Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


កំប្លែងណាស់មែនទេដែលមកលេងសើចជាមួយអារម្មណ៍ និងការស្រឡាញ់របស់ខ្ញុំ? ឬកន្លងមកអ្នកមិនដែលធ្លាប់ស្រឡាញ់ខ្ញុំសូម្បីបន្តិច? វាឈឺចាប់ដែលត្រូវមកជួបអ្វីបែបនេះ បេះដូងរបស់ខ្ញុំវាគឺជាសាច់ មិនមែនសាងមកពីថ្មទេ។
គួរឱ្យអស់សំណើចណាស់ដែលថ្ងៃនេះយល់ពីអ្នក ពីរឿងដែលអ្នកបោកប្រាស់ការស្រឡាញ់របស់ខ្ញុំ។ ហើយវាក៏គួរឱ្យស្ងើចសរសើរខ្លួនឯងផងដែរ ដែលអាចដើរចេញពីអ្នកមកដោយគ្មានការទាក់ទើ។

យំមិនយូរទេ បន្តិចទៀតនឹងបាត់ហើយ។ មិនមែនយំដោយសារសោកស្តាយអ្នកនោះទេ តែយំដោយសារតែសោកស្តាយពេលវេលា មិនគួរណាមកប្រគល់ឱ្យមនុស្សអាត្មានិយមដូចជាអ្នកទេ។
អាចនិយាយថាខ្ញុំល្ងង់ក៏បានណា ដែលចំណាយពេលមកយ៉ាងយូរ ដើម្បីតែផ្តល់ឱកាសឱ្យអ្នកម្តងហើយម្តងទៀត។ ប៉ុន្តែលើកនេះ វាជាលើកចុងក្រោយហើយ ហើយក៏មិនមានការអភ័យទៀតដែរ។ ខ្ញុំនឹងរឹងមាំដោយខ្លួនឯង រឹងមាំជាមួយរឿងកំប្លែងដែលអ្នកតែងនិពន្ធមកអស់រយ:ពេលជាយូរ។

អរគុណណា អរគុណដែលធ្វើឱ្យខ្ញុំក្លាយជាតួសម្តែងម្នាក់ក្នុងរឿងរបស់អ្នក។ ហើយរឹងតែអរគុណដែលធ្វើឱ្យខ្ញុំស្គាល់ពីនិស្ស័យមនុស្សកាន់តែច្បាស់នៃរឿងមួយនេះ។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=166768168648679&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login