Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរេទីនគឺជាអ្វី?

២. ដូចម្ដេចដែលហៅថាដំណើរលំអងកាត់?

៣. តើអង់ស៊ី​មគឺជាអ្វី ? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គមានអង់ស៊ីមច្រើនប្រភេទ?

៤. ហេតុអ្វីបានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីនផង និងអ៉ិនសូគ្រីនផង?

៥. ចូរពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៉ីន។

ចម្លើយ

១. រេទីនគឺជា ស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមានកោសិការូសនឹងពន្លឺពីរបែបគឺ កោសិកាកោន និង កោសិកាដំបូង ។

២. ដែលហៅថាដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងរុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិផ្សេងទៀត ។

៣. អង់ស៊ីមគឺជាកាតាលីករគីមីជីវៈដែលជួយពន្លឿនល្បឿប្រតិកម្មគីមីជីវៈផ្សេងៗ ។ បានជានៅក្នុងកោសិកានៃសារពាង្គមានអង់ស៊ីមច្រើនប្រភេទពីព្រោះនៅក្នងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នាស ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ ។

៤. បានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីនផង និងអ៉ិនសូគ្រីនផងព្រោះ ៖

  • ក្រពេញអង់ដូគ្រីន លំពែងបានបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ហើយវាមានអំពើទៅលើមេតាប៉ូលីសគ្លុយកូស
  • ជាក្រពេញអ៊ិចសូគ្រីន លំពែងបានបញ្ចេញរសរំលាយអាហារទៅក្នុងបំពង់លំពែង ។

៥. ពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៉ីន ៖ ក្នុងការសំយោគប្រូតេអ៉ីន ARNt មាននាទីដឹកអាស៊ីតអាមីនេពីស៊ីតប្លាសចូលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARNt ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រូតេអ៉ីន ។

វិញ្ញាសាទី៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login