Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-27 07:56

គោលដៅរបស់មនុស្សភាគច្រើន គឺរំពឹងចង់បានការងារ ដែលខ្លួនចូលចិត្តហើយរកប្រាក់ចំណូលបានច្រើន សម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួន និងការរស់នៅប្រចាំថ្ងៃ។ យើងមិនបដិសេធទេថាប្រាក់ឬធនធាន គឺជាមធ្យោបាយដ៏សំខាន់ក្នុងការធានានូវតម្រូវការមូលដ្ឋានចាំបាច់របស់មនុស្ស (Basic Human Needs) រាប់ទាំងចំណីអាហារសម្លៀក បំពាក់ទីជម្រកសុខភាពអនាម័យ និងការអប់រំជាដើម។ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ដែរថាតម្រូវការរបស់មនុស្ស ពិតជាគ្មានដែនកំណត់អាចវាស់វែងបាន ហើយមានលក្ខណៈខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬពីសង្គមមួយទៅសង្គមមួយទៀត។ ដូច្នេះការកំណត់យកមូលបទប្រាក់បៀរវត្សតែម្យ៉ាង ដើម្បីវាស់វែងពីភាពស្កប់ចិត្តរបស់មនុស្ស គឺពិត! ជាលំបាកនិងមិនអាចអនុវត្តជាទូទៅបានឡើយ។

ដោយឡែកសម្រាប់ហេតុផលប្រាក់បៀវត្សរ៍និងជីវិតការងារគេគួរពិចារណាលើចំណុចខ្លះៗដូចខាងក្រោម ៖

  • ជ្រើសរើសការងារ ដែលអាចធានាផ្គត់ផ្គង់គ្រប់គ្រាន់នូវតម្រូវការមូលដ្ឋានចាំបាច់សម្រាប់ការរស់នៅ និងមិនមានការបារម្ភពីការខ្វះខាតឬបាត់បង់ការងារ ។
  • ជ្រើសរើសការងារដែលខ្លួនចូលចិត្តពិតប្រាកដហើយអាចពុះពារបំពេញលុះត្រាសម្រេចលទ្ធផលទោះបីមានការលំបាកឬឧបសគ្គក៏ដោយ។
  • ថ្លឹងថ្លែងរវាងនិរន្តរភាពការងារនិងប្រាក់បៀវត្សរ៍ ឧទាហរណ៍៖ តើគួរជ្រើសយកការងារដែលមានដំណើរ ទ័លច្រកឬរងសម្ពាធខ្លាំងប៉ុន្តែមានប្រាក់បៀវត្សរ៍ច្រើន ? ឬក៏ជ្រើសយកការងារ ដែលមានជំនក់ចិត្តក្នុងការបំពេញហើយអាចបន្តដំណើរលើមាគ៌ាអាជីពដ៏វែងឆ្ងាយទោះបីប្រាក់ចំណូលមិនច្រើនលើសលប់ក៏ដោយ ?
  • ម្យ៉ាងទៀតគួរពិចារណាថាសារសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នាក្នុងវ័យបំពេញការងារគឺការបង្កើតនូវតុល្យភាពរវាងការងារ និងជីវភាពរស់នៅ។ បានន័យថាយើងមិនអាចទទួលរងនូវសម្ពាធការងារ ឬភាពតប់ប្រមល់ពេញមួយជីវិតការងារបានឡើយ ពីព្រោះកត្តានេះពាក់ព័ន្ធជាចាំបាច់ចំពោះសុខភាពស្រុកមង្គល របស់បុគ្គលផ្ទាល់ខ្លួន។
  • ផ្ទុយទៅវិញប្រសិនមនុស្សម្នាក់ជ្រើសរើសបំពេញការងារមួយ ដែលខ្លួនចូលចិត្តពិតប្រាកដហើយការងារ នោះបានផ្ដល់ត្រឡប់មកវិញនូវភារពញចិត្ត ឬការសប្បាយចិត្ត ទោះបីជាទទួលបានប្រាក់បៀវត្សរ៍មិនច្រើនយ៉ាងណាក្តីក៏ចាត់ជាជម្រើសដ៏ល្អសម្រាប់អភិវឌ្ឍអាជីពទៅថ្ងៃអនាគត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login