2019-08-15 07:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការរៀបចំលំហជនបទ ស្រុកស្រែចំការ គឺអាស្រ័យទៅដោយកត្តាដែលរួមផ្សំឡើងបង្កើតបានជា រចនា សម្ព័ន្ធ ឬជាទំរង់របស់វា ។ ដែលកត្តាទាំងនោះរួមមានៈ កត្តាធម្មជាតិដែលសំដៅទៅលើទេសភាពធម្មជាតិ ភូមិសណ្ឋាន អាកាសធាតុនិងធនធានធម្មជាតិដែលមានក្នុងតំបន់ កត្តាសង្គម ( មានកត្តាប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ប្រភេទ លំនៅដ្ឋាន ទំរងភូមិ កត្តាសេដ្ឋកិច្ចតំបន់ កត្តាក្សេត្រសាស្រ្ត និងកត្តាបច្ចេកទេសកសិកម្ម ។ ទេសភាពកសិកម្មសុទ្ធ តែជាស្នាដៃជាក់ស្តែងរបស់ការរៀបចំលំហកសិកម្ម វាជាស្នាដៃរបស់មនុស្សប្រកប ដោយពណ៌ប្លែកៗ ពេលខ្លះមានពន្លឺស្រស់បំព្រងនៃផ្ទៃដីដាំដុះ ។
ទេសភាពកសិកម្មរួមផ្សំដោយផ្ទះនៅជនបទ ចំការសំនាំតូចធំ ផ្លូវដែលភ្ជាប់ពីផ្ទះទៅចំការតូចៗ ពេលខ្លះឃើញមានព្រៃឈើ ចំការដែលគេទុកចោលយូរមកហើយ ។ ផ្ទះនៅជនបទចាកន្លែងដែលរស់នៅផងជា កន្លែងប្រកបការងារផងគឺជារបស់មួយដ៏ប្រសើររបស់អ្នកស្រែចំការ ។ ជាទូទៅតេសង់វាដោយសំភារៈដែលមាននៅ ក្នុងតំបន់ ( ផ្ទះធ្វើអំពីដី រឺបាយ អ ឈើថ្ម ) ពេលខ្លះសត្វនិងមនុស្សរស់នៅក្រោមតំបូលជាមួយគ្នាពេលខ្លះឃើញមាន អគារច្រើននៅជុំវិញធ្លាមួយដែល បើកចំហររីបិទ ។ ជំរកនៅជនបទពេលខ្លះប្រមូលផ្តុំជាភូមិពេលខ្លះនៅរាយប៉ាយ ។
ដីដែលធ្វើអាជីវកម្មដោយសហគមន៍អ្នកស្រែត្រូវបានកំណត់តាមទំនៀមទម្លាប់ដោយគតិយុត្តដែលគេហៅថាដិសហគមន៍ ។ ផែនទីមាត្រដ្ឋានធំដែលតាងចំការទាំងនេះហៅថាប្លង់ដី ។ ពេលណាចំការនានាបង្ហាញបានជាចំការ ទែ័រ រឺដីចំការដល់មានសម្បទានពិសេសដែលលាតសន្ធឹងពេញរឺមួយផ្នែកលើចំការសហគមន៍ ។ ចំការទែ័រ បែងចែកជាចំការតូចៗ ដែលមានទំហំនិងរាងរៅប្លែកៗគ្នា ។ ទិដ្ឋភាពរបស់វាកំណត់បានជាចំការតូចៗ រឺប៉ាសែលលែរដែលអាស្រ័យទៅដោយប្រព័ន្ធដំនាំ ។
លំនៅដ្ឋានជនបទ
តាមរយៈការសិក្សាស្រាវជ្រាវយើងសង្កេតឃើញថាលំនៅដ្ឋានជនបទមានលក្ខណៈប្រមូលផ្តុំនិងរាយប៉ាយមទំរង នៃការកសាងសង់ភូមិគឺអាស្រ័យទៅដោយលក្ខខណ្ឌនៃភូមិសណ្ឋាននិងកំហកសិកម្មរបស់តំបន់នីមួយៗ ។ ឧទាហរណ៍ៈ នៅទ្វីប អឺរ៉ុបទេសភាពកសិកម្មមានលក្ខណៈប្លែកៗ ហើយស្មុគស្មាញៈ ចំការចំហ ដែលមានលំនៅដ្ឋាន ប្រមូលផ្តុំទេសភាពបិទដែលមាននៅលំនៅដ្ឋាននៅរាយប៉ាយ ។ វាបញ្ជាក់ពីចំណងទាក់ទងយ៉ាងជ្រៅ ប៉ុន្តែវាមានការវិវត្តន៍រវាងកមនុស្ស និងដីដាំដុះ ។ ពេលណាផ្ទៃដីទាំងនេះត្រូវបានទុកទំនេរចោល គេហៅថាចំការ សំរាក ។ ខាងក្រោមនេះគឹជាគំរូទំរង់ភូមិនៅជនបទមួយយចំនួននៅលើពិភពលោក ។
កាស្ថាបនាទេសភាពកសិកម្ម
ការបង្កើតទេសភាពកសិកម្មដោយសារលទ្ធភាពធម្មជាតិផង និងដោយសារវីធីរៀបចំរបស់សង្គមនៅជនបទ ផង។ អាកាសធាតុរបស់តំបន់បានអោយយើងឃើញស្លាកស្នាមកសិកម្មរបស់តំបន់នោះដែលអាចជាដំនាំស្រូវសាលី ស្រូវ ពោត រឺស្រងែ ។ នៅតំបន់ភ្នំដីដាំដុះមានការថយចុះដោយសារការរីកធំឡើងរបស់វាលស្មៅចិញ្ចឹមសត្វ ។ នៅក្នុងតំបនសើមជានិច្ចកាល លំនៅដ្ឋានប្រមូលផ្តុំនៅតាមកន្លែងដែលមានប្រភពទឹក ។ ប៉ុន្តែឥទ្ធិពលរបស់ទឹកមិនបានបក ស្រាយពីការប្រមូលផ្តុំ រឹការនៅរាយប៉ាយរបស់លំនៅដ្ឋាននោះទេៈ ជាឧទាហរណ៍គឺសន្តិសុខរបស់តំបន់ដែលវាជំរុញ អោយអ្នកស្រែចំការនៅតំបន់ មេឌីទែរ៉ានេប្រមូលផ្តុំនៅតាមទីស្ថិតដែលមានលក្ខណៈការពារ នៅក្នុងភូមិទាំងឡាយ ដែលមានលំនៅដ្ឋាននៅដ្ឋានៅលាយឡំជាមួយផ្ទាំងថ្មធំៗ ។
ទេសភាពកសិកម្មនៅយជនបទគឺជាលទ្ធផលរបស់សង្គមច្រើនជាងការបកស្រាយរបស់ប្រព័ន្ធអេកូឡូស៊ី ។ ទេសភាពចំការចំហបញ្ជាក់លក្ខណៈពីសង្គុមដែលរស់នៅជាសហគមន៍ ដែលសមាជិកទាំងអស់រស់នៅក្នុងសង្គមមួយ ដែលមានចំណងទាក់ទងយ៉ាងតឹងរឹង ។ ទេសភាពចំការបិទបញ្ជាក់លក្ខណ
ៈ ពីការរៀបចំដីចំការតាមបុគ្គលម្នាក់ៗ ។ នៅក្នុងបណ្តាប្រទេសដេលមានអរិយធម៌ចាស់បុរាណ ទេសភាពកសិកម្មជាវិមានប្រវត្តិសាស្រ្តយ៉ាងពិតប្រាកដ ដែលបានរៀបចំកែលំអ ច្រើនសតវត្សមកហើយ ។ ប្រព័ន្ធដំនាំដាំដុះបណ្តាមកពីការជ្រើសរើសរបស់មនុស្សជាតិៈ គេជ្រើសរើសយកប្រព័ន្ធ្ពហុវប្បកម្មពេលណាកសិករផលិតផលច្រើនមុខដើម្បីបង្គ្រប់តំរូវការររបស់ពួកគេ ។ ប្រព័ន្ធឯកវប្បកម្ម មានន័យថាកសិករផលិតកសិផលតែមួយមុខសំរាប់លក់នៅទីផ្សារ ។ ចំនួនប្រជាជនក៏មានឥទ្ធិពលទៅលើទេសភាពកសិកម្មដែរវិស័យកសិកម្មវាតទីធំធេងហើយមានការបែងចែកដែលត្រូវគេបោះបង់ចោលកាន់តែ រីកធំឡើងនៅក្នុងចំការសហគមន៍កាលណាចំនួនប្រជាជនដែលជាកសិករមានការថយចុះ ។