មូលហេតុ និងកត្តានាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ៖
ក. មូលហេតុដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ៖
- មនុស្សម្នាក់ ឬច្រើននាក់ចង់បានអំណាច ឬកម្លាំងរបស់ខ្លួន ដើម្បីគ្រប់គ្រងគ្រួសារ ។
- ប្រពៃណី ទំនៀមទម្លាប់ និងសង្គមឱ្យតម្លៃទៅបុរសជាមេគ្រួសារ ។
- ពុំទាន់មានច្បាប់ស្តីអំពីអំពើហិង្សាក្នុងគ្រួសារសម្រាប់ដាក់ទណ្ឌកម្មដល់ជនរំលោភបំពាន ។
- ការអប់រំមានកម្រិត ពុំទាន់មានលក្ខណៈទូលំទូលាយជាទូទៅ ជាពិសេសលើការស្វែងយស់ពីអំពើហិង្សាក្នុងគ្រួសារ ។
- ទម្លាប់ប្រើអំពើហិង្សា ដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍ ។
- បុរសមួយចំនួនធំយល់ថាប្រពន្ធជាកម្មសិទ្ធិរបស់ខ្លួន ។
- សង្គមមិនអើពើ ឬចូលរួមធ្វើអន្តរាគមន៍ជួយដល់ស្រ្តីរងគ្រោះ នៅពេលកើតមានអំពើហិង្សាក្នុងគ្រួសារ ។
- សង្គមមិនទាន់ស្វែងយល់តួនាទី ឋានៈ និងភាពស្មើរគ្នារវាងប្តី និងប្រពន្ធ ។
- សង្គមមិនទទួលស្គាល់ថា អំពើហិង្សាក្នុងគ្រួសាររជាបញ្ហាសង្គម ។
ខ. កត្តាដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ
- កត្តាធម្មជាតិ ៖ ស្ត្រីមានកម្លាំងខ្សោយជាងបុរស
- កត្តាបុគ្គល ៖
- គិតថាខ្លួនជាអ្នកមានអំណាចជាងគេនៅក្នុងគ្រួសារ
- គិតថាប្រពន្ធជាអ្នកបម្រើនៅក្នុងគ្រួសារត្រូវតែស្តាប់បង្គាប់ប្តី គ្មានសិទ្ធិតវ៉ា ឬជជែកវែងញែកសេចក្តីរកហេតុផល ខុសត្រូវជាមួយប្តីឡើយ
- មិនស្តាប់យោបល់ភរិយា
- នីតិវិធីដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារ តម្រូវឱ្យមានការផ្សះផ្សារច្រើននដងហើយក៏គ្មានយន្តការតាមដានលើគ្រួសារដែលបានធ្វើការផ្សះផ្សារួចហើយនោះផងដែរ ដូច្នេះអ្នករងគ្រោះនៅតែរងគ្រោះ អ្នកបង្កហិង្សានៅតែបង្កដដែល ។