Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. អ្នកគិតរដ្ឋាភិបាល​គួរតែចំណាយប្រាក់លើកម្មវិធីស្រាវជ្រាវអំពីផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញភពផែនដីដែរឬទេ ? ចូរពន្យល់ពីមូលហេតុ ។

២. តើមានរូបធាតុផ្សំអ្វីខ្លះ នៅក្នុងលំហចន្លោះតារាទាំងឡាយ ?

៣. តើណេប៊ុយឡាជាអ្វី ?

៤. តើមានកម្លាំងអ្វីធ្វើឲ្យមានតុល្យភាពលំនឹងណេប៊ុយឡាមិនឲ្យធូលី និងឧស្ម័នប៉ះទង្គិចគ្នា ឬហោះចេញ ?

៥. ហេតុអ្វីបានជាសមាសធាតុផ្សំរបស់ភពឧស្ម័នយក្សខុសពីសមាសធាតុផ្សំរបស់ភពសិលា ?

ចម្លើយ

១. ខ្ញុំគិតថារដ្ឋាភិបាលគួរតែចំណាយប្រាក់លើកម្មវិធីស្រាវជ្រាវអំពីផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញភពផែនដីព្រោះផ្អែតតាមការសិក្សា អ្នកវិទ្យាសាស្រ្តទស្សន៍ទាយថាការបុកទង្គិចដែលមានអានុភាពគ្រប់គ្រាន់ធ្វើឲ្យមានមហន្តរាយធម្មជាតិកើតឡើងនៅរៀងងរាល់ពីរទៅបីពា​ន់ឆ្នាំម្តង ។ ការបុកទង្គិចម្តងៗមានកម្លាំងខ្លាំងបណ្តាលឲ្យមានគ្រោះធម្មជាតិលើពិភពលោក ដូចជាការផុតពូជនៃពពួកសត្វដាយណូស័រ គេប៉ាន់ស្មានថាកើតឡើងម្តងនៅរៀងរាល់៣០លាន​ ទៅ៥០លានឆ្នាំជាមធ្យម​ ។ ដូច្នេះរដ្ឋាភិបាល និងពិភពលោកទាំងមូលគួរយកចិត្តទុកដាក់សិក្សាអំពីផ្កាយព្រះគ្រោះនិងផ្កាយដុះកន្ទុយដែលអណ្តែត្នុងគន្លងជុំវិញព្រះអាទិត្យក្នុងគោលបំណងចៀសវាងគ្រោះមហន្តរាយធម្មជាតិដែលអាចកើតឡើងនាពេលអនាគត ។

២. នៅក្នុងលំហចន្លោះតារាទាំងឡាយមានរូបធាតុផ្សំដូចជា ៖

  • ឧស្ម័ន ( ដែលភាគច្រើនជាអ៊ីដ្រូសែន និងអេល្យូម )
  • ធូលី ( កើតឡើងពីក្រាមនៃធាតុដូចជាកាបូន និងដែក ) ។

៣. ណេប៊ុយឡា គឺជាធូលី និងឧស្ម័នបង្ខាំជាប់គ្នាបង្កើតបានជាពពកអន្តរតារា ។

៤. កម្លាំងដែលធ្វើឲ្យមានតុល្យភាពលំនឹងណេប៊ុយឡាមិនឲ្យធូលី និងឧស្ម័នប៉ះទង្គិចគ្នា ឬហោះចេញគឺសម្ពាធនិងទំនាញ ។

៥ . បានជាសមាសធាតុផ្សំរបស់ភពឧស្ម័នយក្សខុសពីសមាសធាតុផ្សំរបស់ភពសិលាព្រោះនៅពេលភពឧស្ម័នយក្សទាំងឡាយរីកដល់ទំហំល្មម ទំនាញរបស់ពួកវាមានកម្លាំងគ្រប់គ្រាន់ដើម្បីចាប់យកឧស្ម័នណេប៊ុយឡា ( អ៊ីដ្រូសែន និងអេល្យូម ) ។ ភពនៅជិតព្រះអាទិត្យមានកម្តៅក្តៅខ្លាំងមិនអាចឲ្យឧស្ម័នស្ថិតនៅនឹងភពបាន ដូច្នេះភពក្នុងភាគច្រើនផ្សំពីរូបធាតុសិលា ចំណែកឯភពក្រៅផ្សំឡើងភាគច្រើនពីឧស្ម័ន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login