Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មិនមែនមានន័យថាគេមិនចេះហត់នោះឡើយ ប៉ុន្តែក៏មិនចំណាយពេលវេលាទុកចោលឥតប្រយោជន៍ដែរ។ មានមនុស្សចេះតែនិយាយថា "ខំម្ល៉េះ ស្លាប់ទៅយកអ្វីទៅតាម?" ថ្វីដ្បិតតែវាមិនអាចយកអ្វីទៅតាមពេលដែលស្លាប់ក៏ដោយចុះ តែប្រសិនជានៅមានដង្ហើមមិនអាចនៅស្ងៀមបានឡើយ។
ការហត់នឿយវាគឺជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការងារ ប៉ុន្តែមិនមែនដោយភាពហត់នឿយទើបធ្វើឱ្យយើងមិនធ្វើអ្វីសោះនោះទេ។

មិនចេះនៅស្ងៀម វាអាចគ្រាន់តែជាប្រយោគមួយដែលមនុស្សតែងតែនិយាយនៅពេលឃើញបុគ្គលណាម្នាក់ខំប្រឹងធ្វើការងាររបស់ខ្លួន ឬព្យាយាមយ៉ាងសស្រាក់ក្នុងសកម្មភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែជាស្តែងមិនដូច្នោះទេ គេក៏ចេះឈប់នៅពេលដែលហត់ និងចេះលំហែរនៅពេលដែលស្រ្តេស។

គោលដៅរបស់មនុស្សម្នាក់ៗនៅឆ្ងាយណាស់ គេមិនចេះតែសម្រាកតាមអារម្មណ៍ចង់នោះទេ។ កុំបណ្តោយខ្លួនទៅតាមអារម្មណ៍ខ្ជិលរហូតធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងរណ្តៅនៃភាពខ្ជិលច្រអូសយូរពេក ស្រង់វាឡើងមកហើយបន្តដំណើរទៅរកក្តីស្រមៃរបស់យើង ការហត់នឿយបន្តិចបន្តួចប៉ុននេះវាមិនអាចធ្វើអ្វីយើងបានឡើយ ប្រសិនបើចិត្តយើងនឹងធឹងគ្រប់គ្រាន់។ តោះទៅចាប់ក្តីស្រមៃជាមួយនឹងការព្យាយាម តស៊ូ ប្រឹងប្រែងរបស់យើង!

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=167855658539930&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login