Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

១. តើការរុករកនៅក្នុងលំហបានចាប់ផ្តើមតាំងពីពេលណា ?

២. តើប្រទេសណាជាប្រទេសនាំមុខករក្នុងការបង្កើតស្ថានីយអាវកាស ?

៣. តើជនដំបូងគេដេលបានជាន់ដីឋានព្រះចន្ទមុនគេឈ្មោះអ្វី ? ជនជាតិអ្វី ?

៤. តើហេតុអ្វីបានជាសហរដ្ឋអាមេរិចយកចិត្តទុកដាក់ដល់គោលការស្តីពីលំហ​រ ?

៥. តើបេសកកម្មទាំងលាយទៅកាន់ព្រះចន្ទមានសារៈប្រយោជន៍ចំពោះវិទ្យាសាស្រ្តដូចម្តេចខ្លះ ?

ចម្លើយ

១. ការរុករកនៅក្នុងលំហបានចាប់ផ្តើមនៅក្រោយសង្គ្រាមលោកលើកទីពីរ ( នៅឆ្នាំ ១៩៥៧ប្រទេសសូវៀតចាប់ផ្តើមបង្ហោះយានស្ពុតនិចទី1-Sputnik 1ទៅក្នុងលំហ ) ។

២. ប្រទេសដែលនាំមុខគេក្នុងការបង្កើតស្ថានីយអវកាសគឺ សហភាពសូវៀត ដោយនៅឆ្នាំ ១៩៨២ សហភាពសូវៀតបានតម្លើងស្ថានីយអវកាសចំនួ​ន ៧ ។

៣. ជនដំបូងគេដែលបានជាន់ដីឋានព្រះចន្ទមុនគេគឺ លោកណេល អាមស្រ្តង ( Neil Amstrong )  ជនជាតិអាមេរិច ។

៤. បានជាសហរដ្ឋអាមេរិចយកចិត្តទុកដាក់ដល់គោលការណ៍ស្តីពីលំហព្រោះសហភាពសូវៀតគឺជា ប្រទេសដំបូងគេដែលឈ្នះនៅក្នុងសង្រ្គាមត្រជាក់ ដូច្នេះសហរដ្ឋអាមេរិចចាប់ផ្តើមពង្រឹងវិស័យយោធានៅក្នុងលំហ ។ ហើយនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៦១ ប្រធានាធិបតីអាមេរិច លោក ចន ខេណឺឌីបានចេញសេចក្តីប្រកាសនូវគោលការណ៍ស្តីពីលំហរបស់អាមេរិចសម្រាប់ ១០ឆ្នាំក្រោយទៀតថា " ខ្ញុំជឿថាប្រទេសនេះគួរតែខំប្រឹងសម្រេចគោលបំណងនៃការចុះចតមនុស្សនៅលើឋានព្រះចន្ទឲ្យបាន និងបញ្ជូនពួកគេត្រឡប់មកផែនដីវិញដោយសុវត្តិភាពឲ្យបានមុនទសវត្សកន្លងហួស "  ។

៥. បេសកម្មទាំងឡាយទៅកាន់ព្រះចន្ទមានសារៈប្រយោជន៍ចំពោះវិទ្យាសាស្រ្តលំហដូចជា ៖

  • ជួយឲ្យមានការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
  • យានអាប៉ូឡូបាននាំយកសិលាព្រះចន្ទប្រហែល 22kg មកកាន់ផែនដីដើម្បីសិក្សា
  • យានិកបានដាក់ឧបករណ៍នៅលើព្រះចន្ទ ដើម្បីត្រួតពិនិត្យសកម្មភាពរញ្ជួយព្រះចន្ទ​និងខ្យល់ព្រះអាទិត្យ ។
  • ផ្លាស់ប្តូរទាំងស្រុងនូវទស្សនៈនៃប្រព័ន្ធព្រះអាទិត្យរបស់យើង  ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login