Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាមានជំនោរ និងលំនាចទឹកសមុទ្រ ?

២. ដូចម្តេចដែលហៅថា ជំនោរប្រទាញឈម និងជំនោរប្រទាញកែង ​?

៣. តើការដឹងអាយុសិលានៃព្រះចន្ទអាចជួយតារាវិទូឲ្យប៉ាន់ស្មានអាយុនៃផ្ទៃលើរបស់ភពមួយ ឧទាហរណ៍ភពពុធបានយ៉ាងដូចម្តេច ?

៤. តើព្រះអាទិត្យផ្សំឡើងពីឧស្ម័នអ្វីខ្លះ  ?

៥. តើព្រះអាទិត្យស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីផែនដី ? តើពន្លឺព្រះអាទិត្យប្រ់រយះពេលប៉ុន្មានដើម្បីដាលមកដល់ផ្ទៃផែនដី ?

ចម្លើយ

១. បានជាមានជំនោរ និងលំនាចទឹកសមុទ្រព្រោះផែនដីទទួលរងឥទ្ធិពលទំនាញពីព្រះចន្ទ និងព្រះអាទិត្យ ។ កម្លាំងទំនាញនេះបណ្តាលឲ្យទឹកសមុទ្រដោរ និងនាចមួយថ្ងៃពីរដង ។

២. ជំនោរប្រទាញឈមគឺ កើតមាននៅពេលខែដាច់ និងខែពេញវង់ ព្រះចន្ទ ព្រះអាទិត្យ និងផែនដីស្ថិតនៅលើបន្ទាត់តែមួយ ហើយផ្តុំកម្លាំងគ្នាបង្កើតបានជាជំនោរខ្ពស់បំផុត និងលំនាចទាបបំផុត ។ ជំនោរប្រទាញកែងគឺ កើតឡើងនៅថ្ងៃ ៨កើត និងថ្ងៃ ៨រោច ព្រះអាទិត្យ និងព្រះចន្ទស្ថិតនៅកែងជាមួយគ្នាពុំមានកម្លាំងទំនាញខ្លាំងប៉ុន្មានមកលើផ្ទៃផែនដីទេ ។

៣. ការដឹងអាយុសិលានៃព្រះចន្ទអាចជួយតារាវិទូឲ្យប៉ានស្មានអាយុនៃផ្ទៃលើរបស់ភពមួយបានព្រោះសិលាព្រះចន្ទដែលត្រូវបាននាំយកមកក្នុងអំឡុងបេសកកម្មមានអាយុប្រហែល ៤៦០០លានឆ្នាំមុន ហើយដោយសារសិលាទាមងនេះពុំមានការប្រែប្រួលតាំងពីកកើតមកធ្វើឲ្យយើងដឹងថា ភពទាំងអស់និងប្រព័ន្ធព្រះអាទិត្យមានអាយុ ៤៦០០លានឆ្នាំមកហើយ ។

៤.ព្រះអាទិត្យផ្សំឡើងពីឧស្ម័នអ៊ិដ្រូសែន និងអេល្យូម ដែលមានម៉ាស់ស្មើនឹង ៩៩% នៃប្រព័ន្ធព្រះអាទិត្យទាំងមូល ។

៥. ព្រះអាទិត្យស្ថិតនៅចម្ងាយប្រមាណ ១៥០លានគីឡូម៉ែត្រពីផែនដី ។ ពន្លឺព្រះអាទិត្យប្រើរយះពេលប្រហែល ៨នាទី និង៣០ វិនាទី ដើម្បីដាលមកដល់ផ្ទៃផែនដី ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login