រដ្ឋាភិបាលមានន័យថា ក្រសោបស្ថាប័នកំពូលទាំងបី គឺស្ថាប័ននីតិបញ្ញត្តិនីតិប្រតិបត្តិនិងតុលាការ ។ រដ្ឋបាលកណ្តាលមានតួនាទីបំពេញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតក្នុងក្របខណ្ឌជាតិ និងតុលាការ ។
គុណសម្បត្តិ
- មានភាពខ្លាំងធ្វើឲ្យមានការឯកភាពគ្នា ក្នុងការអនុវត្តការងារដូចៗគ្នាដោយគ្មានករណីពិសេស ឬដោយឡែកសម្រាប់មូលដ្ឋានណាមួយឡើយ
- ប្រជាជនទូទាំងប្រទេសមានភាពស្មើគ្នាក្នុងការរួមវិភាគទានអនុវត្តការងារដែលតម្រូវឲ្យធ្វើ
គុណវិបត្តិ
- ការប្រមូលផ្តុំអំណាចនៅតែមួយកន្លែងនិងធ្វើឲ្យដំណើរការរដ្ឋបាលណ្តាលមានបន្ទុកធ្ងន់ធ្ងរ
- ប្រធានរដ្ឋបាលកណ្តាលមានការរវល់ខ្លាំង ហើយពេលខ្លះមិនអាចក្រសោបការងារឲ្យល្អបានទេ
- ការរៀបចំផែនការគឹរដ្ឋបាលកណ្តាលរៀបចំតែម្នាក់ឯងធ្វើឲ្យមានការលំបាកក្នុងការអនុវត្តនៅថ្នាក់ក្រោមព្រោះថ្នាក់ក្រោមមិនបានយល់ដែលនាំឲ្យផែនការបរាជ័យ ។