាប់ពង្រឹងប្រសិទ្ធភាពនិងគុណភាពសេវាសាធារណៈ
  • ចងក្រងនិងផ្សព្វផ្សាយសេវាសាធារណៈទាំងឡាយណាដែលទទួលបានវិញ្ញាបនបត្រឬពានរង្វាន់
  • ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តស្តង់ដាសេវាសាធារណៈរបស់ក្រសួង ស្ថាប័នជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
  • តាមដាននិងត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នធៀបនឹងសូចនាករគោលដែលកំណត់ដោយក្រសួង ស្ថាប័នសាមី
  • អនុការងារផ្សេងៗទៀតតាមការប្រគល់ជូនរបស់ គ.ជ.វ.ស. ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login