Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មង្គលសូត្រ គឺជាឈ្មោះព្រះសូត្រមួយ ជាសុភាសិតសម្តែងអំពីមង្គល៣៨ប្រការពួកពុទ្ធសាសនិក តែងសូត្រក្នុងវេលាធ្វើកិច្ចជាមង្គល ( អាវាហ៍វិវាហ៍ ) ណាមួយ ។

          មង្គលសូត្រមាន៣៨ប្រការគឺ៖

  • មង្គលទី១៖ មិនសេពគប់ បុគ្គល ពាល
  • មង្គលទី២៖ សេពគប់ បុគ្គល ជាបណ្ឌិត
  • មង្គលទី៣៖ បូជាចំពោះបុគ្គលដែលគួរគោរពប្រតិបត្តិបូជា
  • មង្គលទី៤៖ រស់នៅក្នុងទីកន្លែងដ៏សមគួរប្រកបដោយផាសុកភាព
  • មង្គលទី៥៖ បានធ្វើបុណ្យទុក
  • មង្គលទី៦៖ តម្កល់ខ្លួនក្នុងអំពើល្អ
  • មង្គលទី៧៖ ជាពហុស្សូត
  • មង្គលទី៨៖ ប៉ិនប្រសប ក្នុងកិច្ចការងារ
  • មង្គលទី៩៖ ត្រូវមានវិនិ័យ
  • មង្គលើទី១០៖ វាចាជាសុភាសិត
  • មង្គលទី១១៖​ ត្រូវបម្រើមាតា ( ម្តាយ )
  • មង្គលទី១២៖ ត្រូវបម្រើបិតា( ឪពុក )
  • មង្គលទី១៣៖ សង្គ្រោះបុត្តនិងភរិយា
  • មង្គលទី១៤៖ ការងារមិនច្របូកច្របល់
  • មង្គលទី១៥៖ កិរិយាបរិច្ចាគទាន
  • មង្គលទី១៦៖ ការប្រព្រឹត្តនូវធម៌
  • មង្គលទី១៧៖ ការសង្គ្រោះញាតិ
  • មង្គលទី១៨៖ ការងារមិនទោស
  • មង្គលទី១៩៖ កិរិយាវៀរចាកនូវបាប
  • មង្គលទី២០៖ មិនផឹកនូវទឹកស្រវឹង
  • មង្គលទី២១៖ មិនប្រមាថក្នុងធម៌
  • មង្គលទី២២៖ គោរពបុគ្គលដែលគួរនិងគោរព
  • មង្គលទី២៣៖ មានកិរិយាបន្ទាបខ្លួន
  • មង្គលទី២៤៖ សន្តោសចំពោះរបស់តាមមានតាមបាន
  • មង្គលទី២៥៖ ភាពជាអ្នកកតញ្ញូ
  • មង្គលទី២៦៖ កិរិយាស្តាប់នូវតាមកាល
  • មង្គលទី២៧៖ សេចក្តីអត់ធន់
  • មង្គលទី២៨៖ ភាពជាអ្នកប្រដៅងាយ
  • មង្គលទី២៩៖ ការឃើញនូវសមណៈ
  • មង្គលទី៣០៖ ការសន្ទនាធម៌តាមកាល
  • មង្គលទី៣១៖ ព្យាយាមដុតនូវបាបធម៌
  • មង្គលទី៣២៖ កិរិយាប្រព្រឹត្តនូវព្រហ្មចរិយធម៌ ​( ធម៌ដ៏ប្រសើរក្រៃលែ​ង )
  • មង្គលទី៣៣៖ កិរិយាឃើញនូវអរិយសច្ច
  • មង្គលទី៣៤៖ កិរិយាធ្វើឲ្យដាក់ច្បាស់នូវព្រះនិពា្វន(ឋានបរមសុខរបស់ព្រះពុទ្ធសាសនា )
  • មង្គលទី៣៥៖ ចិត្តដែលមិនកម្រើក ញាប់ញ័រដោយលោកធម៌
  • មង្គលទី៣៦៖ មិនមានសេចក្តីសោក
  • មង្គលទី៣៧៖ មិនមាននូវកិលេស
  • មង្គលទី៣៨៖ មានចិត្តក្សេមក្សាន្ត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login