Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថា ទំនួលខុសត្រូវ ?

២. តើសញ្ញានៃទំនួលខុសត្រូវផ្នែកសីលវិជ្ជាមានអ្វីខ្លះ ?

៣.តើសញ្ញាណនៃទំនួលខុសត្រូវផ្នែកសង្គមដូចម្តេច ?

៤. តើទំនួលខុសត្រូវទាំងពីរក្នុងសង្គម បានទំនាក់ទទំនងគ្នាដូចម្តេច ?

៥. តើទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលខុសត្រូវផ្នែកសីលវិជ្ជាទាក់ទងគ្នាដូចម្តេចខ្លះ ?

៦. តើទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និងទំនួលខុសត្រូវផ្នែកសីលវិជ្ជាមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

៧. តើទ្រឹស្តីប្រពៃណីនិយមយល់ដូចម្តេចខ្លះ ពីសញ្ញាណទំនួលខុសត្រូវ ?

៨. តើមានការពិភាក្សាលើទ្រឹស្តីប្រពៃនិយម អំពីសញ្ញាណទំនួលខុសត្រូវដូចម្តេចខ្លះ ?

៩. តើទ្រឹស្តីវិចារណញាណនិយម យល់ដូចម្តេចអំពីសញ្ញាណទំនួលខុសត្រូវ ?

១០. ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យ ?

១១. ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យសីលវិជ្ជា ?

១២. ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យសង្គម ?

១៣. តើន័យរបស់សេរីភាពពិតដូចម្តេចខ្លះ ?

១៤.តើទ្រឹស្តីប្រពៃណីនិយមមានទស្សនៈយ៉ាងណាចំពោះទ្រឹស្តីវិបាកវិនិច្ឆ័យ ?

១៥. តើសង្គមវិវត្តន៍និតិសាស្រ្តមានទស្សនៈយ៉ាងណាដែរចំពោះវិបាកវិនិច្ឆ័យ ?

ចម្លើយ

១. ទំនួលខុសត្រូវ គឺជាកាតព្វកិច្ច ដែលត្រូវរ៉ាប់រង់លើរាល់អំពើរបស់ខ្លួនរឺធានាអំពីអ្វីមួយនៅចំពោះមុខអំនាចមួយ ។ ទំនួលខុសត្រូវអំពើមួយគឺៈ

សារភាពថា ខ្លួនជាអ្នកប្រព្រឹត្ត

ហ៊ានទទួលវិបាក នៃអំពើនោះទាំងខាងលើសីលវិជ្ជានិងសង្គមពោលគឺហ៊ានទទួលវិបាកវិនិច្ឆ័យ ។

ឧទាហរណ៍ៈ តាមរបបសភានិយម ទំនួលខុសត្រូវ របស់រដ្ឋមន្រ្តីគឺត្រូវឆ្លើយនឹងសំនួរដេញដោលរីការចោទប្រកាន់របស់តំណាងរាស្រ្តនៅចំពោះមុខសភា ។

ចម្លើយទទួលរ៉ាប់រង់នេះ ចែកចេញជាពីរបែបសំខាន់អាស្រ័យទៅតាមធម្មជាតិនៃអំនាចគឺៈ

ទំនួលខុសត្រូវផ្នែកសង្គម ដែលជាវិជ្ជមានគឺត្រូវឆ្លើយរ៉ាប់រង់នៅចំពោះមុខតុលាការ ពោលគឺនៅចំមុខអំនាចនៃសង្គម ។

ទំនួលខុសត្រូវផ្នែកសីលវិជ្ជាគឺត្រូវទទួលរ៉ាប់រង់អំពើរបស់យើង នៅចំពោះមុខតុលានៃញាណពោលគឺនៅចំពោះមុខសីលញាណ ។

២. សញ្ញាណនៃទំនួលខុសត្រូវផ្នែកសីលវិជ្ជា គឺការទទួលសារភាពទាំងឡាយដែលពុំមានការបង្ខិតបង្ខំដល់សាម៉ីជនដែលមានញាណគ្រប់គ្រាន់ឡើយ ។ ការវិនិច្ឆ័យបែបនេះ តំរូវអោយមានល័ក្ខខ័ណ្ឌពីរគឺៈ

ល័ក្ខខ័ណ្ឌពុទ្ធិនៃសីលតំលៃៈ ដើម្បីនឹងទទួលខុសត្រូវ គេត្រូវមានញាណគ្រប់គ្រាន់មានសមត្ថភាពស្គាល់កុសលនិងអកុសលមានពុទ្ធិនៃសីលតំលៃ ។ ក្នុងល័ក្ឌខ័ណ្ឌនេះ ក្មេងតូចៗមនុស្សឆ្កួត គ្មានទំនួលខុសត្រូវផ្នែកសីលវិជ្ជាទេ ។

ល័ក្ឌខ័ណ្ឌសេរីភាពៈ ទំនួលខុសត្រូវអំពើមួយ លុះត្រាតែអ្នកប្រព្រឹត្តមានសេរីភាព ។ ក្នុងករណីទទួលការបង្ខិតបង្ខំ ការគំរាមកំហែង ភាពមមើ ឡប់សតិ ដែលញាណមិនទទួលស្គាល់ រឺអស់ផ្លូវនឹងជ្រើសរើនោះក៏គ្មានទំនួលកខុសត្រូវផ្នែកសីលវិជ្ជាដែរ ។

ដូចនេះ ទំនួលខុសត្រូវផ្នែកសីលវិជ្ជាតំរូវអោយមានពុទ្ធិនៃសីលតំលៃផងនិងសេរីភាពផង ។

៣. សញ្ញណនៃទំនួលខុសត្រូវផ្នែកសង្គម​ គឺទទួលសារភាពពីអំពើរបស់ខ្លួនចំពោះមុខច្បាប់សង្គម ។ ទំនួលខុសត្រូវផ្នែកសង្គមចែកជា៖

  • ទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌៈ ជាទំនួលខុសត្រូវរបស់បុគ្គល ដែលប្រព្រឹត្តល្មើសច្បាប់ព្រហ្មទ័ណ្ឌដែលត្រូវគេប្តឹងទៅតុលាការ ។ ឧើទាហរណ៍ៈ ចោរប្លន់ម៉ូតូ ។ មនុស្សឃាត ។ ការចាប់រំលោភនារីភេទ ។ល។
  • ទំនួលខុសត្រូវផ្នែករដ្ឋបប្បវេណីៈ ជាទំនួលខុសត្រូវរបស់បុគ្គលដែលបានធ្វើអោយខូចខាតទ្រព្យសម្បត្តិ រឺសម្ភារៈអ្នកដទៃ ឬមិនគោរពកិច្ចសន្យាដែលត្រូវជួសជុលសងការខូចខាតរបស់គេវិញ ។ ទំនួលខុសត្រូវផ្នែកវប្បវេណីមានទាំងការជួសជុលសងការខ្វះខាតជំនួសអនីតិជនជំនួសបាវព្រាវ ជំនួសសត្វដែលនៅក្នុងបន្ទុកផង ។ ឧទាហរណ៍ៈ ធ្វើអោយដួលម៉ូតូគេខូច ឆ្កែខាំគេ គោស៊ីសំណាបគេ... មេគ្រួសារត្រូវជួសជុលសងកំហូចខាតរបស់គេ ។

៤. ក្នុងករណីខ្លះ ទោសកម្មមួយមានទាក់ទងច្រើនផ្នែកនោះទំនួលខុសត្រូវក៏ចែកជាច្រើនផ្នែកដែរ ។

ឧបមាថា អ្នកបើករថយន្តឈ្នួលបានធ្វើអោយមានគ្រោះថ្នាក់រថយន្ត មានអ្នករបួសនិងស្លាប់គឺអ្នកបើកបរត្រូវទទួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ ឯម្ចាស់រថយន្តទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ។

ប្រសិនបើចោរលួចរថយន្តយើង ហើយបើកបុកអ្នកថ្មើជើងម្នាក់ស្លាប់មុនពេល​យើងប្តឹងទៅស្ថាប័នមានសមត្ថកិច្ចនោះចោរទទួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ ឯម្ចាស់ររថយន្តទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ។

បើថ្មើរជើងម្នាក់ត្រូវឡានទ័ពកិននោះអ្នករង់គ្រោះមានសិទ្ធិប្តឹងទារសំណងហើយគឺរដ្ឋជាអ្នកទទួលខុសត្រូវផ្នែករដ្ឋប្បវវេណី ។

៥. ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវ ផ្នែកព្រហ្មទ័ណ្ឌគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃ​កំហុសមួយរឺទៅលើសារៈសំខាន់នៃកំហូចខាតឡើយ តែគេគិតជាពិសេសទៅលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្ម ពោលគឺទៅលើចេតនាផ្ទាល់របស់អ្នកនោះ ។

មនុស្សឆ្កួត ជាមនុស្សបាត់ញាណគ្មានទំនួលខុសត្រូវទេនិងជាមនុស្សគ្មានទោស ។ ឯអ្វីដែលបំផ្លាញ រឺបន្ថយសេរីភាពក្នុងការជ្រើសរើសក៏បន្ថយកំរិតទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌដែរ ។ លើសពីនេះការជំនុំជំរះនៅបានផ្អែកលើតំណពូជអាក្រក់ ការអប់រំមិនដិតដល់ល័ក្ខខ័ណ្ឌដ៏អាស្រូវនៃជីវីតឧក្រិដ្ឋជនរឺអ្នករងគ្រោះដើម្បីសំរាលទោស ។ នេះជាទំនាក់ទំនងរវាងទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលខុសត្រូវផ្នែកសីលវិជ្ជា ។ ឧទាហរណ៍ៈ មនុស្សភាគច្រើន សុខចិត្តអនុញ្ញាតអោយមានភាពសំរាលទោសដល់ឃាតករ នៃសាហាយរបស់ប្រពន្ធខ្លួនព្រោះគេនឹងដាក់ខ្លួនគេបានយ៉ាងងាយទៅជំនួសឃាតករវិញ ។

៦. ពិតមែនតែទំនាក់ទំនងនេះ​មិនសូវប្រត្យក្សដូចទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលត្រូវផ្នែកសីលវិជ្ជាក៏ទំនាក់ទំនងនេះនៅតែមានលក្ខណៈមិនអាចប្រកែកបាននៅក្នុងគំនិតអ្នកតាក់តែងច្បាប់ដែរ ។ អ្នកយុត្តិសាស្រ្តបានខិតខំបង្ខិតបង្ខំគោលការណ៍ទំនួលខុសត្រូវផ្នែកប្បវេណីអោយទៅជិតគោលរណ៍នៃទំនួលខុសត្រូវផ្នែកសីលវិជ្ជា ។ ព្រោះអ្វីដែលជាចេតនាទើបប្រភពនៃកំហូតខាត ដែលនឹងអាចកើតឡើងនោះត្រូវទទួលវិបាកត្រឹមត្រូវលក្ខណៈច្បាប់ ។

          និយាយរួច រស់ក្នុងសង្គមក្រោមអំនាចច្បាប់ក៏ពិតមែន ប៉ុន្តែដោយទំនួលខុសត្រូវត្រូវរបស់សង្គមមានមនុស្ស ជា​ប្រធានក្នុងអនុវត្តន៍របស់ខ្លួនហើយមនុស្សសុទ្ធតែមានសញ្ចេតនាទើបឃើញថាក្នុងការវិនិច្ឆ័យរកយុត្តិធម៌ចៅក្រមតែងគិតទាំងលើបញ្ហាសង្គម និងបញ្ហាសីលវិជ្ជាព្រមគ្នា ។ ប្រការនេះហើយដែលធ្វើអោយភាគវិវាទទាំងសង់ខាងចេះបន្ទន់ឥរិយាកបថទាំងអស់គ្នា ។

៧. ក្នុងសង្គមប្រពៃណីនិយមយល់ថាៈ ការប្រព្រឹត្តនូវអំពើអ្វីមួយ សុទ្ធតែមានការបង្គាប់ពីចិត្តរបស់ខ្លួន ។ បើគ្មានសេចក្តីសម្រេចចិត្តទេ បុគ្គលពុំអាចអនុវត្តន៍នូវអំពើអ្វីមួយបានឡើយ ទោះជាមានការបង្ខិតបង្ខំក្តីឬគ្មានការបង្ខិតបង្ខំក្តី ។ ឯអំណាចសំរេចដោយសេរីនៃចិត្តនោះគឺ សេរីអាជ្ញា ។ ព្រោះអំពើមួយប្រកបដោយសេរីភាពគឺជាអំពើដែលគេអាចធ្វើឬមិនអាចធ្វើក៏បាន ។ ដឹងថាជាអំពើប្រកបដោយសីលតំលៃហើយមានលទ្ធភាពគ្រប់គ្រាន់នឹងធ្វើតាមគន្លងសីលតំលៃនោះតែប៉ែរជាជ្រើសយកការប្រព្រឹត្តខុស ឬអាក្រក់ដោយគ្មានបង្ខិតបង្ខំនេះមិនមែនជាមូលហេតុដែលមិនអាចជៀសវាងបានឡើយ ព្រោះគឺមនុស្សខ្លួនឯងជាអ្នកជ្រើសរើស ។ មនុស្សនេះត្រូវតែមានកំហុស និងមានទំនួលខុសត្រូវព្រោះវាជាការសំរេចចិត្តមួយនៅពីលើ និងគ្រប់ដណ្តប់គ្រប់មូលហេតុ ។

៨. ឡាសឺល្យេយល់ថា រាល់អំពើដែលកើតឡើងដោយសេរីភាពសុទ្ធសាធ ជាអំពើដែលគ្មានទាក់ទងនឹងមតិឬការដឹងរបស់យើងទេទោះជាមានពីកំនើតឬជាបំនានក៏ដោយ ។ ដូចនេះយើងមិនអាចយល់បានថា តើយើងជាអ្នកប្រព្រឹត្តឬក៏ជាអ្នកទទួលខុសត្រូវឡើយ ។

          បើទ្រឹស្តីសេរីអាជ្ញាយល់ថាគេអាចមិនប្រព្រឹត្តនូវអំពើដែលគេត្រូវធ្វើហើយបែរជាធ្វើអំពើផ្សេងវិញបាន នោះក៏មិនអាចយល់ព្រមបានដែរព្រោះមុននឹងប្រព្រឹត្តយើងគ្មានពិសោធន៍អំពីកំហុសនៃអំពើនោះឡើយ ។ ឯទំនួលខុសត្រូវដែលចេញពីសេរីគឺជាទំនួលខុសត្រូវរបស់មនុស្ស ក្នុងតថភាពឡើយ ។

. ៩ .វិចារណញាណនិយមយល់ថាៈ ជាការពិតគ្រប់អំពើរបស់មនុស្សទោះល្អក្តីអាក្រក់ក្តី សុទ្ធតែមានហេតុផលរបស់វាដែលលេចឡើងក្នុងឋានៈជាតំលៃមួយចំពោះញាណរបស់អ្នកប្រព្រឹត្ត ។ ឧទាហរណ៍ៈ ជនអនាថាម្នាក់បានសម្លាប់មនុស្សប្លន់យកប្រាក់ គឺទំនាញនៃប្រាក់មានតំលៃខ្លាំងជាងការគោរពេជីវីតពិតមែនតែប្រាក់ជាតំលៃមួយហើយគោរពជីវីតជាតំលៃមួយប៉ុន្តែវាមានលំដាប់តំលៃខុសគ្នា ។ បើចោលតំលៃឧត្តមគឺគោរពជីវីតមកយកតំលៃទាបគឺប្រាក់គឺពិតជាចោលកុសលពិតមកយកកុសលតាមការយល់ឃើញរបស់ខ្លួននោះគឺមកពីទំនាញខ្លាំងក្លានៃតំលៃទាប ។ ប៉ុន្តែជនកំសត់នេះគ្រាន់តែបានស្គាល់ក្នុងឋានៈទ្រឹស្តីអរូបីប៉ុណ្ណោះអំពីតំលៃនៃការគោរពជីវីត ព្រោះក្នុងការស់នៅរាល់ថ្ងៃរបស់គ្នាជីវីតមិនមានតំលៃទេគឺប្រាក់ទេដែលមានតំលៃលើសលប់ ។

          សុំាងតូម៉ាស់បានពោលថាៈ អកុសលគឹជាកុសលមួយបែបដែរ ។ ដូចនេះមានប្រាក់គឺជាកុសលមួយ សំរាប់ទុរគតជនឯការគោរពជីវីតក៏ជាកុសលមួយដែរ ។ ហេតុនេះដើម្បីកុសលមួយជនកំសត់អាចសាងអកុសលមួយគឺសំរាប់មនុស្សយកប្រាក់ ។

          ម៉្យាងទៀតមនុស្សធ្វើតាមសីលវិជ្ជាគែមិនមែនសុទ្ធតែស្រឡាញ់កុសលទេ តែគេខ្លាចសង្គម ។ ប្រសិនបើគេអាចធ្វើកុសលបានដោយគ្មានទទួលទណ្ឌកម្មគេច្បាស់ជានាំគ្នាងាកទៅរកអំពើអកុសលជាមិនខានឡើយ ។ ដូចនេះសីលជីវីតគឺលជាជីវីតបំភាន់ ។ ប្រការនេះហើយបានជាមានអ្នកខ្លះយកសីលវិជ្ជា​មកធ្វើជាឡប់ឡែបិទបាំងអំពើអកុសលរបស់ខ្លួន ស្របភាសិតខ្មែរមួយថាចិត្តជាទេវទត្តមាត់ជាទេវតា ចិត្តជាមាររូបជាមនុស្ស ។

. ១០.វិបាកវិន័យច្ឆ័យជាវិបាកដែលកើតឡើងពីភាពស្របគ្នា រឺភាពមិនស្របគ្នារវាងអំពើនឹងតំលៃដែលមាននិយាមជាតំណាង ។ នៅក្នុងផ្នែកសីលវិជ្ជាវិបាកវិនិច្ឆ័យសសំដៅទៅលើរង្វាន់ ឬទណ្ឌកម្មដែលអនុវត្តទៅលើអ្នកប្រតិបត្តិសីលវិជ្ជា ។

១១. វិបាកវិនិច្ឆ័យសីលវិជ្ជា ជាវិបាកវិនិច្ឆ័យមានលក្ខណៈជាទំនួលខុសត្រូវចំពោះអំនាចខាងក្នុងនៃបុគ្គលម្នាក់ៗ ។ វាជាសំរែកនៃញាណរបស់បុគ្គលមួយផ្នែកដែលអោយតំលៃទៅលើសលគុណសម្បត្តិនៃកុសល ។ វាស្តែងឡើងជាសេចក្តីរីករាយពេលបានបំពេញករណីកិច្ច រឺបានធ្វើពលីកម្មជាសការខ្មាស់អៀនពេលបានប្រព្រឹត្តកំហុសជាការសោកស្តាយ រឺវិប្បដិសារៈពេលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរប្រាសចាកអំពីកុសល ។

          វិបាកវិនិច្ឆ័យសីលវិជ្ជាមានតែចំពោះមនុស្សដែលស្គាល់និយាមនៃសីលតំលៃប៉ុណ្ណោះ ។

១២. វិបាកវិនិច្ឆ័យសង្គម ជាវិបាកវិនិច្ឆ័យមានលក្ខណៈទំនួលខុសត្រូវវត្ថុវិស័យមានសភាពជាករណីយកិច្ចជាកាតព្វកិច្ចរបស់បុគ្គលនីមួយៗចំពោះសង្គម ។ លទ្ធផលនៃវិបាក វិនិច្ឆ័យសង្គមគឺរង្វាន់រឺបទពិន័យរឹទោសជាប់គុកបើយើងមិនគោរពច្បាប់សង្គមជាគ្រឿងឥស្សរិយស ឬគុណូវការៈផ្នែកកសិកម្មបើយើងបានបំរើសង្គមដោយម៉ត់ចត់ ។

១៣. សេរីភាពមិនមែនជាសេរីអាជ្ញាគ្មានហេតុផលទេពោលគឺ សេរីភាពពិតមិនមែនជាអំណាចជ្រើសរើសប្រកបដោយលក្ខណៈអាថ៌កំបាំង អវិចារណញាណហើយគ្មានទាក់ទងនឹងមូលហេតុនោះឡើយ ។ មានសេរីភាពគឺរួចខ្លួនពីចំនងនៃបុរេវិនិច្ឆ័យពីទាសករនៃលំងប់តណ្ហានិងអវិជ្ជាប៉ុន្តែគឺនៅក្រោមពន្លឺត្រចេះត្រចង់នៃសច្ចភាពនិងតំលៃ ។ ដូចនេះមនុស្សមានសេរីភាពពេញលេញត្រូវទទួលខុសត្រូវពេញទី ព្រោះគេមានការឈ្លាសវៃបរិបូរគេបានពិចារណាមុននឹងប្រព្រឹត្តអំពើណាមួយហើយគេក៏គ្មានវិប្បដិសារៈដែរ ។

១៤.ប្រពៃណីនិយមច្រើនជឿថាវិបាកវិនិច្ឆ័យត្រូវផ្អែកទាំងស្រុងនោលើសេរីអាជ្ញា ។ តែការវិនិច្ឆ័យតាមបែបសង្គមប្រពៃណីនិយមច្រើនផ្អែកទៅលើជំនឿសង្គមដេលបញ្ចេញទ្រឹស្តីរបស់ខ្លួនពីបរមត្ថវិជ្ជា ។ ពោលគឺសេរីអាជ្ញារបស់អ្នកមានពុទ្ធិទេដែលធ្វើអោយការដាក់ទណ្ឌកម្មមានលក្ខណៈត្រឹមត្រូវព្រោះមកពីមនុស្សនេះបានសំរេចថា នឹងប្រព្រឹត្តអំពើអកុសលដោយស្គាល់ហេតុផលច្បាស់លាស់ ទើបមនុស្សនេះត្រូវទទួលទោស ។ សំអាងនេះគ្មានភាពច្បាស់លាស់សោះព្រោះទណ្ឌកម្មធ្វើទោសឥន្រ្ទិយភាព តែសេរីអាជ្ញាជាអ្នកទទួលខុសត្រូវនិងមានការអៀនខ្មាសទៅវិញ ។

១៥. សង្គមវិវត្តន៍នីតិសាស្រ្តធ្វើការវិនិច្ឆ័យដោយផ្អែកលើមូលដ្ឋានច្បាស់លាស់សង្គមជាកំនត់មានដំណាក់កាលប្រវត្តិសាស្រ្តនីមួយៗ ។ ជាក់ស្តែងៈ

  • កាលសម័យដើមចំពោះកំហុសធ្ងន់ធ្ងរ ដូចជាទណ្ឌកម្មសាច់ញាតិសាលោហិតផង ។
  • តមកទៀតគេប្រើច្បាប់តាល្យុង ភ្នែកសងភ្នែក ធ្មេញសងធ្មេញ  ។
  • ក្រោយមកទៀត មានទោសប្រហារជីវីតនិងដាក់ទណ្ឌកម្មដល់សាកសពផង ។

តាមការណោចារណាការ់កាត់ទោសប្រហារជីវីតគឺត្រុវធ្វើអោយមនុស្សស្លាប់ដល់ទៅពីរនាក់ ហើយតុលាការមិនប្រឆាំងនឹងឃាតករបែរជាធ្វើត្រាប់តាមឃាត់ករដោយគ្រាន់តែឃាតករសំលាប់ ក្រោមឥទ្ធិពលតណ្ហាតុលាការសំលាប់មានរបៀបរៀបរយក្រោយពីជជែកផ្តូរផ្តង់គ្នារួចហើយ ។

  • ក្រោយមកគេប្រើវិបាកវិនិច្ឆ័យបំបាត់ចោលនិងវិបាកវិនិច្ឆ័យបំភ័យដែលមិនជាទីពេញចិត្តខាងផ្នែកសីលវិជ្ជាឡើយ ព្រោះសីលវិជ្ជាតំរូវអោយទុកមនុស្សជាគោលបំណងមិនមែនទុកជាមធ្យោបាយទេ ។ ម៉្យាងទៀតការដាក់ទណ្ឌកម្មធ្ងន់ហួសកំរិតដល់ឧក្រិដ្ឋជន គឺមិនត្រឹមតែធ្វើអោយធ្លាក់ទឹកចិត្តដល់ជនល្មើសថែមទាំងលើកទឹកចិត្តអោយគេស្រឡាញ់បទល្មើសកាន់តែខ្លំាងផង និងជំរុញចិត្តអោយគេប្រឆាំងតបវិញជាជាងការស្តាប់ក្រោយ ។

ដូចនេះវិបាកវិនិច្ឆ័យគួរជាទីពេញចិត្តលុះត្រាតែមានមុខងារអប់រំអោយមនុស្សកែប្រែ និងបណ្តុះនូវវិជ្ជាជីវៈ ។ ប៉ុន្តែជាការប្រសើរត្រូវការពារជាមុននូវទោសកម្មនិងទុក្រិដ្ឋកម្មឬអនុវត្តការព្យួរទោស ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login