ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តារា A និងតារា B មានពន្លឺមើលឃើញស្មើគ្នា ប៉ុន្តែតារា A ស្ថិតនៅឆ្ងាយជាងតារា B ពីរដង ។ តើតារាមួយណាមានពន្លឺជាក់ស្តែងខ្លាំង ? ចូរពន្យល់ ។
២. តើណេប៊ុយឡាគឺជាអ្វី ?
៣. តើតារានឹងកើតឡើងដូចម្តេច ?
៤. រវាងតារាដែលមានម៉ាស់តូច និងតារាដែលមានម៉ាស់ធំ តើមួយណាមានអាយុវែងជាង ? ចូរពន្យល់ ?
៥. តើតារាវិទូធ្វើដូចម្តេចដើម្បីកំណត់ធាតុផ្សំនៃតារា ?
ចម្លើយ
១. តារា A និងតារា B មានពន្លឺមើលឃើញស្មើគ្នា ប៉ុន្តែតារា A ស្ថិតនៅឆ្ងាយជាងតារា B ពីរដង ។ តារា A មានពន្លឺជាក់ស្តែងខ្លាំងជាងតារា B ព្រោះតារា A ស្ថិតនៅឆ្ងាយជាងតារា B ពីរដង តែវាមានពន្លឺមើលឃើញស្មើនឹងតារា B ដូចនេះបើតារា A ស្ថិតនៅចម្ងាយស្មើនឹងតារា B នោះវានឹងមានពន្លឺមើលឃើញខ្លាំងជាងតារា B ហើយតារា A គឺមានពន្លឺជាក់ស្តែង ខ្លាំងជាងតារា B ផងដែរ ។
២.ណេប៊ុយឡា គឹជាបណ្តុំនៃពពកឧស្ម័ន និងធូលីធំៗ ។
៣ . តារានឹងកើតឡើងដូចតទៅ ៖ តារានឹងផ្សំឡើងពីបរិមាណឧស្ម័នដ៏ច្រើនដែលមានមាឌតូច ។ តារាទំនាញទាញឧស្ម័ន និងធូលីផ្តុំគ្នានៅផ្នែកហាប់ណែនជាងគេនៃណេប៊ុយឡា ។ តារាថ្មីចាប់ផ្តើមកើតមាឡើងនៅពេលបន្សំនេះឈានដល់ទំហំមួយ ល្មមគ្រប់គ្រាន់ដើម្បីបង្កើតឲ្យមានការរលាយនុយក្លេអ៊ែ ។
៤ . តារាដែលមានម៉ាស់តូចមានអាយុវែងជាងព្រោះតារាគឺប្រៀបដូចនឹងរថយន្តដែរ ។ រថយន្តធំត្រូវប្រើឥន្ធនៈច្រើនជាងរថយន្តតូច ដូច្នេះរថយន្តតូចអាចធ្វើដំណើរបានឆ្ងាយជាងរថយន្តធំ ។ តារាដែលមានម៉ាស់កាន់តែធំត្រូវប្រើឥន្ធនៈកាន់តែច្រើនជាងតារាដែលមានម៉ាស់តូច ។ តារាដែលមានម៉ាស់តូចច្រើនជាងព្រះអាទិត្យប្រើប្រាស់ឥន្ធនៈក្នុងរយៈពេលយូរ និងអាចរស់បានរហូតដល់ ២០០,០០០,០០០,០០០ឆ្នាំ ហើយ ព្រះអាទិត្យជាតារាមានម៉ាស់មធ្យមអាចរស់បានប្រហែល ១០,០០០,០០០ឆ្នាំហើយ តារាដែលមានម៉ាស់ធំជាងព្រះអាទិត្យ ១៥ដងអាចរស់បានត្រឹមតែប្រហែល ១០លានឆ្នាំ ប៉ុណ្ណោះ ។
៥. តារាវិទូប្រើស្ពិចទស្សន៍ ( Spectrograph ) ដើម្បីកំណត់ធាតុផ្សំនៃតារា ។