Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃការប្រតិបត្តិយុទ្ធសាស្រ្តជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររួមមាន៖

  • ប្រកាន់យកគោលការណ៍ទីផ្សារ ដោយរក្សាការប្រកួតប្រជែង ក្នុងគោលដៅជំរុញការនាំចេញឲ្យមាន​ប្រសិទ្ធភាពខ្ពស់ផងនិងដើម្បីធានាផលប្រយោជន៍របស់កសិករ តាមរយៈការប​ង្កើតប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រ ​របស់ពួកគាត់ព្រមទាំងការរក្សាបាននូវសន្តិសុខស្បៀង ដោយប្រើប្រាស់យន្តការសុវត្ថិភាពសង្គមមួយរឹងមាំ ។
  • លើកទឹកចិត្តនិងគាំទ្រការចូលរួមពីសំណាក់កសិករ និងសហគមន៍កសិករ និងការពារផលប្រយោជន៍របស់ពួកគាត់តាមរយៈការប​ង្កើតឡើងនូវបរិស្ថានអំណោយផលនិងភាពងាយស្រួល សម្រាប់ការ​បង្កើតផលិតកម្ម និងការផ្គត់ផ្គង់ស្រូវ អង្ករ ប្រកបដោយគុណភាពក៏ដូចជាការលើកស្ទួយអំណាចចរចារថ្លៃ
  • ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល ព្រមទាំងវិស័យឯកជនដូចជាផលិតករស្រូវអាជីវករម៉ាស៊ីនកិនស្រូវ ពាណិជ្ជកម្មនិងអ្នកដឹកជញ្ជូនក្នុងការលអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវនិងអង្ករ
  • លើកកម្ពស់ប្រសិទ្ធភាពក្នុងការសម្របសម្រួលរវាងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងភាពសក្តិសិទ្ធនៃការផ្តល់​សេវាសាធារណៈគ្រប់ប្រភេទពាក់ព័ន្ធ នឹងការជំរុញផលិតកម្មស្រូវនិងការនៃចេញអង្ករ
  • ជំរុញការបង្កើនសមត្ថភាពនៃចេញពីកម្ពុជាដោយខ្លួនឯង ដោយលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់មកបើកស្នាក់ការ​ប្រមូលទិញកែច្នៃស្រូវនៅក្នុងប្រទេសរួចធ្វើការនៃចេញអង្ករជាផ្លូវការដោយឈរលើគោលការណ៍ប្រកួតប្រជែងដោយសុចរិត យុត្តធម៌ និងស្មោះត្រង់ទន្ទឹមនឹងការគោរពបាននូវកាតព្វកិច្ចផ្សេងៗទៀត របស់កម្ពុជាធរមាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login