Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើស៊ីណាប់ជាអ្វី ?

២. តើគេសម្គាល់រុក្ខជាតិឌីលេដូនបានដោយសារអ្វី ?

៣. ហេតុអ្វីបានជាច្រវាក់ពីរនៃម៉ូលេគុល AND ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវាក់រឹងមាំ ?

៤. ដូចម្ដេចដែលហៅថាក្រពេញអង់ដូគ្រីន ? រៀបរាប់ឈ្មោះក្រពេញនោះឪ្យបាន ៤ ប្រភេទ ។

៥.​ តើណឺរ៉ូនប៉ុន្មានប្រភេទ ?

ចម្លើយ

១. ស៊ីណាប់គឺជា លំហតូចមួយដែលស្ថិតនៅចន្លោះចុងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬ តូកោសិការបស់ណឺរ៉ូនបន្ទាប់ ។

២. គេសម្គាល់រុក្ខជាតិឌីលេដូនបានដោយសារ ៖

  • គ្រាន់មានកូទីលេដុង ២
  • ឬសជាឬសកែវ
  • ស្លឹកមានទ្រនុងបែកខ្នែង
  • ដើមមានបាច់សរសៃរនាំស្ថិតនៅជារង្វង់ ។

៣. បានជាច្រវាក់ពីរនៃម៉ូលេគុល AND ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៉ីដ្រូសែនខ្សោយជាច្រវាក់រឹងមាំព្រោះ ម៉ូលេគុល AND មាននុយក្លេអូទីតរាប់ម៉ឺន​ទៅរាល់លានហើយនុយក្លេអូទីតច្រវាក់ម្ខាងៗភ្ជាប់គ្នាដោយសារសម័្ពន្ធអ៉ីដ្រូសែន A ភ្ជាប់ T ដោយសម្ព័ន្ធ ២ ជាន់ និង C ភ្ជាប់ G ដោយសម្ព័ន្ធ ៣ ជាន់នោះវាធ្វើឪ្យមានចំនួនចំនួនសម័្ពន្ធអ៉ីដ្រូសែនច្រើនដែលជាហេតុនាំឪ្យម៉ូលេគុល AND ជាច្រវាក់រឹងមាំ ។

៤. ក្រពេញអង់ដូគ្រីនគឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពង់នាំហើយវាបញ្ចេញអរម៉ូន ឬ ផចលិតផលរបស់វាទៅក្នុងចរន្ដឈាមដោយផ្ទាល់ ។ រៀបរាប់ឈ្មោះ ក្រពេញអង់គ្រីនឪ្យបាន ៤ ៖

  • ក្រពេញអ៉ីប៉ូភីស
  • ក្រពេញទីរ៉ូអ៉ីត
  • ក្រពេញលើតម្រង់នោម
  • ក្រពេញអ៉ីប៉ូតាឡាមុស ។

៥. ណឺវ៉ូនមាន ៣ ប្រភេទគឺ ៖

+ បើពាក់ព័ន្ធនិងពន្លយដែលចេញពីតួកោសិកា (ពន្លយស៊ីតូប្លាស)​

  • ណឺរ៉ូនឯកប៉ូល
  • ណឺរ៉ូនទ្វេប៉ូល
  • ណឺរ៉ូនពហុប៉ូល

+ បើផ្អែកទៅលើនាទី

  • ណឺរ៉ូនវិញ្ញាណនាំ
  • ណឺរ៉ូនភ្ជាប់
  • ណឺវ៉ូនចលករ ។

វិញ្ញាសាទី២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login