និយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃផូស្វរ ៖
- គុណសម្បត្តិផូស្វរ ៖ ផូស្វរជាសារធាតុចិញ្ចឹមចាំបាច់ សម្រាប់រុក្ខជាតិ និងសត្វនៅក្នុងទម្រង់ជាដែក ។ ផូស្វរ ៨០% ប្រើប្រាស់ក្នុងការផលិតជីគីមី អាស៊ីតផូស្វរិចដែលប្រើនៅក្នុងភេសជ្ជៈ ឈើគូស និងថ្នាំបំពុលកណ្តុរ .... ។ ផូស្វរជាធាតុគីមីយ៉ាងសំខាន់សម្រាប់ការលូតលាស់នៃសត្វ និងរុក្ខជាតិ និងជាធាតុបង្កនៃប្រូតេអ៊ីន ជាលិកាប្រសាទ ឆ្អឹងនិងធ្មេញ ។
- គុណវិបត្តិផូស្វរ ៖ ផូស្វរដែលកើតក្នុងធម្មជាតិជាផ្នែកមួយនៃផូស្វាតដែលផ្សំពីអាតូមផូស្វរ និងអាតូមអុកស៊ីសែនមួយចំនួន ។ ផូស្វរអាចមានប្រសិទ្ធិភាពក្នុងមធ្យោបាកយច្រើន ប៉ុន្តែក៏មានការបំពុលនៅក្នុងបឹង នឹងជ្រោះផងដែរ ។ ការប្រើប្រាស់ជីផូស្វាតពុំត្រឹមត្រូវនៅក្នុងកសិកម្ម និងការបង្ហូរទឹកលូសំអុយចូលក្នុងមជ្ឈដ្ឋានទឹកនានា ជាមូលហេតុនៃការបំពុលដោយផូស្វាតដែលបណ្តាលឲ្យកើតមានសារាយកម្មប្រភពទឹក និងការបំពុលទឹកក្នុងដី ។