ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ដូចគ្មានអ្វីអភិវឌ្ឍន៍ទាល់តែសោះ ដើរមួយជំហានក៏គិតមួយជំហាន ដូចជីវិតគ្មានន័យអ្វីសូម្បីបន្តិច។ មិនមែនមិនចង់គិតទុកមុននោះទេ ប៉ុន្តែមិនដឹងថាគិតពីណាទៅណាមុន បើនៅក្នុងខួរក្បាលពេលនេះវាមានរឿងច្រើនពេកមិនដឹងចាប់ផ្តើមពីចំណុចណាទៅណា។ យូរៗក៏ធុញ យូរៗក៏ហត់ តែមិនដឹងធ្វើអ្វីបានមានតែស៊ូទៅមុខបន្តទៀតដើម្បីកំដរដង្ហើមដែលនៅសល់។
ហត់កាយវាមិនប៉ុន្មាននោះទេ តែហត់ចិត្ត គឺវាពិបកកទ្រាំខ្លាំងណាស់។ ធ្លាប់គិតថាបើកាលណាមានលុយ មានកិត្តិយសវានឹងអាចនាំឱ្យក្តីសុខរត់មករក ប៉ុន្តែគ្រប់យ៉ាងវាមិនមែននោះទេ របស់ទាំងនោះគ្រាន់តែជាគ្រឿងសក្ការៈ ដើម្បីបង្ហាញឱ្យឃើញពីភាពមានបានប៉ុណ្ណោះ តែវាមិនអាចស្វែងរកសេចក្តីសុខបានដោយសារវាឡើយ។
ពេលខ្លះមានលុយក៏មិនអាចទិញរបស់ញាុំឆ្ងាញ់ៗបាន ប្រហែលជាមានតម្លៃថ្លៃ តែវាប្រែក្លាយជាគ្មានជាតិកាលណា ចិត្តមិនស្ងប់ គ្មានក្តីសុខ អារម្មណ៍ហត់ ស្រ្តេស រសគ្រប់យ៉ាងរលាយទៅជាសាប ភ្លាវ ល្វីង អស់រលីង។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=178243850834444&set=a.105573171434846