Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៣នៃរដ្ឋសភានេះបានកំណត់យុទ្ធសាស្រ្តចតុកោណចំនួន៤គឺអ្វីខ្លះ ?

២. ដើម្បីជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជារាស្រ្ត តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ ?

៣. តើកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននិងអង្គការពាណិជ្ជកម្មពិភពលោកនៅពេលណា ? តើសមាជិកភាពរបស់កម្ពុជាទាំងនេះអាចផ្តល់ផលប្រយោជន៍អ្វីខ្លះ ដល់ប្រទេស និងប្រជារាស្រ្តកម្ពុជា ?

៤. តើរាជរដ្ឋាភិបាលនៃរដ្ឋសភាអាណត្តិទី៣នៃព្រះរាជាណាចក្រកម្ពុជាមានក្រសួងស្ថាប័នចំណុះប៉ុន្មាន ? ចូរអ្នករៀបរាប់ ។

៥. ការគ្រប់គ្រងរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជាចែកចេញជាខែត្រ រាជធានីមានប៉ុន្មាន ? ចូររៀបរាប់ ។

ចម្លើយ

១. ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៣នៃរដ្ឋសភានេះបានកំណត់យុទ្ធសាស្រ្តចតុកោណចំនួន៤រួមមាន ៖

  • ចតុកោណទី១

ការលើកស្ទួយវិស័យកសិកម្ម

  • ចតុកោណទី២ ៖ ការបន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ
  • ចតុកោណទី៣ ៖ ការអភិវឌ្ឍផ្នែកឯកជន និងការងារ
  • ចតុកោណទី៤ ៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ។

២. ដើម្បីជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជារាស្រ្ត វិស័យពាណិជ្ជកម្មមានតួនាទីសំខាន់ៗដូចខាងក្រោម ៖

  • ផ្គត់ផ្គង់តម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុងស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរ តាមរយៈការនាំចូលពីបរទេស និងការធ្វើចរាចរណ៍ទំនិញផលិតផលក្នុងស្រុកពីខែមួយទៅខែមួយទៀត ឬពីរភូមិមួយទៅភូមិមួយទៀត
  • នាំចេញនូវទំនិញនានាដែលផលិតលើសពីសេចក្តីត្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយប័ណ្ណ សម្រាប់ទំនិញផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬប្រើប្រាស់សម្រាប់ជាគោលបំណង ផ្សេងៗជាដើម
  • ធ្វើឱ្យសេដ្ឋកិច្ចមានដំណើរជានិច្ចនិរន្តរ៍ ធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។

៣. កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩ ។ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០០៤ ។ សមាជិកភាពរបស់កម្ពុជាទាំងពីរនេះអាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាពលរដ្ឋដូចតទៅ ៖

  • ផ្តល់ទីផ្សារដ៏ធំក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និងនាំចេញពីកម្ពុជា
  • ផ្តល់នូវទំនិញដែលមានគុណភាពល្អ ច្រើនជម្រើស និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា
  • សម្រាប់ទីផ្សារអាស៊ាន ពោលគឺពន្ធនាំចូលទាបសម្រាប់ផលិតផល ដែលផលិតពីកម្ពុជា
  • បង្កើននូវទំនុកចិត្តដល់វិនិយោគិន ដោយកម្ពុជានឹងមានច្បាប់ស្របនឹងអាស៊ាន និងកិច្ចព្រមព្រៀង អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងមានទីផ្សារដ៏ធំបំផុតក្នុងពិភពលោក
  • ផ្តល់លទ្ធភាពឱ្យកម្ពុជា នាំចេញនូវផលិតផលវាយណភណ្ឌដោយមិនជាប់កូតាចាប់ ពីចាប់ទី ០១ ខែមករា ឆ្នាំ ២០១៥
  • ជាចលករ ដើម្បីជំរុញឱ្យមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេស
  • ផ្តល់នូវជំនួយបច្ចេកទេសនានា ដើម្បីកសាង ច្បាប់ពង្រឹងសមត្ថភាពក្រសួងនិងស្ថាប័ននានា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន
  • ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម និងជួយបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ និងជួយជំរុញនូវកំណើនសេដ្ឋកិច្ច ។

៤. រាជរដ្ឋាភិបាលនៃរដ្ឋសភាអាណត្តិទី៣នៃព្រះរាជាណាចក្រកម្ពុជាមានក្រសួង ស្ថាប័នរួមមាន ៖

ទី១ ស្ថាប័ន

  • ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
  • ព្រឹទ្ធសភា
  • រដ្ឋសភា

ទី២ ក្រសួង

  • ទីស្តីការគណៈរដ្ឋមន្ត្រី
  • ក្រសួងព្រះបរមរាជវាំង
  • ក្រសួងមហាផ្ទៃ
  • ក្រសួងការពារជាតិ
  • ក្រសួងយុត្តិធម៌
  • ក្រសួងអប់រំ យុវជន និងកីឡា
  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ
  • ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
  • ក្រសួងធនធានទឹក និងឧត្តុនិយម
  • ក្រសួងធម្មការ និងសាសនា
  • ក្រសួងព័ត៌មាន
  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • ក្រសួងអភិវឌ្ឍជនបទ
  • ក្រសួងបរិស្ថាន
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងសុខាភិបាល
  • ក្រសួងផែនការ
  • ក្រសួងទេសចរណ៍
  • ក្រសួងកិច្ចការនារី
  • ក្រសួងសាធារណការ និងដឹកជញ្ជូន
  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច
  • ក្រសួងរ៉ែ និងថាមពល
  • ក្រសួងមុនងារសាធារណៈ
  • ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

ទី៣ រដ្ឋលេខាធិការដ្ឋាន

  • រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

៥. ការគ្រប់គ្រងរដ្ឋបាលដែនដី នៃព្រះរាជាណាចក្រកម្ពុជាចែកចេញជារាជធានី ខេត្តដូចខាងក្រោម ៖

ទី១ រាជធានី

  • រាជធានីភ្នំពេញ

ទី២ ខែ

  • ខេត្តកំពង់ចាម
  • ខេត្តកំពង់ធំ
  • ខេត្តកំពត
  • ខេត្តកំពង់ស្តឺ
  • ខេត្តកំពង់ឆ្នាំង
  • ខេត្តកោះកុង
  • ខេត្តក្រចេះ
  • ខេត្តកណ្តាល
  • ខេត្តកែប
  • ខេត្តព្រៃវែង
  • ខេត្តស្វាយរៀង
  • ខេត្តបាត់ដំបង
  • ខេត្តពោធិ៍សាត់
  • ខេត្តព្រះសីហនុ
  • ខេត្តប៉ៃលិន
  • ខេត្តរតនៈគិរី
  • ខេត្តមណ្ឌលគិរី
  • ខេត្តព្រះវិហារ
  • ខេត្តបន្ទាយមានជ័យ
  • ខេត្តស្ទឹងត្រែង
  • ខេត្តសៀមរាប
  • ខេត្តឧត្តរមានជ័យ
  • ខេត្តតាកែវ
  • ខេត្តត្បូងឃ្មុំ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login