ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
នៅថ្ងៃដែលអ្នកបាត់បង់អ្វីគ្រប់យ៉ាង នោះអ្នកនឹងអាចមើលឃើញពីចិត្តរបស់មនុស្ស។ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែចូលចិត្តយើងនោះទេ ហើយជួនកាលយើងក៏មិនអាចរកមនុស្សដែលស្មោះនឹងយើងបានសូម្បីម្នាក់ផងដែរ។ គេអាចនឹងនៅធ្វើល្អជាមួយ ព្រោះតែយើងនៅអាចផ្តល់ប្រយោជន៍អ្វីម្យ៉ាងដល់គេ ប៉ុន្តែនៅពេលដែលគ្រប់យ៉ាងយើងត្រូវបរាជ័យ គេក៏ចេញទៅវិញ។
កុំចង់បានភាពស្មោះត្រង់ពីអ្នកដទៃ ដរាបណាយើងនៅតែមានចិត្តបោកប្រាស់ខ្លួនឯង។ ប្រឹងបោកបញ្ឆោតខ្លួនឯងថាថ្ងៃណាមួយនឹងអាចរកមនុស្សស្មោះបាន ដោយចេះតែលះបង់ៗ ហើយនឹងលះបង់ ជារឿយៗ រហូតក្លាយជាទម្លាប់ដែលមិនអាចកែបាន។
កុំសង្ឃឹមជាមួយអ្នកដទៃអី គេមិនអាចមកចូលរួមយំសោកជាមួយយើងនៅពេលដែលយើងធ្លាក់ដល់កម្រិតទេ។ គេអាចនឹងនៅ ពេលដែលយើងសប្បាយចិត្ត ឬជោគជ័យក្នុងអ្វីមួយតែប៉ុណ្ណោះ។
ត្រូវតាំងចិត្តថា "គ្មាននរណាអ្នកក៏អាចរស់បាន" ព្រោះអ្នកមិនអាចខ្ចីដង្ហើមនរណាម្នាក់មកដកបានទេ។ ទោះបីជាអ្នកធ្លាក់មកដល់បាតសូន្យនៃចំណុចដែលទាបបំផុតក៏ដោយ តែចូរកុំអស់សង្ឃឹម ហើយកុំស្វឬងរកគេដើម្បីឱ្យមកជួយ អ្នកគួរតែជួយខ្លួនឯង ហើយនាំខ្លួនឯងចេញពីចំណុចដែលគេមើលមិនឃើញនេះទៅគឺបានហើយ។ ប្រសិនជាថ្ងៃណាមួយអ្នកអាចចេញផុតពីទីនេះ នោះអ្នកគ្រប់គ្នានឹងមើលឃើញអ្នកដោយខ្លួនឯង ពីកិត្តិនាម នឹងការតស៊ូរបស់អ្នក។ កុំឱ្យភាពកណ្តោចកណ្តែងមកធ្វើឱ្យបាក់ស្បាតជាដាច់ខាត។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=166045082054321&set=a.105573171434846