ណឺរ៉ូននេះមានណឺរ៉ូន៣ប្រភេទចូលរួមគឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។វាមាននាទីៈ
- ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ ខួរក្បាល ។
- ណឺរ៉ូនភ្ជាប់ៈ មាននាទីបញ្ជូនបន្តនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល ។
- ណឺរ៉ូនចលករៈ មាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម ( សាច់ដុំដៃ ) ។