របបកម្ពុជាប្រជាធិបតេយ្យដួលរលំដោយសារ៖
+ ការស្អប់ខ្ពើមរបបប៉ុលពត របស់ប្រជាជនខ្មែរព្រោះរបបនេះ
- ធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជន
- បង្ខំមនុស្សឪ្យធ្វើជាការទម្ងន់
- កង្វះអាហារ កង្វះសម្លៀកបំពាក់ គ្មានថ្នាំព្យាបាល ដ
- បំបិទសិទ្ធិសេរីភាព ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់
+ ការសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធ ៖
- នៅពាក់កណ្ដាលឆ្នាំ ១៩៧៦ មានការសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធក្នុងចំណោមសមាជិកសំខាន់នៃបក្សកុំមុយនីស្ដកម្ពុជា
- ការសម្រិតសម្រាំនេះធ្វើឪ្យបែកបាក់ផ្ទៃក្នុងជួរអ្នកដឹកនាំបក្ស
+ ធ្វើសង្រ្គាមជាមួយវៀតណាម
- ចាប់ពីឆ្នាំ ១៩៧៥ កម្ពុជាប្រជាធិបតេយ្យចាប់ផ្ដើមបង្កជម្លោះតាមព្រំដែនជាមួយវៀតណាម
- កងទ័ពខ្មែរក្រហមមានចំនួនតិចអាវុធពុំទំនើប យុទ្ធសាស្រ្ដខ្សោយ។
- កងទ័ពវៀតណាមមានចំនួនច្រើនអាវុធទំនើម យុទ្ធសាស្រ្ដខ្លាំង។
+ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា
- បង្កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ ដើម្បីរលំរបបកម្ពុជាប្រជាធិតេយ្យ
- នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៧៨ បានចាប់ផ្ដើមបើកការវាយលុក
- នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិតេយ្យទទួលបរាជ័យ