ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
នៅពេលនិយាយពីរឿងជីវិត ស្រាប់តែនឹកឃើញដល់ពាក្យមួយដែលមនុស្សភាគច្រើនចូលចិត្តនិយាយ ហើយយកខ្លួនឯងទៅដាក់ក្នុងបន្ទុកមួយដែលមានភាពអវិជ្ជមាន។ «គ្មានអ្នកត្រូវការ» វាក្លាយជាពាក្យពេញនិយមសម្រាប់មនុស្សដែលឯកា។ ប៉ុន្តែគេមិនដឹងនោះទេថា គេខ្លួនឯងកំពុងដែលធ្វើឱ្យខ្លួនឯងមិនមានក្តីសុខ បង្អាក់ទឹកចិត្តខ្លួនឯងឱ្យមើលពិភពលោកក្នុងភាពអគតិ។ បើទោះបីជាគ្មាននរណាដែលស្រឡាញ់យើងក៏ពិតមែន តែមិនគួរណាយើងមិនស្រឡាញ់ខ្លួនឯងទេ។ កុំយកខ្លួនឯងទៅរកភាពឈឺចាប់ តែត្រូវរំដោះខ្លួនឯងចេញពីភាពសោកសៅ។ មែនទែនទៅមិនមែនយើងគ្មានអ្នកត្រូវការនោះទេ វាប្រហែលជាមកពីយើងខ្លួនឯងដែលមិនត្រូវការអ្នកច្រើនជាង។ ជឿចុះមនុស្សដែលមិនសូវមាត់ក មិនសូវរាក់ទាក់... មិនមានអ្នកណាដែលគេហ៊ានក្នុងការចូលមករកយើងដែរ។ បើមិនអាចផ្លាស់ប្តូរនិស្ស័យរបស់ខ្លួនឯងបាន ក៏គួរណាស់តែផ្លាស់ប្តូរការគិតក្នុងភាពអវិជ្ជមានចេញខ្លះទៅ។ នៅពេលដែលយើងឃ្លាតឆ្ងាយពីមនុស្សជុំវិញ វាប្រាកដណាស់ថានឹងមានអារម្មណ៍កណ្តោចកណ្តែង កុំបណ្តោយឱ្យអារម្មណ៍វានោះមកសន្ថ័តក្នុងចិត្តអ្នកអី មើលទៅជុំវិញខ្លួនរបស់អ្នក ប្រសិនជាខ្លួនឯងមិនមានឧបនិស្ស័យជាមួយមនុស្ស តែក៏នៅមានធម្មជាតិនៅត្រូវការយើង ហើយជាពិសេសដែលមិនអាចខ្វះបាននោះគឺ យើងខ្លួនឯងដាច់ខាតត្រូវតែ ស្រឡាញ់ ហើយត្រូវការខ្លួនឯងជានិច្ច។ អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=165520475440115&set=a.105573171434846