សំនួរ
១. តើភពឧស្ម័នយក្សខុសពីភពសិលាដូចម្តេច ?
២. នៅក្នុងប្រព័ន្ធព្រះអាទិត្យ តើភពណាតូចជាងគេ ? តើភពណាធំជាងគេ ?
៣. តើភពណានៅជិតព្រះអាទិត្យជាងគេ ? តើភពណានៅឆ្ងាយពីព្រះអាទិត្យជាងគេ ?
៤. តើភពណាខ្លះ គ្មានព្រះចន្ទឬ ភពរណប ?
៥. ចូរពណ៌នាពីភពព្រហស្បតិ៍ និងភពសៅរ៏ ។
ចម្លើយ
១. ភពឧស្ម័នយក្សខុសពីភពសិលាដូចតទៅ ៖
ភពសិលា
- មានម៉ាស់ និងទំហំតូច
- មានដង់ស៊ីតេទាប
- ស្ថិតនៅជិតព្រះអាទិត្យ និងមានសីតុណ្ហភាពខ្ពស់
- មានសមាសធាតុផ្សំពីសិលា
- មានបរិយាកាសស្តើង និងមានបរិយាកាសសម្បូរឧស្ម័នធ្ងន់
- មានរង្វិលខ្ញាល់យឺត ប៉ុន្តែមានរង្វិលជុំលឿន
- មានទំនាញផ្ទៃលើខ្សោយ ។
ភពឧស្ម័នយក្ស
- មានម៉ាស់ និងទំហំធំ
- មានដង់ស៊ីតេខ្ពស់
- ស្ថិតនៅឆ្ងាយពីព្រះអាទិត្យ និងមានសីតុណ្ហភាពត្រជាក់ខ្លាំង
- មានបរិយាកាសក្រាស់ និងមានបរិយាកាសសម្បូរដោយឧស្ម័នស្រាល ( អ៊ីដ្រូសែន និងអេល្យូម )
- មានរង្វិលខ្ញាល់លឿន ប៉ុន្តែមានរង្វិលជុំយូរ
- មានទំនាញផ្ទៃលើខ្លាំង ។
២. នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពដែលតូចជាងគេគឺភពពុធហើយភពដែលធំជាងគេគឺភពព្រហស្បតិ៍ ។
៣. ភពដែលនៅជិតព្រះអាទិត្យជាងគេគឺ ភពពុធ និងភពដែលនៅឆ្ងាយពីព្រះអាទិត្យជាងគេគឺ ភពណិបទូន ។
៤. ភពដែលគ្មានព្រះចន្ទ ឬភពរណបគឺភពពុធ និងភពសុក្រ ។
៥. ពណ៌នាពីភពព្រហស្បតិ៍ និងភពសៅរ៍ ៖
- ភពព្រហស្បតិ៍ផ្សំឡើងភាគច្រើនពីអ៊ីដ្រូសែន និងអេល្យូមដូចជាព្រះអាទិត្យដែរ ។ ផ្នែកខាងក្រៅនៃបរិយាកាសរបស់វាផ្សំឡើងពីស្រទាប់ពពកទឹក មេតាន និងអាម៉ូញ៉ាក់ ។ ពណ៌ដ៏ស្រស់ស្អាតនៅលើភពប្រហែល បណ្តាលមកពីវត្តមាននៃសមាសធាតុសរីរាង្គ ។ លក្ខណៈចម្លែកមួយទៀតនៃភពនេះគឺមានស្នាមអុចពណ៌ក្រហមធំៗដែលជាប្រព័ន្ធព្យុះ ដ៏វែងមានអង្កត់ផ្ចិតប្រហែល ១.៥ដងនៃអង្កត់ផ្ចិតផែនដី ។ នៅជម្រៅប្រហែល 10000km សម្ពាធបានកើនឡើងល្មមធ្វើឲ្យឧស្ម័នអ៊ីដ្រូសែនក្លាយទៅជារូបធាតុរាវ ។នៅជម្រៅជ្រៅជាងនេះសម្ពាធធ្វើឲ្យអ៊ីដ្រូសែនក្លាយទៅជាលោហៈរាវ ។ មិនដូចជាភពដទៃទៀតទេ ភពព្រហស្បតិ៍រំភាយថាមពលទៅក្នុងលំហច្រើនជាងទទួលថាមពលពីព្រះអាទិត្យដោយសារការបញ្ជូនថាមពលជាបន្តបន្ទាប់ពីខាងក្នុងភពទៅកាន់ស្រទាប់បរិយាកាសខាងក្រៅ ។
- ភពសោរ៍គឺជាភពធំទីព័រក្នុងប្រព័ន្ធព្រះអាទិត្យ មានមាឌធំជាងផែនដី ៧៦៤ដង់ និងមានម៉ាស់ធំជាង ៩៥ដង់ ។សមាសធាតុផ្សំទូទៅរបស់វាគឺភាគច្រើនផ្សំឡើងពីអ៊ីដ្រូសែន អេល្យូម និងមានមេតាន អាម៉ូញ៉ាក់ និងអេតាននៅក្នុងបរិយាកាសខាងលើ ។ ភពសៅរ៍បញ្ចេញថាមពលច្រើនជាងទទួលថាមពលពីព្រះអាទិត្យ ។ ថាមពលពិសេសនេះបង្កឡើងដោយសារលំហូរចេញនៃអេល្យូមពីបរិយាកាសនិងការលិចចុះទៅក្នុងស្នូល ។ ភពសៅរ៍មានកងរង្វង់ធំជាងគេក្នុងំណោមភពឧស្ម័នទាំងអស់ ។ កងរង្វង់នោះលាតសន្ធឹងចាប់ពីផ្ទៃលើបំផុតនៃបរិយាកាសដល់ចម្ងាយ 136000km ប៉ុន្តែវាមានកម្រាស់ត្រឹមតែ 200-300 m តែប៉ុណ្ណោះ ។ កងរង្វង់ទាំងនេះផ្សំឡើងពីភាគល្អិតនៃទឹកកកមានទំហំចាប់ពី 2-3cm រហូតដល់ 3-4m ។