ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ចូរធ្វើចំណាត់ថ្នាក់ភពក្នុង និងភពក្រៅ ។
២. ចូររាយភាពខុសគ្នា ៣យ៉ាង និងភាពដូចគ្នា ៣យ៉ាងរវាងសុក្រ និងភពផែនដី ។
៣. ភពពុធគឺជាភពនៅជិតព្រះអាទិត្យជាងគេ ប៉ុន្តែភពសុក្រមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង ។ ចូរពន្យល់ពីមូលហេតុដែលធ្វើឲ្យភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងដូច្នេះ ។
៤. តើនៅលើភពអង្គារមានប្រព័ន្ធភ្នំភ្លើងធំៗចំនួនប៉ុន្មាន ? ឈ្មោះអ្វីខ្លះ ?
៥. ចូរពណ៌នាពីភពអង្គារ ។
ចម្លើយ
១.ធ្វើចំណាត់ថ្នាក់ភព ក្នុងនិងភពក្រៅ ៖
ភពក្នុង
ភពក្រៅ
២. ភាពខុសគ្នា ៣យ៉ាង និងភាពដូចគ្នា៣យ៉ាង រវាងភពសុក្រនិងភពផែនដី ៖
+ ភាពដូចគ្នា ៣យ៉ាងគឺភពទាំងពីរមាន ម៉ាស់ ទំហំ និងដង់ស៊ីតេប្រហាក់ប្រហែលគ្នា ។
+ ភាពខុសគ្នា៣យ៉ាងរួមមាន ៖
៤. ភពពុធគឺជានៅនៅជិតព្រះអាទិត្យជាងគេ ប៉ុន្តែភពសុក្រមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង ។ មូលហេតុដែលធ្វើឲ្យភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងដូច្នេះគឺ ៖
៤. នៅលើភពអង្គារមានប្រព័ន្ធភ្នំភ្លើងធំៗ២ គឺ តំបន់ថាស៊ីស និងភ្នំអូឡាំពូសន៍ ។
៥. ពណ៌នាពីភពអង្គារ ៖ ភពអង្គារជាភពលំដាប់ទីបួនបន្ទាប់ភពផែនដី បរិយាកាសភពនេះស្តើងនិងមានចម្ងាយឆ្ងាយពីព្រះអាទិត្យធ្វើឲ្យភពអង្គារគឺជាភពត្រជាក់ ។ សីតុណ្ហភាពភពអង្គារនៅពាក់កណ្តាលរដូវក្តៅដែលបានកត់ត្រាដោយយានផាសហ្វាញឌឺរគឺពី -13 អង្សាសេ ដល់ -77 អង្សាសេ ។ បរិយាកាសស្តើងណាស់នាំឲ្យសម្ពាធអាកាសនៅលើផ្ទៃភពស្មើប្រហែលសម្ពាធអាកាសរបស់ផែនដីនៅកម្ពស់ 30km ។ បច្ចុប្បន្នភពអង្គារគ្មានទឹកទេ ប៉ុន្តែមានភស្តុតាងច្បាស់លាស់ដែលថាវាធ្លាប់មានទឹកកាលពីអតីកាល ។ ភពអង្គារមានកន្តិបទឹកកកចំនួនពីរដែលផ្ទុកទឹកកក និងឧស្ម័នកាបូនិចកក ។ អ្នកវិទ្យាសាស្រ្តបានគិតថាទឹកទាំងនេះបានកកនៅក្រោមដី ។ ភពអង្គារមានប្រវត្តិសម្បូរភ្នំភ្លើង ។ ភពផែនដីមានភ្នំភ្លើងកើតឡើងច្រើនកន្លែង ប៉ុន្តែភពអង្គារមានប្រព័ន្ធភ្នំភ្លើងធំៗតែពីរប៉ុណ្ណោះគឺជាតំបន់ថាស៊ីសជាប្រព័ន្ធភ្នំភ្លើងធំជាងគេមានទំហំ 8000km និងភ្នំអូឡាំពូសន៍គឺជាភ្នំខែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលមានលក្ខណៈស្រដៀងភ្នំភ្លើងម៉ូណាកានៅលើកោះហាវ៉ៃ ។