យុវជនអាចស្វែងរកតំហែរក្សាជីវិតល្អប្រសើរដោយវិធីខាងក្រោម ៖
- ត្រូវចេះរករៀបចំផែនការគ្រួសារ
- មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានការពិចារណា ដែលកំហុសមួយដ៏ធ្ងន់ធ្ងរបំផុត
- ត្រូវសំរេចចិត្តអោយបានត្រឹមត្រូវមុននឹងរៀបអាពាហ៍ពិពាហ៍ ព្រោះថាជំរើសយកប្តី រឺប្រពន្ធសុខម្តង ខុសមួយជីវិត
- មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូននិងគំលាតពីកូនមួយទៅកូនមួយទៀតចំនួនប៉ុន្មានឆ្នាំ (យ៉ាងតិចពីរឆ្នាំ) ដើម្បីធានាសុវត្ថិភាពម្តាយ និងទារក
- ចៀសវាងការមានផ្ទៃពោះឆាប់លពេកញឹកពេកច្រើនពេករឺយឺតពេកដែលជាហេតុនាំអោយមានគ្រោះថ្នាក់ជីវិត
- បំប៉នចំណីអាហារដល់ស្រ្តីនៅពេលមានផ្ទៃពោះពេលបំបៅដោះកូន
- បំបាត់អំពើហិង្សាគ្រប់បែបយ៉ាងទៅលើស្រ្តី ។