Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. វប្បធម៌ផ្សេងគ្នាឲ្យឈ្មោះតារានិករខុសគ្នាដែរ ដូចជាជនជាតិក្រិចហៅតារានិករអូរៀនមានន័យថាអ្នកប្រមាញ់ តើជនជាតិជប៉ុន និងជនជាតិខ្មែរហៅតារានិករនេះដូចម្តេច ?

២. ដោយមិនប្រើតេឡេទស្សន៍ តើយើងអាចមើលឃើញភពអ្វីខ្លះនៅក្នុងប្រព័ន្ធព្រះអាទិត្យ ?

៣. តើលក្ខណៈបីយ៉ាងដែលអ្នកវិទ្យាសាស្រ្តប្រើនៅក្នុងការធ្វើចំណាត់ថ្នាក់តារាមានអ្វីខ្លះ ? ចូរពន្យល់ ?

៤. តើពន្លឺតារាមើលពីផែនដីអាស្រ័យនឹងកត្តាអ្វីខ្លះ ?

៥. តើពន្លឺមើលឃើញ និងពន្លឺជាក់ស្តែងខុសគ្នាដូចម្តេច ?

ចម្លើយ

១. វប្បធម៌ផ្សេងគ្នាឲ្យឈ្មោះតារានិករខុសគ្នាដែរ ដូចជាជនជាតិក្រិចហៅតារានិករអូរៀនមានន័យថាអ្នកប្រមាញ់ ជនជាតិជប៉ុនហៅតារានិករនេះថា ស្គរ ចំណែកឯជនជាតិខ្មែរហៅតារានិករនេះថា ផ្កាយយាមន័ង្គល  ។

២. ដោយមិនប្រើតេឡេទស្សន៍ យើងអាចមើលឃើញភពប្រាំនៅក្នុងប្រព័ន្ធព្រះអាទិត្យគឺ ភពពុធ សុក្រ អង្គារ ព្រហស្បតិ៍ និងភពសៅរ៍ ។

៣. លក្ខណៈបីយ៉ាងដែលអ្នកវិទ្យាសាស្រ្តប្រើនៅក្នុងការធ្វើចំណាត់ថ្នាក់តារារួមមាន ពណ៌និងសីតុណ្ហភាព ទំហំ និងសមាសធាតុផ្សំ ។

  • ពណ៌ និងសីតុណ្ហភាពភាព៖ ពណ៌របស់តារាបញ្ជាក់ពីសីតុណ្ហភាពរបស់វា ។ តារាពណ៌ក្រហមមានសិតុណ្ហភាពផ្ទៃលើប្រហែល ៣២០០ អង្សាសេ តារាពណ៌លឿងមានសីតុណ្ហភាពផ្ទៃលើប្រហែល ៥៨០០ អង្សាសេ ហើយតារាពណ៌ខៀវជាតារាក្តៅជាងគេមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង ២០០០០ អង្សាសេ ។​
  • ទំហំ ៖ នៅពេលអ្នកសង្កេតមើលតារានឹង អ្នកឃើញវាត្រឹមតែជាចំណុចពន្លឺទំហំប៉ុនៗគ្នាប៉ុណ្ណោះ ។ តារាខ្លះមានទំហំប៉ុនព្រះអាទិត្យជាប្រភេទតារាទំហំមធ្យម ខ្លះទៀតមានទំហំធំជាងព្រះអាទិត្យំហើយតារាធំបំផុតគេហៅថា​ តារាស្តេចយក្ស ។ តារាស្តេចយក្សមានទំហំធំជាងព្រះអាទិត្យពី ១០ ទៅ ១០០ដង ។ តារានឹងភាគច្រើនគឺមា​នទំហំតូចជាងព្រះអាទិត្យ ប្រហែលប៉ុនផែនដី ហើយគេហៅពួកវាថា តារាក្រិស ឬតារាតូច ។​
  • សមាសធាតុផ្សំ ៖ តារានឹងមានសមាសធាតុផ្សំខុសៗគ្នា​ ។ តារាភាគច្រើនមានសមាសធាតុផ្សំស្រដៀងនឹងព្រះអាទិត្យគឺ ពួកវាផ្សំឡើងពីអ៊ីដ្រូសែន ៧៣% អេល្យូម ២៥% និងធាតុផ្សេងទៀត ២%  ។

៤. ពន្លឺតារាមើលពីផែនដីអាស្រ័យនឹងកត្តាពីរគឺ​ចម្ងាយ​និង ពន្លឺពិតប្រាដករបស់វា ។​

៥. ពន្លឺមើលឃើញ និងពន្លឺជាក់ស្តែងខុសគ្នាដូចតទៅ ៖

  • ពន្លឺមើលឃើញ គឺជាពន្លឺដែលគេមើលឃើពីផែនដី ។ ពន្លឺរបស់តារាកាន់តែភ្លឺកាលណាវាស្ថិតនោកាន់តែជិតផែនដី ។
  • ពន្លឺជាក់ស្តែង គឺជាពន្លឺពិតប្រាកដ ពេលវាស្ថិតនៅឆ្ងាយពីផែនដី ។ ប្រសិនបើតារាទាំងអស់ស្ថិតនៅចម្ងាយស្មើគ្នាពីផែនដី នោះពន្លឺមើលឃើញស្មើនឹងពន្លឺជាក់ស្តែង​ហើយ យើងនឹងបានដឹងថាតារាណាភ្លឺជាង ឬស្រអាប់ជាង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login