មានវិធីសាស្រ្តដូចជាក្នុងការកាត់បន្ថយអត្រាបាត់បង់អតិថិជនដែលក្រុមហ៊ុនគួរតែអនុវត្តន៍ ៖
- កំណត់ និងវាស់អត្រាដែលអតិថិជននៅជាប់ជាមួយក្រុមហ៊ុន (retention rate) ។ ដូចជាសិស្សដែលរៀនឆ្នាំទី១បន្តមកឆ្នាំទី២ននៃសាកលវិទ្យាល័យមួយ ។
- បង្ហាញពីហេតុផលផ្សេងៗដែលនាំឲ្យបាត់អតិថិជន និងធ្វើការកែតម្រូវហេតុផលទាំងអស់នោះឲ្យមានភាពប្រសើរឡើងវិញ ។ ឧទាហរណ៍ ការបាត់បង់អតិថិជនអាចបណ្តាលមកពីអតិថិជនរកឃើញផលិតផលជំនួសដែលល្អជាង ឬឃើញផលិតផលដែលមានតម្លៃទាបជាងបណ្តាលមកពីអ្នកលក់ ឬអ្នកផ្គត់ផ្គង់មិនយកចិត្តទុកដាក់ ឬយកចិត្តទុកដាក់តិចតួចចំពោះពួកគេ ។
- ត្រូវគណនាការខាតបង់ប្រាក់ចំណេញនៅពេលដែលបាត់អតិថិជន ។
- ធ្វើការប៉ាន់ស្មានថា តើក្រុមហ៊ុនអាចនឹងចំណេញអស់ប៉ុន្មានក្នុងការកាត់បន្ថយអត្រាបាត់បង់អតិថិជន ។ បើសិនជាការចំណាយនេះតិចជាងការខាតបង់ប្រាក់ចំណេញក្រុមហ៊ុនគួរតែហ៊ានចំណាយ។
- ត្រូវបង្កើតឲ្យមានទំនាក់ទំនងជាប្រចាំរវាងអ្នកគ្រប់គ្រងថ្នាក់លើជាមួយនឹងបុគ្គលិកលក់ ដើម្បីឲ្យពួកគេអាចទទួលព័ត៌មានដោយផ្ទាល់ពីបុគ្គលិកលក់ ។