Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើមានចំណុចទាក់ទាញអ្វីខ្លះ?ខុសពីផ្នែកឯកជនដែលញុំាងឱ្យអ្នកសម្រេចចិត្តចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈក្នុងខណៈដែលអ្នកដឹងថាប្រាក់បៀវត្សរបស់អ្នករាជការនៅមិនទាន់មានកម្រិតច្រើនជាងវិស័យឯកជននៅឡើយ ។

២. ដើម្បីជួយពង្រឹងវិស័យឯកជននិងការទាក់ទាញទុនវិនិយោគតើអ្នកយល់ថាគួរមានវិធានការគន្លឹះបែបណាខ្លះ ?

៣. តើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៤ នៃរដ្ឋសភាមានទិសដៅអ្វីខ្លះ អំពីវិស័យពាណិជ្ជកម្ម ?

៤. តើអ្វីទៅជាសកម្មភាពជំរុញពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ?

៥. តើអភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសំរាប់សំណុំរឿងក្រុមហ៊ុនក្ស័យធន មានសិទ្ធិអំណាចអ្វីខ្លះ នៅក្នុងក្រុមហ៊ុននេះ ?

ចម្លើយ

១. បើប្រៀបធៀបនឹងការងារក្នុងវិស័យឯកជនអ្នករាជការទទួលបានផលប្រយោជន៍ផ្សេងៗ ពីរដ្ឋ និងមានលក្ខណៈល្អប្រសើរជាងការងារក្នុងវិស័យឯកជនដូចជា ៖

  • ថ្វីត្បិតទទួលបានការឧបត្ថម្ភប្រាក់បៀរវត្សតិចជាងឯកជនប៉ុន្តែរដ្ឋមានគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម រៀងរាល់ឆ្នាំ និងមាននិន្នាការកើនឡើងជាលំដាប់
  • រដ្ឋជួយការពារផលប្រយោជន៍មន្ត្រីរាជការតាមច្បាប់(ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការរស៊ីវិល​ និងបទដ្ឋានគតិយុត្តដទៃទៀត) ។ មន្ត្រីរាជការក្នុងរដ្ឋបាលសាធារណៈមិនប្រឈមនឹងការបណ្តេញចេញឬលោបឈ្មោះពីការងារដូចក្នុងផ្នែកឯកជនឡើយដោយសាររដ្ឋមានគោលនយោបាយទន់ភ្លន់យោគយល់ជាងឯកជនហើយប្រកាន់យកនីតិវិធីច្បាប់ជាចម្បងក្នុងការគ្រប់គ្រងមន្រ្តីរាជការ
  • រដ្ឋផ្តល់អត្ថប្រយោជន៍សង្គមផ្សេងៗដល់អ្នករាជការរដូចជារបបសម្រាកមាតុភាព ចំពោះស្រ្តីឆ្លងទន្ល បង្កើតមូលនិធិឬសមាគម ជួយឧបត្ថម្ភមន្ត្រីរាជការពេលមានជំងឺ ពេលជួបការលំបាកឬពេលទទួលមរណភាពដូចជាបេឡាសន្តិសុខជាតិសន្តិសុខសង្គម ឬសមាគមមន្រ្តីរាជការតាមក្រសួង ស្ថាប័ន ជាដើម
  • រដ្ឋមានលាភការៈបន្ថែមសម្រាប់មន្រ្តីរាជការដែលទៅបំពេញបេសសកម្មនៅតំបន់ជនបទឆ្ងាយៗដូចជាគ្រូបង្រៀន គ្រូពេទ្យ ។ និងមានប្រាក់បំណាច់មុខងារ បន្ថែមលើប្រាក់បៀរវត្សទៀតផង
  • មន្ត្រីរដ្ឋទទួលបានប្រាក់សោធននិវត្តន៍ស្ថិតស្ថេររហូតដល់ពេលទទួលមរណភាព ប្រាក់សោធននិវត្តន៍ក៏អាចមានការកើនឡើងតាមឆ្នាំដូចមន្ត្រីដែលកំពុងបំពេញការងារដែរ
  • រដ្ឋតែងបានលើកទឹកចិត្តនិងបង្កលក្ខណៈដល់មន្ត្រីរាជការបានបន្តការសិក្សាក្នុងនិងក្រៅប្រទេសជាបន្តបន្ទាប់ ដោយគ្មានបង់ប្រាក់ឡើយ
  • មន្ត្រីរបស់រដ្ឋមិនប្រឈមនឹងភាពក្ស័យធនដូចក្នុងផ្នែកឯកជនទេដូចនេះជីវភាពការងារមានលំនឹង និងកក់ក្តៅជាង ។

២. ដើម្បីជួយពង្រឹងវិស័យឯកជននិងការទាក់ទាញទុនវិនិយោគគួរមានវិធានការគន្លឹះមួយចំនួនដូចខាងក្រោម ៖

  • បន្តអនុវត្តគោលនយោបាយវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវស្ពាន ទឹក អគ្គិសនី ដើម្បីកាត់បន្ថយតម្លៃធុរកិច្ច ពង្រីកទីផ្សារក្នុងស្រុក កាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកែលម្អសុវត្ថិភាពធ្វើដំណើរ
  • ពង្រឹងក្របខណ្ឌគតិយុត្តិចាំបាច់សម្រាប់គាំទ្រការអភិវឌ្ឍវិស័យឯកជនឱ្យមានតម្លាភាពជាពិសេសច្បាប់ដែលត្រូវអនុវត្តនិងអនុវត្តក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
  • កែលម្អបរិយាកាសវិនិយោគទុនរួមមានច្បាប់បទបញ្ញត្តិនានានិងបរិយាកាសរដ្ឋបាលនិងបង្កើនលទ្ធភាពចំពោះធាតុចូលសំខាន់ៗដូចជាបុគ្គលិកមានជំនាញ និងមានលទ្ធភាពប្រកួតប្រជែង
  • បន្តកំណែទម្រង់ កិច្ចសម្រួលពាណិជ្ជកម្មពង្រឹងយន្តការត្រួតពិនិត្យលការងារ និងដោះស្រាយជម្លោះឱ្យមានប្រសិទ្ធភាពខ្ពស់
  • ជំរុញការធ្វើសមាហរណកម្មកម្ពុជានៅក្នុងអាស៊ានជាពិសេសតាមរយៈផែនការដៃគូជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាង
  • ជំរុញលើកកម្ពស់ឧស្សាហកម្មកាត់ដេរដែលមានស្រាប់និងលើកទឹកចិត្តការវិនិយោគក្នុងវិស័យស្បែកជើង
  • ត្រៀមខ្លួនបង្កើតបរិស្ថានអំណោយផលសម្រាប់ការអភិវឌ្ឍគ្រឿងបន្សំអេឡិចត្រូនិចនិងគ្រឿងម៉ាស៊ីន
  • ជំរុញឱ្យមានឧស្សាហកម្មកែច្នៃម្ហូបអាហារនៅកម្ពុជាសម្រាប់បម្រើការនៃចេញនិងឧស្សាហកម្មជំនួសឱ្យការនាំចូលដោយផ្តោតលើដំឡូងមី ដូងប្រេង ម្ហូបបង្កក កៅស៊ូ ផ្លែឈើ និងផលិតផលកសិកម្មសរីរាង្គ
  • បង្កើតលិខិតបទដ្ឋានច្បាស់លាស់ សម្រាប់ដំណើរការតំបន់សេដ្ឋកិច្ចពិសេស និងធានាឱ្យបាននូវ ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដូចអគ្គិសនី ទឹក និងប្រព្រឹត្តកម្មទឹកកខ្វក់ ។

៣. រាជរដ្ឋាភិបាលបន្តពង្រឹងការធ្វើសេរីភាពវូបនីយកម្មពាណិជ្ជកម្មជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទាំងក្នុងក្របខណ្ឌអនុតំបន់ តំបន់និងពិភពលោកសំដៅទាញយកផលប្រយោជន៍ ជាអតិបរមាពីដំណើរការនេះជាពិសេសការបើកច្រកទីផ្សារបរទេសសម្រាប់ផលិតផលកម្ពុជាដោយពង្រឹងសមត្ថភាពនៃវិស័យឯកជនដើម្បីបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់និងសមត្ថភាពនៃការនាំចេញដែលនាំដល់ការកាត់បន្ថយឳនភាពពាណិជ្ជកម្មនិងជួយបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងស្រុក ។ រាជរដ្ឋាភិបាលបន្តជំរុញការកសាងទីផ្សារតូចៗ តាមភូមិ ឃុំ ដើម្បីសម្រួល ដល់ការជួយដូរទំនិញនិងផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបន្តជំរុញចលនាភូមិមួយផលិតផលមួយខិតខំគ្រប់គ្រងស្ថិរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពង្រឹងការអនុវត្តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាទប់ស្កាត់ការផលិតការលក់ចែកចាយផលិតផលក្លែងបន្តំផលិតផលដែលគ្មានគុណភាពឬខូចគុណភាពដើម្បីការពារសុវត្ថិភាពនិងសុខមាលភាពរបស់អ្នកប្រើប្រាស់ ។

៤. ក្រសួងពាណិជ្ជកម្មបានខិតខំរៀបចំ និងចូលរួមពិព័រណ៌ក្នុង និងក្រៅប្រទេសដែលក្នុង និងក្រៅប្រទេសដែលក្នុងនោះជាពិសេសបានរួមសហការជាមួយក្រុមហ៊ុនក្នុងនិងក្រៅស្រុក ក្នុងការរៀបចំពិព័រណ៌ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ។តាមរយៈការចូលរួមនិងពិព័រណ៌ក្នុង និងក្រៅប្រទេសក្រសួងពាណិជ្ជកម្ម បានលើកមុនមាត់ប្រទេសជាតិដោយ ៖

  • ធ្វើឱ្យសាធារណៈជន បានស្គាល់អំពីទិដ្ឋភាពទូទៅរបស់ប្រទេសកម្ពុជា ជាពិសេសពីសក្តានុពលផ្នែកវិនិយោគ និងពាណិជ្ជកម្ម
  • បង្ហាញពីវប្បធម៌ និងសិល្បៈខ្មែរ
  • បង្កើតនូវវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្រិតអន្តរជាតិ
  • បើកទូលាយទីផ្សារក្នុងក្របខណ្ឌសមាហរណកម្មតំបន់ និងពិភពលោក
  • បង្កលក្ខណៈឱ្យប្រជាពលរដ្ឋនិងផលិតករមានឳកាសរៀនសូត្រនិងដកបទពិសោធន៍អំពីផលិតផលថ្មីៗនិងរបៀបធ្វើសេវាក៏ដូចជាធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា
  • កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ
  • ការជួយគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលនិងការស្រាវជ្រាវ
  • ការលើកកម្ពស់ការសិក្សាអំពីអាស៊ីអាគ្នេយ៍
  • កិច្ចសហប្រតិបត្តិការជាមួយអង្គការតំបន់និងអង្គការអន្តរជាតិ ។

៥. អភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសំរាប់សំណុំរឿងក្រុមហ៊ុនក្ស័យធនមានសិទ្ធិអំណាចដូចជា​ ៖

  • ធ្វើជាតំណាងកូនបំណុល និងចាត់ចែងអាជីវកម្មរបស់កូនបំណុល ក្នុងគោលបំណងសំណុំរឿងក្ស័យធន
  • ទទួលសំបុត្ររបស់កូនបំណុលនិងរាល់ទំនាក់ទំនងតាមអេឡិចត្រូនិចដែលផ្ញើជូនកូនបំណុលលើកលែងតែសំបុត្រនិងលិខិតទាក់ទងដែលមានលក្ខណៈឯកជនទាំងស្រុង
  • អនុវត្តអាជីវកម្មរបស់កូនបំណុលតែចំពោះតែវិសាលភាពដែលចាំបាច់ដើម្បីសម្រេចគោលបំណងនៃសសំណុំរឿងក្ស័យធន
  • ទទួលទ្រព្យសកម្មរបស់កូនបំណុលរាប់បញ្ចូលទាំងបញ្ជីគណនេយ្យនិងឯកសាររបស់កូនបំណុល
  • ប្រមូលនិងបញ្ចូលក្នុងទ្រព្យរបស់កូនបំណុលនូវទឹកប្រាក់ដែលជំពាក់ពីការលក់ភាគហ៊ុនដើមទុនរបស់កូនបំណុលឬការជាវភាគទុនដែលសហកម្មសិទ្ធិករមិនទាន់បង់ជូនកូនបំណុល
  • ប្រើប្រាស់និងយកទ្រព្យសកម្មរបស់កូនបំណុលធ្វើពាណិជ្ជកម្មរាប់បញ្ចូលទាំងការលក់ទ្រព្យសកម្ម ដែលគ្មានជាប់សិទ្ធិពីទ្រព្យធានាការបញ្ចាំ និងសិទ្ធិលើទ្រព្យនេះ
  • ទទួលបន្ទុកចាប់ផ្តើមធ្វើការចោទប្រកាន់ការពារក្តីបោះបង់ចោលឬដោះស្រាយរាល់សំណុំរឿងក្នុងតុលាការដែលកូនបំណុលជាភាគីនិងជាប់ទាក់ទិននិងទ្រព្យសកម្មរបស់កូនបំណុល
  • អុតញ្ញតឱ្យម្ចាស់បំណុល លក់ទ្រព្យសកម្មដែលជាកម្មវត្ថុនៃសិទ្ធិលើទ្រព្យធានា របស់ម្ចាស់បំណុលក្នុងការទាមទារ ហើយស្នើសុំយកថ្លៃលក់ទ្រព្យសកម្ម នោះមកទូទាត់បណ្តឹងទាមទាររបស់កូនបំណុល
  • បោះបង់ចោលទ្រព្យសកម្ម ដែលបង្កការស្មុគ្រស្មាញដល់ទ្រព្យរបស់កូនបំណុល
  • ស្នើសុំឱ្យតុលាការពិនិត្យរាល់បញ្ហារបស់បុគ្គល ដែលទាក់ទិននិងអាជីវកម្មរបស់កូនបំណុលដោយធ្វើសម្បថចំពោះមុខតុលាការ
  • បញ្ចប់ លុបចោល ឬប្រកាសមោឃភាពនូវប្រតិបត្តិការអាជីវកម្មកិច្ចសន្យា កិច្ចព្រមព្រៀង ឬលិខិតផ្ទេរកម្មសិទ្ធិ ដេលកូនបំណុលោជាភាគីដោយអនុលោមតាមច្បាប់នេះ ឬច្បាប់ផ្សេងទៀតនិងរាប់បញ្ចូលទាំងការដាក់ពាក្យបណ្តឹងទៅតុលាការផង
  • កោះប្រជុំ និងរៀបចំកិច្ចប្រជុំម្ចាស់បំណុលដូចមានចែងក្នុងច្បាប់
  • រៀបចំ និងលើកសំណើរផែនការសម្របសម្រួល បើមានការចាំបាច់
  • ជួលភ្នាក់ងារនិងអ្នកមានវិជ្ជាជីវៈដើម្បីបម្រើកិច្ចការជាជំនួយក្នុងភារកិច្ចរបស់ខ្លួន
  • គ្រប់សកម្មភាពផ្សេងទៀត ដែលចាំបាច់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែលស្របតាមគោលបំណងនៃសំណុំរឿងក្ស័យធន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login