Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើតេឡេទស្សន៍ជាអ្វី ?

២. តើតេឡេទស្សន៍មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ​?

៣. តើជនដំបូងគេឈ្មោះអ្វី នៅប្រទេសណាដែលបានធ្វើដំណើរតាមគន្លងជុំវីញផែនដី ? តើបុរសពីនាក់ដែលបានទៅដល់ឋានព្រះចន្ទមុនគេមានឈ្មោះអ្វី ?

៤. ចូរធ្វើការប្រៀបធៀបតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាត ។

៥. តើគេនិយមប្រើប្រាស់តេឡេទស្សន៍មួយណាជាងគេ ? ហេតុអ្វី ?

ចម្លើយ

១. តេឡេទស្សន៍គឺជា​ ឧបករណ៍សម្រាប់ទាញរូបភាពវត្ថុដែលនៅឆ្ងាយឲ្យមើលឃើញជិត ។

២. តេឡេទស្សន៍មាន២ ប្រភេទគឺតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាត ។

៣. ជនដំបូងគេដែលបានធ្វើដំណើរតាមគន្លងជុំវិញផែនដី គឺអវកាសយានិកសូវៀតឈ្មោះលោក យូរី ហ្គាហ្គាវីន ( Yuri Gagavin ) នៅសហភាពសូវៀត ។

បុរសពីរនាក់ដែលបានទៅដល់ឋានព្រះចន្ទមុនគេគឺ លោកណេល អាមស្រ្តង ( Neil Armstrong ) និងលោកអេដវីន អាល់ឌ្រីន ( Adwin Aldrine ) ។

៤. ធ្វើការ​ប្រៀបធៀបតេឡេទស្សន៍ចំណាំងបែរ និងតេឡេទស្សន៍ចំណាំងផ្លាត ៖

តេឡេទស្សន៍ចំណាំងបែរជាតេឡេទស្សន៍ដែលប្រើស៊េរីនៃឡង់ទីដើម្បីប្រមូល និងផ្តុំពន្លឺ ។ ឡង់ទីវត្ថុមានរាងកោងនៅក្នុងតេឡេទស្សន៍ចំណាំងបែរបំបែរពន្លឺដែលឆ្លងកាត់វា ហើយផ្តុំពន្លឺដើម្បីពង្រីកនៅក្នុងកែវឆ្លុះ ។ ទំហំរបស់តេឡេទស្សន៍ចំណាំងបែរត្រូវបានកំណត់ដោយឡង់ទីវត្ថុ ។ បើសិនជាឡង់ទីមានទំហំធំពេក នោះកញ្ចក់នឹងគ្មានលំនឹងបណ្តាលឲ្យលំអៀងរូបភាព ។

តេឡេទស្សន៍ចំណាំងផ្លាកជាតេឡេទស្សន៍ដែលប្រើកញ្ចក់កោងដើម្បីប្រមូល និងផ្តុំពន្លឺ ។​ពន្លឺចូលទៅក្នុងតេឡេទស្សន៍ ហើយផ្លាកពីកញ្ចក់កោងឆ្ពោះទៅចំណុចកំណុំនៅផ្នែកខាងលើកញ្ចក់ ។ នៅកន្លែងនេះហើយដែលពន្លឺបានប្រមូលផ្តុំដើម្បីធ្វើការសង្កេត ។

៥. គេនិយមប្រើប្រាស់តេឡេទស្សន៍ចំណាំងផ្លាតជាងគេ ព្រោះគេអាចផលិតកញ្ចក់សម្រាប់ប្រមូលផ្តុំពន្លឺបានធំដើម្បីឲ្យវាប្រមូលពន្លឺបានច្រើនជាងឡង់ទី ម៉្យាងទៀតគេក៏បានធ្វើផ្នែកកោងឲ្យភ្លឺផងដែរដើម្បីការពារពន្លឺពីការជ្រៀតចូលក្នុងកញ្ចក់ ។ ចំណុចល្អបំផុតគឺកញ្ចាក់ចាំងផ្លាតពន្លឺបានគ្រប់ពណ៌ទៅកន្លែងដូចគ្នា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login