ត្រស្តិសង្រ្កាន្ត គឺជាឈ្មោះពិធីម៉្យាង ដែលគេផ្តើមឡើងដោយសំដៅសេចក្តីថា ដំនើតផ្តាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ។
- គេប្រារព្ធពិធីនេះនៅក្នុងព្រះបរមរាជវាំង ចុងខែផល្គុន (ថ្ងៃ ១២ដល់ ១៥ រោច ខែផល្គុន) ។
- ដើម្បីបណ្តេញយក្សមារ ខ្មោច បិសាច ប្រេត ព្រាយ អសុរកាយ និងបំបាត់ឧបទ្ទវៈទាំងឡាយក្នុងឆ្នាំចាស់អោយជ្រះស្រលះ ហើយអញ្ជើញទេវតាដែលត្រូវបន្លាស់ផ្លាស់យាមថ្មីអោយចូលមកអភិបាលរក្សាព្រះរាជបល្ល័ង្ក ព្រមទាំងប្រជាពលរដ្ឋទូទៅអោយបានប្រកបនូវសុភមង្គលគ្រប់ប្រការ ។