Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ឆ្នាំ២០០០ ដើម្បីសន្តិភាព វប្បធម៌អហឹង្សារួមមាន ៖

  • គោរពជីវិតមនុស្ស : គោរពជាតិ និងសេចក្តីថ្លៃថ្នូររបស់ជនគ្រប់រូបដោយគ្មានការរើសអើងពូជ សាសន៍ ឬគំនិតអគតិ ។
  • បដិសេដអំពើហិង្សា : ប្រកាន់យកវិធីអហិង្សា ច្រានចោលរាល់អំពើហិង្សាគ្រប់ប្រភេទរួមមាន អំពើកេងប្រវ័ញ្ខលើរាងកាយ អំពើរំលោភបំពានលើផ្លូវ ភេទការគាបសង្កត់ផ្លូវចិត្ត ការគាបសង្កត់សេដ្ឋកិច្ចនិងសង្គម ជាពិសេសចំពោះជនដែលគ្មានលទ្ធភាព ការពារខ្លួនឯង និងជនងាយរងគ្រោះថ្នាក់ដោយសារអំពើរំលោភបំពានទាំងនេះ ។ តួយ៉ាងដូចជា ជនក្នុងវ័យជំទង់ និងកុមារជាដើម ។
  • រួមចំណែកជាមួយអ្នកដទៃ : ប្រើប្រាស់ពេលវេលា និងរួមចំណែកធនធានសម្ភារៈរបស់ខ្ញុំក្នុងគំនិត សម្បុរសធម៌ ដើម្បីបញ្ចប់នូវរាល់ការរើសអើង បញ្ចាប់នូវអំពើអយុត្តិធម៌ និងការជិះជាន់គាបសង្កត់លើនយោបាយ និងសេដ្ឋកិច្ចជាដើម ។
  • ស្តាប់ដើម្បីយល់ដឹង : ការពារសេរីភាពក្នុងការសម្តែងមតិយោបល់ និងសេរីភាពក្នុងជំនឿពហុវប្បធម៌ ជានិច្ចកាលជ្រើសរើសយកការសន្ទនា និងការស្តាប់ឲ្យបានច្រើនជាជាងការប្រកាន់ខ្ជាប់ គំនិតនិយមជ្រុល និងការបង្ខូចកេរ្តិ៍ឈ្មោះគ្នា ហើយច្រានចោលទស្សនៈរបស់បុគ្គលដទៃ ។
  • ថែរក្សាភពផែនដី : លើកម្ពស់ឥរិយាបថអ្នកប្រើប្រាស់ដេលមានការទទួលខុសត្រូវ និងលើកកម្ពស់រាល់ការអភិវឌ្ឍដោយគោរពជីវិតគ្រប់ប្រភេទ និងដែលបានរក្សាតុល្យភាពធនធានធម្មជាតិលើភពផែនដីនេះ​ ។
  • ស្វែងរកសាមគ្គីភាពជាថ្មីឡើងវិញ : រួមវិភាគទានដល់ការអភិវឌ្ឍសហគមន៍របស់ខ្ញុំ ដោយចូលរួមយ៉ាងសកម្មពីស្រ្តី និងដោយមានការគោរពគោលការណ៍ប្រជាធិបតេយ្យ ក្នុងបំណងរួមបង្កើតសាមគ្គីភាពក្នុងរូបភាពថ្មីមួយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login