ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ ៖
- កូនមានខាន់ស្លា ដែលកើតមកពីម្ដាយ ឬឪពុកមានសញ្ជាតិខ្មែរ ។
- កូនឥតខាន់ស្លា ដែលកើតមកពីម្ដាយ ឬ ឪពុកមានសញ្ជាតិខ្មែរ ។
- កូនដែលម្ដាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្ដាយ ឬ ឪពុកដែលមានសញ្ជាតិខ្មែរ ។
ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីម្ដាយ និងឪពុកបរទេសដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីម្ដាយឪពុកមិនស្គាល់ និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។
- ស្រ្ដី ឬ បុរសបរទេសដែលយកប្ដី ឬ ប្រពន្ទខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែស្ដ្រីឬ បុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍
- ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ។
គ. ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរ
- ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតិតូបនីយកម្មសម្រេចដោយព្រះរាជក្រឹត្យ លុះត្រាបំពេញតាមលក្ខខណ្ឌនៃការចូលសញ្ជាតិ
- ជនបរទេសដែលមានលិខិតអនុញ្ញាតឪ្យវិនិយោទុនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានចំណាយទុនចាប់ពី ១២៥០ លានរៀលឡើងទៅរយៈពេលស្នាក់នៅដែលមាននៅក្នុងលក្ខខណ្ឌនៃច្បាប់ចូលសញ្ជាតិត្រូវបានលើកលែង ។
- ជនបរទេសណា ដែលពុំសមានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាតែបានទទួលការអនុញ្ញាតិត្រឹមត្រូវតាមច្បាប់ ហើយដែលបានចំណាចទុនចាប់ពី ១២៥០លានរៀលឡើងទៅក៏ត្រូវបានច្បាប់លើកលែងពីរយៈពេលស្នាក់នៅដែរ ។
- ជនបរទេសណា ដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពី ១០០០លានរៀលឡើងទៅសម្រាប់ទៅជាផលប្រយោជន៍ដល់ការស្ដារនិងកសាងសេដ្ឋកិច្ចនៃព្រះរាជាចក្រកម្ពុជា ជនបរទេសនោះអាចធ្វើពាក្យសុំធ្វើសញ្ញាតិខ្មែរបានដោយមិនគិតរយៈពេលស្នាក់នៅ
- ជនបរទេស ដែលមានសហព័ទ្ធ ឬ កូនដែលមានអាយុតិចជាង ១៨ ឆ្នាំដែលមានបំណងសុំសញ្ញាតិខ្មែរ អាចសុំសញ្ញាតិតូបនីយកម្មជាចង្កោមគ្រួសារ ។