Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូររៀបរាប់ប្រវត្តិនៃការបង្កើតស្ថានីយអវកាសអន្តរជាតិ ។

២. តើវាផ្តល់សារៈប្រយោជន៍អ្វីខ្លះ ?

៣. តើការរុករកលំហផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះដល់មនុស្សជាតិ ?

៤. តើស្ថានីយអវកាសជាអ្វី ?

៥. តើប្រទេសណាខ្លះ បានចូលរួមបង្កើតស្ថានីយអវកាស ?

ចម្លើយ

១. ប្រវត្តិនៃការបង្កើតស្ថានីយអវកាសអន្តរជាតិ ៖  នៅឆ្នាំ ១៩៩៣ គេបានស្នើគម្រោងស្ថានិយអវកាសថ្មីឡើងដោយមានការចូលរួម​ជាអន្តរជាតិ និងមានការសហការរវាងសាធារណៈរដ្ឋរូស្ស៊ី និងសហរដ្ឋអាមេរិច ។ ស្ថានីយនេះមានឈ្មោះថាស្ថានីយអវកាសអន្តរជាតិ ។ ស្ថានីយនេះមានឈ្មោះថាស្ថានីយអវកាសអន្តរជាតិ ។ គេតម្លើងស្ថានីយនៅក្នុងគន្លងក្រោមជាមួយនឹងសម្ភារៈយកឡើងទៅដោយយានអវកាសឬដោយកាំជ្រួចរូស្ស៊ី ។ សហរដ្ឋអាមេរិចផ្តល់មន្ទីរពិសោធន៍ជាច្រើនម៉ូឌុលដូចជា ជើងទម្រ បន្ទះព្រះអាទិត្យសម្រាប់ផលិតថាមពល ទីបញ្ជាការ និងមន្ទីរពិសោធន៍ជីវសាស្រ្ត ។ រូស្ស៊ីផ្តល់នូវម៉ូឌុលសេវាណម៉ូឌុលផែចុះចត ម៉ូឌុលគាំពារសុខភាពការស្រាវជ្រាវ និងការដឹកជញ្ជួនទៅមក ។ សម្ភារៈផ្សេងៗទៀតផ្តល់ពីជប៉ុន កាណាដា និងប្រទេសបិបួនទៀតនៅអឺរ៉ុប ។

២. ស្ថានីយអវកាសអន្តរជាតិនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ៖

  • ជាកន្លែងស្រាវជា្រវវិទ្យាសាស្រ្តអវកាស
  • ជាកន្លែងបង្កើតបច្ចេកវិទ្យាថ្មី  
  • ជាកន្លែងពិសោធន៍វិទ្យាសាស្រ្តអវកាស
  • ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា
  • ត្រួសត្រាយផ្លូវអវកាសសម្រាប់យានិកទាំងឡាយ
  • អាចការពារផែនដីពីការបុកទង្គិចនៃអង្គផ្សេងៗទៀត
  • អាចផ្តល់រ៉ែអ៊ីដ្រូសែន  ។

៣. ការរុករកលំហផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិដូចតទៅ ៖

  • បង្កើតបច្ចេកវិទ្យាថ្មីៗ
  • ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
  • ជួយការពារផែនដីពីការបុកទង្កិចនៃអង្គផ្សេងៗ
  • ជួយការពារបរិស្ថាននៅលើផែនដី  ។

៤. ស្ថានីយអវកាសគឺជា យានធ្វើដំណើរតាមគន្លងក្នុងរយៈពេលយូរសម្រាប់ការបង្ហោះយាន ឬការការងារស្រាវជា្រវវិទ្យាសាស្រ្ត ។

៥. ប្រទេសដែលបានចូលរួមបង្កើតស្ថានីយអវកាសរួមមាន ៖ សហភាពសូវៀត ( រុស្ស៊ី ) និងសហរដ្ឋអាមេរិច ។ ប្រទេសមួយចំនួនទៀតដូចជា ប្រទេសជប៉ុន កាណាដា និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុបក៏បានចូលរួមនៅក្នុងការប​ង្កើតស្ថានីយងវកាសផងដែរ  ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login