2019-01-28 20:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. មង្គលទី ២០ បានដល់សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ។ ការសេពទឹកស្រវឹងនាំមកនូវផលវិបាកអាក្រក់ចំពោះអ្នកប្រពឹ្រត្ត ដូចជា ៖
១. បផ្លាំញសុខភាព ធ្វើឪ្យសុខភាពមនុស្សឆាប់ទ្រុឌទ្រោម នាំមកនូវជំងឺផ្សេងៗដូចជា ៖ រោគលោកក្រពះ រោគថ្លើម ញ័រដៃជើង សរសៃរប្រសាទ នាំឪ្យខូចប្រព័ន្ធការពាររបស់សរីរាង្គ ។ ល ។
២. បំផ្លាញថវិកាទ្រព្យធន ចំណោយឥតប្រយោជន៍ចំណាយលើរបស់មិនចាំបាច់ ចំណាយថវិកាទិញប្រភពជំងឺ ចំណោយលើការព្យាបាលជំងឺដែលបណ្ដាលមកពីស្រានាំឪ្យប៉ះពាល់ជីវភាពរស់នៅធ្លាក់ខ្លួនក្រ...
៣. ខ្ជះខ្ជាយពេលវេលា ចំណាយពេលវេលាដ៏មានតម្លៃលើការផឹកស៊ីនិងក្រោយពេលផឹក ( សម្រាកពេលស្រវឹង ) ខាតពេលវេលាធ្វើការប្រកបមុខរបរ ភ្លេចការងារមិនចេះទាញផលប្រយោជន៍ពីពេលវេលា...
៤. បាត់បងសេចក្ដីថ្លៃថ្លូវ សា្រនាំឪ្យភ្លេចភ្លាំងបាត់ការចង់ចាំ បាត់ការចង់ចាំ បាត់សតិធ្វើឪ្យមនុស្សមានអាកប្បកិរិយាច្រងេងច្រងាង បាត់បង់ការអៀនខ្មាស់បាត់ម្ចាស់ការ ប្តូរចរិតហ៊ានប្រព្រឹត្តអំពើមិនគម្បីខុសទម្លាប់ប្រក្រតីជាហេតុនាំឪ្យធ្លាក់ក្នុងទីថោកទាប បាត់បង់កិត្តិយស... ។
៥. នាំឪ្យកើតជម្លោះ ស្រាធ្វើឪ្យមនុស្សក្លាហានខុសបែបទ មានៈក្អេងក្អាងឆាប់ប្រកាន់មិនចេះអត់ធ្មត់ជាហេតុនាំឪ្យកើតជម្លោះអំពើហិង្សាដែលមានពេលខ្លះអាចមានសម្លាប់គ្នាទៀតផង ។ ពេលខ្លះស្រានាំឪ្យមានផងវិបាកក្នុងសង្គថែមទៀតដូចជា ចោរកម្ម ប្រព្រឹត្តអាណាចារ ការរំលោភបំពាន ។ ល ។
៦. បាត់បង់សុភមង្គលក្នុងគ្រួសារ គ្រួសារអាប់អួរ បាត់ភាពកក់ក្ដៅក្នុងគ្រួសារកូនៗអស់ទំនុកចិត្ត បាត់បង់អនាគតកូន នាំឪ្យកូនដើរផ្លូវខុស ឪពុកម្ដាយអាចកើតមានការលែងលះ បែកបាត់គ្រូសារ ...
៧. ប្រាសចាកពីសាសនាល្មើសនឹងពុទ្ធ ឪវាទឬពុទ្ធប្បញ្ញាតិ ( ហាមសេពគ្រឿងស្រវឹង ) ។
ខ. ក្រៅពីគុណវិបត្តិក៏អាចនៅមានគុណសម្បត្តិផងដែរដូចជា ៖