Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


ខ្ញុំធ្លាប់ស្រឡាញ់អ្នកខ្លាំង រហូតដល់ថ្នាក់ភ្លេចស្រឡាញ់ខ្លួនឯង។ ខ្ញុំមើលអ្នកសំខាន់មករហូត ដល់ថ្នាក់មិនជឿសម្តីអ្នកដទៃ។
មែនទែនទៅវាក៏ប្រហែលមកពីរូបខ្ញុំហើយដែលស្រឡាញ់អ្នកជ្រុលពេក រហូតដល់ធ្វើឱ្យអ្នកបានចិត្ត ហើយហ៊ានធ្វើបែបហ្នឹងដាក់ខ្ញុំ។ ប្រសិនជាស្រឡាញ់គេហើយក៏សុំឱ្យអ្នកចេញទៅចុះ មិនបាច់មកធ្វើជាសោកស្តាយចំពោះខ្ញុំនោះទេ វេលាកន្លងចាត់ទុកថាវាគ្រាន់តែជាសុបិនដ៏សែនចំណាយពេលជាច្រើនទៅចុះ។

ហើយថ្ងៃណាមួយអ្នកនឹងដឹងថា អ្នកពិតជាល្ងង់ខ្លាំងណាស់ដែលចាកចេញពីខ្ញុំ ព្រោះអ្នកសុខចិត្តបោះបង់មនុស្សដែលស្រឡាញ់អ្នក ស្មោះត្រង់ និងច្បាស់លាស់ជាមួយអ្នកមកជាយូរ ដើម្បីតែទៅចាប់ផ្តើមថ្មីជាមួយមនុស្សដែលទើបនឹងស្គាល់បានប៉ុន្មានថ្ងៃ។ ហើយខ្ញុំក៏សង្ឃឹមថាមិនយូរដូចគ្នា គេនឹងក្បត់អ្នក ហើយចាកចេញពីអ្នកដើម្បីទៅរកអ្នកថ្មី ដូចដែលអ្នកធ្លាប់ធ្វើដាក់ខ្ញុំអ៊ីចឹង។

ថ្ងៃមួយអ្នកនឹងយល់អារម្មណ៍ថា អ្នកដែលត្រូវមនុស្សជាទីស្រឡាញ់បោកប្រាស់ វាឈឺចាប់ប៉ុនណា? ហើយអ្នកនឹងយល់ ពីការដែលអ្នកធ្វើចំពោះខ្ញុំ។ ពេលនេះអ្នកគ្រាន់តែជាអតីតមួយដែលខ្ញុំចង់រំលឹកដើម្បីតែណែនាំប៉ុនណោះ។ ប្រសិនជាអ្នកថ្មីរបស់អ្នកគេល្អ គេស្មោះនឹងអ្នក ក៏សុំឱ្យអ្នកមានក្តីសុខ ហើយកុំក្បត់គេទៀតអី។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=166133798712116&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login