2019-07-22 06:21
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសិលាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
២. ចូរនិយាយពីវដ្តសិលា ?
៣. ដូចម្តេចដែលហៅថា ធនធានធម្មជាតិ ?
៤. ធនធានធម្មជាតិមានប៉ុន្មានប្រភេទអ្វីខ្លះ ?
៥. តើអ្វីជាធនធានមិនកើតឡើងវិញ ?
៦. តើយើងត្រូវធ្វើដូចម្តេច ដើម្បីការពារថែរក្សាធនធានធម្មជាតិឲ្យបានគង់វង់ ?
ចម្លើយ
១. សិលាមាន៣ប្រភេទដូចជាៈ សិលាម៉ាក់ម៉ា សិលាប្រែកំណើត និងសិលាកម្ទេចកំណ ។
២.និយាយពីវដ្តសិលាៈ ដំបូងម៉ាក់ម៉ាដែលជា សិលារលាយនៅក្នុងផ្ទៃផែនដីដែលវាជារូបធាតុផ្សំដំបូងបង្អស់ក្នុងការបង្កើតឲ្យមានជាប្រភេទសិលាផ្សេងៗ ។ នៅក្នុងកាលៈទេសៈមួយដែលម៉ាក់ម៉ាមានឱកាសងើបឡើងនៅក្នុងផ្ទៃផែនដី និងក្បែរផ្ទៃផែនដីដោយសារចរន្តរង្វល់នៅក្នុងផ្ទៃផែនដីវាបានធ្វើឲ្យម៉ាក់ម៉ារុលចេញមកក្រៅនៅតាមព្រំដែនផ្លាកពីរបុកគ្នាបែកចេញពីគ្នាចំណុចក្តៅមហាសមុទ្រ និងទ្វីប ។ នៅពេលនោះម៉ាក់ម៉ាដែលបានងើបឡើងមកផុតផ្ទៃផែនដីវាត្រូវបានផ្លាស់ប្តូរបរិស្ថានរូបរបស់វា ដែលធ្វើឲ្យវាទទួលរងនូវឥទ្ធិពលខាងក្រៅរបស់បរិយាកាសផែនដីហើយម៉ាក់ម៉ាក៏បានចុះត្រជាក់នឹងត្រូវបានកករឹងក្លាយទៅជា សិលាម៉ាក់ម៉ា ។
នៅក្នុងបរិស្ថានដែលសិលាម៉ាក់ម៉ានោះស្ថិតនៅបរិយាកាសខាងក្រៅបានធ្វើឲ្យសិលាទាំងនោះបន្តផ្លាស់ប្តូរនូវលក្ខណៈរបស់វាក្នុងលក្ខខណ្ឌមួយវាអាចរងបិច ( ការពុកផុយនៃសិលានិងសំណឹក ហើយបន្ទាប់មកកម្ទេចកំណដែលបានមកពីការសឹកនោះត្រូវបានជញ្ជូននិងចាក់បង្គរនៅបាតសមុទ្រក្នុងទម្រង់ជាកម្ទេចកំណ ។ អស់រយៈពេលកម្ទេចកំណនោះត្រូវបានចាកបង្គរជាស្រទាប់នឹងរងនូវលំនាំភ្ជាប់ ហើយបង្កើតបានជាសិលាកម្តេចកំណ ។
ស្របពេលជាមួយគ្នានោះ សិលាកម្ទេចកំណអាចក្លាយទៅជាកម្ទេចកំណវិញនៅពេលដែលវារងបិចនិងសំណឹក ហើយសិលាកម្ទេចកំណខ្លួនឯងនោះក៏ក្លាយទៅជាម៉ាក់ម៉ាវិញដែរ ។ ហើយពេលដែលសិលាកម្ទេចកំណ ទទួលរងនូវលំនាំប្រែកំណើត ( សីតុណ្ហភាព និងសម្ពាធ ) វាបានក្លាយទៅជាសិលាប្រែកំណើត ។ ពេលដែលសិលាប្រែកំណើតបានធ្លាក់ចូលទៅក្នុងជម្រៅផែនដីដ៏ជ្រៅវិញនោះនឹងក្លាយទៅជាម៉ាក់ម៉ាវិញ ។
សរុបសេចក្តីមក វដ្តសិលាគឺជាលំនាំនៃការវត្តិន៍របស់សិលាឥតឈប់ឈរ និងគ្មានទីបញ្ចប់ហើយមានលក្ខណៈស្មុគស្មាញខ្លាំងដោយវាចូលរួមពីសមាសធាតុបង្កើតសិលា ទាំងបីប្រភេទចំនួនពីរគឺ ម៉ាក់ម៉ា និងកម្ទេចកំណ ។ ហើយក៏មានការចូលរួមពីកត្តារបិច សំណឹក លំនាំប្រែកំណើត ( សីតុណ្ហភាពនិងសម្ពាធ ) និងលំនាំភ្ជាប់ឡើងវិញ ។
៣. ដែលហៅថា ធនធានធម្មជាតិគឺជាធនធានដែលកើតឡើងដោយធម្មជាតិ ហើយយកចេញពីក្នុងដីនិងត្រូវបានប្រើប្រាស់ដោយមនុស្ស ។ ធនធានទាំងនោះរួមមាន ទឹក ដី ដីស្រទាប់លើ រុក្ខជាតិ អាហារ ថាមពល រ៉ែ ។ល។
៤. ធនធានធម្មជាតិមានពីរប្រភេទគឺ ធនធានធម្មជាតិកើតឡើងវិញ និងធនធានធម្មជាតិមិនកើងឡើងវិញ ។ ដោយធនធានធម្មជាតិកើតឡើងវិញជាធនធានដែលអាចជំនួសឡើងវិញនិងធនធានធម្មជាតិពេលដែលប្រើប្រាស់អស់ដូចជា ទឹក ដី ព្រៃ ឈើ ដំណាំ និងសារពាង្គកាយមានជីវីតនានាចំណែកធនធានធម្មជាតិមិនកើតឡើងវិញដោយធម្មជាតិឬអាចជំនួសបានដោយប្រើរយៈពេលយូររាប់លានឆ្នាំ មានដូចជា រ៉ែ ឥន្ធនៈ ផូស៊ីលជាដើម ។
៥. ធនធានធម្មជាតិមិននកើតឡើងវិញ ជាធនធានដែលកើតឡើងពីលការប្រមូលផ្តុំរូបធាតុមានប្រយោជន៍នៅក្នុងសម្បកផែនដីហើយមិនអាចកើតឡើងវិញ ឬជំនួសឡើងវិញបានដោយធម្មជាតិ ។ ធនធានទាំងនោះមានដូចជាផូស៊ីលឥន្ធនៈ ( ប្រេង ធ្យូងថ្ម ឧស្ម័នធម្មជាតិ ) និងខនិជ ( អំបិល មាស ប្រាក់ ស្ពាន់ និងដីឥដ្ឋ ) ។
៦. ដើម្បីការពារថែរក្សាធនធានធម្មជាតិឲ្យបានគង់វង យើងត្រូវមានផែនការត្រឹមត្រូវនិងជាក់លាក់មួយដើម្បីសន្សំសំចៃនិងអភិរក្សធនធានធម្មជាតិរបស់យើង ។ អភិរក្សគឺជាផែនការនិងការគ្រប់គ្រងដើម្បីបង្ការ ការបំផ្លិចបំផ្លាញ ការធ្វើអាជីវកម្មនិងធ្វេសប្រហែស លើធនធានធម្មជាតិរបស់ផែនដី ។
យើងទាំងអស់គ្នាមានលទ្ធភាពនិងមធ្យោបាយជាច្រើនដើម្បីសន្សំសំចៃនិងអភិរក្សធនធានធម្មជាតិរបស់យើង គឺត្រូវកាត់បន្ថុយសំណល់ផ្សេងៗអនុវត្តមធ្យោបាយទទួលខុសត្រូវលើបម្រើបម្រាស់រ៉ែ ព្រៃឈើ ទឹក អាកាស និងឥន្ធនៈ ។
យើងអាចបង្កើនគុណភាពដីឲ្យបានល្អ ដោយបន្ថែមកំប៉ុស ( គឺល្បាយនៃការពុកផុយ រូបធាតុសរីរាង្គ ) ។ យើងអាចបង្កើនគុណអាកាស និងទឹកឲ្យបានល្អស្អាតដោយការដាំដើមឈើនិងរុក្ខជាតិផ្សេងទៀតៗឲ្យបានច្រើន ។ ដូចនេះរុក្ខជាតិជំនួយក្នុងការកាត់បន្ថយ និងបង្ការ ការបំពុលឬកង្វក់ដែលនាំកនូវបរិស្ថានស្អាតល្អប្រសើរមួយសម្រាប់មនុស្សជាតិ ។