ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. នៅអាណត្តិទី៤នេះមានការកំណែទម្រង់រដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញ ដោយមានការកាត់បញ្ចូលឃុំចំនួន២០នៃស្រុក៥ក្នុងខែត្រកណ្តាលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាល របស់រាជធានីភ្នំពេញ ។ តើស្រុកទាំង៥និងឃុំទាំង២០នោះមានអ្វីខ្លះ ?
២. តើនីតិអន្តរជាតិ និងនីតិជាតិ មានន័យយ៉ាងដូចម្តេច ? ចែកជាប៉ុន្មាន ? ចូរពន្យល់ដោយសង្ខេប ។
៣. តើអាស៊ានមានគោលការណ៍យ៉ាងដូចម្តេចខ្លះ ?
៤. តើសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ? ចូររៀបរាប់ពីសិទ្ធិទាំងនោះឱ្យបាន១៥ចំណុចយ៉ាងតិច ។
៥. តើសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សមានប៉ុន្មានមាត្រា ? ចូររៀបរាប់ ។
ចម្លើយ
១. ស្រុកទាំង៥ និងឃុំទាំង ២០ រួមមាន ៖
ក. ស្រុកពញាឮ (បញ្ចូល៣ឃុំលើ១៤ឃុំ) គឺ ៖
ខ. ស្រុកអង្គស្នួល (បញ្ចូល៦ឃុំ លើ១៦ឃុំ) គឺ ៖
គ. ស្រុកកណ្តាលស្ទឹង (បញ្ចូល៥ឃុំ លើ២៣ ឃុំ) ៖
ឃ. ស្រុកកៀនស្វាយ (បញ្ចូល៤ឃុំ លើ ១២ ឃុំ) ៖
ង. ស្រុកមុខកំពូល (បញ្ចូល២ឃុំ លើ៩ឃុំ) គឺ ៖
២. នីតិអន្តរជាតិ និងនីតិជាតិមានន័យដូចខាងក្រោម ៖
ក. នីតិអន្តរជាតិ គឺជាគោលការណ៍ច្បាប់ជាមូលដ្ឋានសំដៅធានាប្រក្រីតីភាពក្នុងការអនុវត្តទំនាក់ទំនងជាអន្តរជាតិ ។ នីតិអន្តរជាតិចែកជាពីររួមមាន ៖
ក១. នីតិអន្តរជាតិសាធារណៈគឺជានីតិសម្រាប់គ្រប់ទំនាក់ទំនងរវាងរដ្ឋមួយទៅរដ្ឋមួយទៀតក៏ដូចជា រដ្ឋមួយទៅនឹងអង្គការអន្តរជាតិនានា ។
ក២. នីតិអន្តរជាតិឯកជន គឺជាសំណុំវិធានអនុវត្តចំពោះបុគ្គលឯកជនក្នុងទំនាក់ទំនងអន្តរជាតិ ។
ខ. នីតិជាតិ គឹជាគោលការណ៍ច្បាប់ជាមូលដ្ឋាននៅក្នុងស្រុក ឬប្រទេសមួយសម្រាប់អនុវត្ត ។ នីតិអន្តរជាតិ ចែកចេញជាពីររួមមាន ៖
ខ១.នីតិសាធារណៈ គឺជាវិធានទាំងឡាយណាដែលមាននៅក្នុងរដ្ឋសំដៅរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គការស្ថាប័នសាធារណៈព្រមទាំងសម្រាប់គ្រប់គ្រងទំនាក់ទំនងរវាងអង្គការ និងបុគ្គលិករដ្ឋជាមួយពលរដ្ឋនិងពលរដ្ឋរបស់ខ្លួន ។ នីតិសាធារណៈចែកជា ៖
ខ២. នីតិជាតិឯកជន គឺជាវិធានទាំងឡាយ សំដៅធានាការគ្រប់គ្រងទំនាក់ទំនងបុគ្គល និងបុគ្គលរវាងនីតិបុគ្គលឯកជន និងនីតិបុគ្គលឯកជន ។
៣. អាស៊ានមានគោលការណ៍ដូចតទៅ ៖
៤. សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ។ រៀបរាប់សិទ្ធិទាំងនោះឱ្យបាន ១៥ មានជាអាទិ៍ ៖
៥. សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សមាន ៣០ មាត្រា ដូចខាងក្រោម ៖
ចាប់តាំងពីយើងកើតមកយើងមានសេរីគោរពហើយយើងគួរតែទទួលបានការគោរពរាប់អានដូចគ្នាទៅនឹងមនុស្សដទៃៗទៀត ។ យើងអាចគិតពិចារណានិងយល់ដឹងដោយខ្លួនយើងពីអ្វីខុសអ្វីត្រូវ ។ យើងគួររាប់រកគ្នាដោយមិត្រភាព ។
ជារបស់កុមារា កុមារី ជារបស់បុរស និងស្ត្រី ។ សិទ្ធិទាំងនេះជារបស់យើងទាំងអស់គ្នា ទោះជាយើងមានពណ៌សម្បុរខុសគ្នាក៏ដោយ សិទ្ធិទាំងនេះជារបស់យើងទាំងអស់គ្នា ទោះជាយើងនិយាយភាសាផ្សេងគ្នាក៏ដោយ ។ សិទ្ធិទាំងនេះជារបស់អ្នកក្រ ក៏ដូចជារបស់អ្នកមាន ជារបស់គ្រួសារធម្មតា ឬជារបស់គ្រួសារអ្នកមានអំណាច ។ សិទ្ធិទាំងនេះជារបស់យើងទាំងអស់គ្នាទោះជាយើងមកពីប្រទេសផ្សេងគ្នា ដែលជាប្រទេសឯករាជ្យ ឬមិនឯករាជ្យដោយ ក៏សិទ្ធិទាំងនេះមិនសុខគ្នាដែរ ។
យើងទាំងអស់គ្នាមានសិទ្ធិរស់រាន មានជីវិតមានសេរីភាព និងសិទ្ធិមានសុវត្ថិភាព ។
គ្មាននរណាម្នាក់ប្រព្រឹត្តមកលើយើងដូចជាទាសករនោះទេ ហើយយើងក៏មិនត្រូវប្រព្រឹត្តទៅលើនរណាម្នាក់ដូចជាទាសករដែរ ។
គ្មាននរណាម្នាក់ធ្វើទារុណកម្មឬប្រព្រឹត្តអំពើឃោរឃៅឬផ្តន្ទាឱ្យយើងបាត់បង់តម្លៃជាមុនស្សនោះឡើយ ។
ច្បាប់ត្រូវសរសេរឱ្យបានច្បាស់ថាយើងទាំងអស់គ្នាអាចទាមទារសិទ្ធិមនុស្សរបស់យើងតាមរយៈច្បាប់ ហើយគ្មាននរណាម្នាក់ត្រូវបានបដិសេធចោលនោះទេ ។
យើងទាំងអស់គ្នាត្រូវបានការពារ ដោយច្បាប់តាមវិធីដូចគ្នាៗដូចអ្នកឯទៀតៗដែរ ។ ច្បាប់គួរដូចៗគ្នាសម្រាប់យើងទាំងអស់គ្នាហើយគួរតែត្រូវយកមកអនុវត្តស្មើៗគ្នាចំពោះមនុស្សរាល់រូប ។
យើងទាំងអស់គ្នា អាចសុំការជួយពីអ្នកដទៃដែលចេះច្បាប់នៅពេល ដែលសិទ្ធិតាមផ្លូវច្បាប់របស់យើងមិនត្រូវបានគោរព ។
គ្មាននរណាម្នាក់អាចឃាត់ខ្លួនយើងឬដាក់យើងនៅក្នុងគុកឬដេញយើងចេញទៅប្រទេសមួយទៀតដោយមិនត្រឹមត្រូវឬដោយគ្មានហេតុផលត្រឹមត្រូវនោះទេ ។
ប្រសិនបើនរណាម្នាក់ចោទយើងថារំលោភច្បាប់បញ្ហានេះត្រូវលើកយកទៅកាត់សេចក្តីនៅក្នុងសវនាការមួយដែលមានអ្នកដទៃផ្សេងទៀតចូលរួមស្តាប់ ។ អ្នកកាត់សេចក្តីមិនឱ្យអ្នកដទៃមកបង្គាប់បញ្ជាទេ គាត់គួរតែសម្រេចពីអ្វីដែលជាការពិត និងការមិនពិតតែប៉ុណ្ណោះ ។
ប្រសិនបើយើងត្រូវជាប់ចោទពីបទល្មើសព្រហ្មទណ្ឌយើងត្រូវបានចាត់ទុកថាជាមនុស្សគ្មានទោសរហូតទាល់តែមានភស្តុងតាងបង្ហាញនៅក្នុងសវនាការមួយប្រកបដោយភាពយុត្តិធម៌ថាយើងមានកំហុស ។ យើងម្នាក់ៗត្រូវបានអនុញ្ញតឱ្យការពារខ្លួនឯង ។ គ្មាននរណាម្នាក់អាចថ្កោលទោសយើងឬដាក់ទោសយើងចំពោះអ្វីដែលយើងមិនបានធ្វើនោះទេ ។
គ្មាននរណាម្នាក់ត្រូវបានអនុញ្ញតឱ្យនិយាយសម្អុយ ឬរឿងមិនពិតអំពើយើង ចូលផ្ទះយើងបើកមើលសំបុត្ររបស់យើង ឬក៏មករំខានយើងឬ គ្រួសារ យើង ដោយគ្មានហេតុផលសមរម្យនោះទេ ។
យើងទាំងអស់គ្នាអាចដើរហើរនៅក្នុងប្រទេសរបស់យើងដោយសេរី ។ យើងក៏អាចចេញទៅប្រទេសក្រៅណាមួយនិងវិលមកប្រទេសយើងវិញបានដែរដោយគ្មានការបង្ខំ ។
ប្រសិនបើមាននរណាម្នាក់ព្យយាមធ្វើបាបយើង យើងអាចរត់ទៅប្រទេសមួយទៀត ដើម្បីសុំឱ្យគេការពារ ។ក៏ប៉ុន្តែយើងមិនអាចរត់គេចបានទេប្រសិនបើខ្លួនយើងផ្ទាល់បានធ្វើអ្វីខុសដូចជាធ្វើឱ្យអន្តរាយដល់អ្នកដទៃ ឬមិនគោរពសិទ្ធិមនុស្សជាដើម ។
យើងទាំងអស់គ្នា គួរតែទទួលបានសញ្ជាតិមួយ ។ គ្មាននរណាម្នាក់អាចរារាំងយើងមិនឱ្យមានសញ្ជាតិពីប្រទេសរបស់យើង ឬសញ្ជាតិពីប្រទេសរបស់យើង ឬសញ្ជាតិពីប្រទេសផ្សេងទៀត ដែលយើងចង់បាន ដោយគ្មានផលសមរម្យឡើយ ។
នៅពេលណាដែលយើងដល់អាយុគ្រប់ការយើងអាចរៀបការនិងកសាងគ្រួសារមួយបាន ។ គ្មាននរណាម្នាក់អាចហាមឃាត់មិនឱ្យយើងរៀបការដោយសារតែពណ៌សម្បុរ ប្រទេសកំណើតឬសាសនារបស់យើងឡើយ ។ បុរស និងស្រ្តីមានសិទ្ធិដូចគ្នា នៅពេលដែលពួកគេរៀបការនិងនៅពេលដែលពួកគេរៀបការនិងនៅពេលដែលគេលែងលះគ្នា ។គ្មាននរណាម្នាក់បង្ខំយើងឱ្យរៀបការជាមួយ នឹងអ្នកដែលយើងមិនចង់រៀបការនោះឡើយ ។រដ្ឋាភិបាលនិងប្រជារាស្រ្ត នៃប្រទេសរបស់យើងគួរតែការពារគ្រួសារ និងសមាជិកគ្រួសារយើង ។
យើងទាំងអស់គ្នាមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងឡាយរបស់យើង ហើយគ្មាននរណាម្នាក់មានសិទ្ធិយកទ្រព្យសម្បត្តិយើងដោយគ្មានហេតុផលសមរម្យនោះទេ ។
យើងទាំងអស់គ្នា មានសិទ្ធិជឿលើសាសនារបស់ខ្លួនបានដោយសេរី មានសិទ្ធិផ្លាស់ប្តូរសាសនា និងគោរពប្រតិបត្តិនោះដោយខ្លួនយើងផ្ទាល់ឬជាមួយអ្នកដទៃ ។
យើងទាំងអស់គ្នាអាចគិតពីអ្វីដែលយើងគិតនិយាយពីអ្វីដែលយើងចង់និយាយ យើងគ្មាននរណាម្នាក់អាចមកហាមឃាត់ យើងមិនឱ្យផ្ទេរដូច្នេះឡើយ ។ យើងក៏អាចផ្លាស់ប្តូរយោបល់គ្នាជាមួយមនុស្សទាំងអស់ នៅក្នុងប្រទេសយើងដូចជាមួយប្រជាពលរដ្ឋនៃប្រទេសផ្សេងទៀត ។
យើងទាំងអស់គ្នាអាចប្រជុំគ្នាបានសន្តិវិធី ឬក៏ចូលរួមក្នុងការប្រជុំជាមួយអ្នកដទៃទៀត ដោយសន្តិវិធី ។ ការបង្ខំនរណាម្នាក់ឱ្យចូលរួមក្នុងក្រុមណាមួយគឺជាប្រការមិនត្រឹមត្រូវទេ ។
យើងទាំងអស់គ្នាអាចចូលចាត់ចែង ជោគវាសនារបស់ប្រទេសជាតិ តាមរយៈការបោះឆ្នោតជ្រើសរើសអ្នកណាដែលយើងពេញចិត្ត ឬក៏ឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសយើង ធ្វើជាតំណាងរបស់គេវិញ ។ រដ្ឋាភិបាលត្រូវបានជ្រើសរើសតាំងជាទៀងទាត់តាមរយៈការបោះឆ្នោត តាមគំណិតរបស់ប្រជាពលរដ្ឋ ។នៅក្នុងការបោះឆ្នោតយើងម្នាក់ៗមានសិទ្ធិបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះហ្យើសន្លឹកឆ្នោតរបស់យើងមានតម្លៃស្មើៗគ្នា ។មយើងមិនត្រូវប្រាក់គេពីនរណាដែលយើងបានបោះឆ្នោតឱ្យនោះទេប្រសិនបើយើងមិនចង់ប្រាប់នោះ ។ យើងទាំងអស់គ្នា មានសិទ្ធិដូចគ្នាក្នុងការបម្រើសេវាសាធារណៈ ។
ជាសមាជិកម្នាក់ក្នុងសង្គមយើងអាចកសាងជីវិតល្អមួយសម្រាប់ខ្លួនយើងនិងប្រើប្រាស់ឳកាសល្អៗដែលសង្គមកបានផ្តល់ឱ្យដើម្បីទាញយកផលប្រយោជន៍ដល់ការរស់នៅរបស់យើង ។ ប្រសិនបើមាននរណាម្នាក់ជួបការលំបាកយើងទាំងអស់គ្នាគួរតែរួមគ្នាដើម្បីជួយតាមលទ្ធភាពដែលយើងអាចធ្វើបាន ។
យើងទាំងអស់គ្នាគួរតែមានការងារធ្វើ និងអាចជ្រើសរើសការងារ ដែលយើងចង់ធ្វើដោយសេរី ។ យើងត្រូវតែទទួលបានប្រាក់ឈ្នួលគ្រប់គ្រាន់ដើម្បីយើងអាចផ្គត់ផ្គង់គ្រួសារយើងបានហើយចៅកែត្រូវតែប្រព្រឹត្ត មកលើយើងឱ្យបានល្អ ។ ប្រសិនបើយើងបាត់បង់ការងាររដ្ឋាភិបាលគួរតែជួយយើងរហូតដល់យើងអាចរកការងារមួយទៀតបាន ។ ប្រុសនិងស្រីធ្វើការដូចគ្នាគួរតែទទួលបានកម្រៃស្មើគ្នា ។ អ្នកធ្វើការទាំងអស់អាចរួបរួមគ្នាដើម្បីការពារផលប្រយោជន៍របស់ពួកគេ ។
ម៉ោងធ្វើការរក្នុងមួយថ្ងៃ មិនគួរយូរពេកទេដោយសារ យើងទាំងអស់គ្នា មានសិទ្ធិឈប់សម្រាក និងគួរទទួលបានប្រាក់កម្រៃទៀងទាត់ផងសម្រាប់ការឈប់សម្រកនេះ ។
យើងទាំងអស់គ្នាគួរតែមានអ្វីគ្រប់គ្រាន់តាមតម្រូវការចាំបាច់របស់យើងនិងគ្រួសារយើងដូចជាសេវាសុខភាព អាហារគ្រប់គ្រាន់ សម្លៀកបំពាក់ និងផ្ទះសម្បែង ។ យើងគួរតែត្រូវបានទទួលការជួយឧបត្ថម្ភប្រសិនបើយើងគ្មានការងារធ្វើមានជំងឺ ចាស់ ជរា ឬស្លាប់ឬប្រសិនបើយើងគ្មានលទ្ធភាពចិញ្ចឹមជីវិតដោយសារទាំងអស់គួរតែទទួលបានការគាំពារពិសេស ។ កុមារទាំងអស់គួរតែត្រូវបានទទួលការរាប់រកដោយស្មើៗគ្នា ដោយមិនគិតថាឪពុក ម្តាយរបស់ពួកគេ បានរៀបការត្រឹមត្រូវ ឬមិនបានរៀបការនោះទេ ។
យើងទាំងអស់គ្នា អាចទទួលបានការសិក្សារៀនសូត្រ ហើយជាពិសេសក្មេងៗគួរតែទៅសាលារៀន ។ គ្មាននរណាម្នាក់តម្រូវឱ្យបង់ប្រាក់ដើម្បីទៅរៀនថ្នាក់បឋមសិក្សានោះទេ ។ យើងទាំងអស់គ្នាអាចរៀនយកជំនាញណាមួយ ឬក៏បន្តការសិក្សាឱ្យកាន់តែខ្ពស់ តាមបំណងប្រាថ្នានៅសាលាយើងអាចបណ្តុះទេពកោសល្យរបស់យើងហ្យើគួរតែរៀនពីសិទ្ធិមនុស្សនិងពីររបៀបក្នុងការរាប់រកគ្នាជាមួយអ្នកដទៃទោះជាគេឪពុកម្តាយយើងមានសិទ្ធិជ្រើសរើសពីអ្វីដែលយើងចង់រៀននិងពីអ្វីដែលយើងអាចរៀនបាន ។
យើងទាំងអស់គ្នាអាចចូលរួមក្នុងជីវភាពវប្បធម៌សហគមន៍ទទួលផលពីសិល្បៈនិងទទួលបានគុណប្រយោជន៍ ពីរបកគំហើញថ្មីៗពីវិទ្យាសាស្រ្ត និងស្នាដៃល្អៗ ដែលគេបានធ្វើ ។ ប្រសិនបើយើងបង្កើតស្នាដៃអ្វីមួយ ពិសេសដូចជាសរសេរសៀវភៅ ឬគូរគំនូរ យើងនឹងទទួលបានប្រយោជន៍ពីស្នាដៃពីស្នាដៃទាំងនេះ យើងគ្មាននរណាម្នាក់អាចលួចគំណិតស្នាដៃយើងបានទេ ។
ដូច្នេះនៅពេលណាយើងទទួលបានសិទ្ធិដូចដែលយើងបានកន្លងមកនៅក្នុងសេចក្តីប្រកាសមនុស្សទាំងអស់ នឹងអាចរស់នៅក្នុងសន្តិភាពទាំងនៅក្នុងសហគមន៍របស់យើង ទាំងរវាងប្រទេសមួយទៅប្រទេសមួយ ។
យើងទាំងអស់គ្នាអាចចូលរួមចំណែកក្នុងសហគមន៍ដើម្បីធ្វើឱ្យជីវិតយើងកាន់តែប្រសើរច្បាប់ត្រូវតែសរសេរឱ្យបានច្បាស់ថាយើងទាំងអស់គ្នាអាចទទួលបានសិទ្ធិមនុស្សដោយសុខដុមរមនាជាមួយអ្នកដទៃ ។ ច្បាប់ត្រូវធានាឱ្យមនុស្សគ្រប់រូបចេះគោរពគ្នាទៅវិញទៅមក ហើយមនុស្សគ្រប់រូបត្រូវគោរពច្បាប់ ។
គ្មាននរណាម្នាក់អាចប្រើសេចក្តីប្រកាសនេះដើម្បីនិយាយដោះសារពីការធ្វើឱ្យខូចខាតសិទ្ធិរបស់អ្នកដទៃថាជាការត្រឹមត្រូវដោយអះអាងថាពួកគេគ្រាន់តែព្យាយាមចង់ការពារសិទ្ធិរបស់ខ្លួនតែប៉ុណ្ណោះ ។ មិនអាចទទួលយកបានទេចំពោះការធ្វើឱ្យខូចខាតដល់សិទ្ធិអ្នកដទៃ ។