Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


ទម្រាំតែអាចរឹងមាំបាន យើងតែងតែឆ្លងកាត់នូវឧបសគ្គជាច្រើនដែលចូលមករារាំង វាតែងដួលខ្លះសម្រាប់ជីវិត។ មិនមាននរណានៅចាំពីថ្ងៃដំបូងដែលយើងយំននោះ ព្រោះយើងមិនដឹងជាយំមកប៉ុន្មានដងហើយទេ?
កាលនៅក្មេងហាត់រៀនដើរ យើងត្រូវដួលហើយក៏មានរបួសជាច្រើនដែរទម្រាំអាចដើរបានយ៉ាងល្អមកដល់ថ្ងៃនេះ។

ប្រហែលជាច្រើនអ្នកដែលមានស្នេហាដំបូង កំពុងពេញស្រឡាញ់ តែគេបែរជាមកក្បត់នឹងខ្លួន វាក៏ឈឺចាប់ហើយធរមាន ព្រោះដោយសារតែយើងមិនធ្លាប់បានជួបវាពីមុនមក មិនធ្លាប់ស្គាល់រស់ជាតិនៃការឈឺបែបនេះ។ ប៉ុន្តែនៅពេលដែលយើងអាចគិតបានពីការឈឺនោះ ទើបអាចធ្វើឱ្យយើងរឹងមាំជាងមុន។

ជីវិតមនុស្សមិនមែនមានតែភាពស្រណុក សុខសប្បាយទេ សុខនិងទុក្ខតែងតែដើរទទឹមគ្នាមកជាមួយនឹងមនុស្ស។ ប្រសិនជាមានអ្នកប្រាប់ថាជីវិតមានតែក្តីសុខ កុំបាច់ទៅជឿហើយយកមកវិភាគលើខ្លួនឯងនិងគេឡើយ។ ជីវិតដែលល្អវាតែងតែត្រូវការនូវចំណែកដែលយើងមិនចូលចិត្ត ទើបវាសមតម្លៃ និងមានន័យបំផុត។ ក្រោកឈរឡើងណា តស៊ូទៅជាមួយបច្ចុប្បន្នកាលដែលយើងជួប កុំចុះចាញ់វា តតាំងនឹងវាទៅ គ្មានជីវិតឯណាដែលថាស្រួលនៅលើផែនដីនេះទេ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=167293115262851&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login