សំនួរ
១. តើព្រះចន្ទស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពិផែនដី ?
២. តើមនុស្សបានឡើងទៅជាន់ដីឋានព្រះចន្ទនៅពេលណា ? តើសិលាព្រះចន្ទដែលមនុស្សបាននាំយកមកអំឡុងបេសកកម្មមានអាយុប៉ុន្មាន ?
៣. ចូររៀបរាប់លក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទដោយសង្ខេប ?
៤. នៅពេលយើងមើលព្រះចន្ទពីផែនដី យើងឃើញផ្ទៃភ្លឺ ផ្ទៃងងឹត និងក្រហូងតូចៗជាច្រើន ។ តើទិដ្ឋភាពទាំងនេះជាក់ស្តែងគឺជាអ្វី ?
៥. តើព្រះចន្ទកើតឡើងដូចម្តេច ?
ចម្លើយ
១. ព្រះចន្ទស្ថិតនៅចម្ងាយ ៣៨៤.៤០០ គីឡូម៉ែត្រ ( ២៣៨.៩០០ miles ) ពីផែនដី ។
២. មនុស្សបានឡើងទៅជាន់ដីឋានព្រះចន្ទនៅឆ្នាំ ១៩៦៩ ។ សិលាព្រះចន្ទដែលមនុស្សបាននាំយកមកអំឡុងបេសកកម្មមានអាយុប្រហែល ៤៦០០លានឆ្នាំ ។
៣. លក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទរួមមាន ៖
- ម៉ារីម៉ា គឺជាសិលាកករឹងដែលកើតឡើងពីលំហូរម៉ាក់ម៉ាដ៏ច្រើនកាលពី 3-4 ពាន់លានឆ្នាំមុន ។
- ម៉ាត់ភ្នំភ្លើងគឺជា រណ្តៅធំៗជាច្រើននៅលើផ្ទៃព្រះចន្ទ ។ មាត់ភ្នំភ្លើងទាំងនេះកើតពីការបុកទង្គិចនៃអាចម៍ផ្កាយធ្លាក់មកពីលំហ ។
- ដ៏ខ្ពស់គឺជាផ្ទៃដែលយើងមើលឃើញនៅលើផ្ទៃព្រះចន្ទជាដីខ្ពស់ ឬជាភ្នំ ។
៤. នៅពេលយើងមើលព្រះចន្ទពីផែនដី យើងឃើញផ្ទៃភ្លឺ ផ្ទៃងងឹត នឹងក្រហូងតូចៗជាច្រើន ។ ទិដ្ឋភាពទាំងនេះជាក់ស្តែងគឺ ៖
- ផ្ទៃភ្លឺ គឺជាដីខ្ពស់ និងជាភ្នំ ។
- ផ្ទៃងងឹតគឺជា ម៉ារីម៉ា ( សិលាកករឹងកើតពីលំហូរម៉ាក់ម៉ា )
- ក្រហូងតូចៗគឺជា មាត់ភ្លើង ។
៥. ព្រះចន្ទកើតឡើងដូចតទៅ ៖
- ការបុកទង្គិច ៖ ប្រហែល ៤៦០០លានឆ្នាំមុន មានអង្គធំមួយបានបុកទង្គិចជាមួយភពផែនដីនៅពេលវាពុំទាន់កករឹង ។ អ្នកវិទ្យាសាស្រ្តលើកហេតុផលថា អង្គនោះត្រូវតែធំល្មមដើម្បីឲ្យម៉ង់តុរបស់ផែនដីខ្ចាតចេញទៅក្នុងលំហព្រោះសមាសធាតុផ្សំរបស់ព្រះចន្ទស្រដៀងគ្នានឹងម៉ង់តូរបស់ផែនដី ។
- ការកកើត ៖ បន្ទាប់ពីការបុកទង្គិចភ្លាមៗររូបធាតុដែលបានខ្ចាតចេញទៅក្នុងគន្លងជុំវិញផែនដីចាប់ផ្តើមផ្តុំចូលគ្នាបង្កើតជាព្រះចន្ទ ។ ក្រោយមកនៅពេលព្រះចន្ទចុះត្រជាក់មានការបុកទង្គិចទៅលើវាបន្ថែមទៀតដោយបង្កើតបាននូវអាងជ្រៅៗ និងស្នាមប្រេះជាច្រើននៅលើផ្ទៃ ។ កំអែភ្នំភ្លើងហូរចេញពីស្នាមប្រេះ ហើយជន់លិចអាងទាំងនោះបង្កើតបានជាម៉ារីម៉ាដូចសព្វថ្ងៃ ។
- ការខ្ចាតចេញ ៖ កម្ទេចកម្ទីបានពីបុកទង្គិចចាប់ផ្តើមធ្វើចលនាជុំវិញផែនដីក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីមានការបុកទង្គិច ។ កម្ទេចកម្ទីនេះផ្សំឡើងពីរូបធាតុម៉ង់តូផែនដីនិងអង្គដែលទង្គិចជាមួយវា ។