ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមរយៈការស្រាវជ្រាវនានាពាក់ព័ន្ធទីផ្សារការងារ (ឧទាហរណ៍ ៖ ការអង្កេតស្តីពីតម្រូវការជំនាញរបស់និយោជក ២០១៥ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ) បានបង្ហាញពីក្តីបារម្ភរបស់និយោជកក្នុងវិស័យនានាថា បុគ្គលិកកំពុងបំពេញការងារ និងអ្នកស្វែងរកការងាវភាគច្រើន មានបញ្ហាប្រឈមចំពោះកង្វះជំនាញជាក់លាក់សម្រាប់បំពេញការងារ។ បន្ថែមលើនេះកម្លាំងពលកម្មមានកង្វះផ្នែកជំនាញទន់ ឬជំនាញបែបឥវិយាបថនិងសង្គម (ឧទាហរណ៍៖ ជំនាញទំនាក់ទំនង ធ្វើការងារជាក្រុម ដោះស្រាយបញ្ហា...) ដែលពុំអាចអនុញ្ញាតឱ្យពួកគេបំពេញការងារស្របតាមតម្រូវការរបស់និយោជក ក៏ដូចជាមិនអាចរក្សាការងារបានយូរអង្វែងសម្រាប់អភិវឌ្ឍន៍អាជីព។ ក្នុងន័យនេះនិយោជក បានធ្វើការស្នើសុំយ៉ាងទទូចថាយុវជន ឬអ្នកស្វែងរកការងារគួរតែទទួលបាន ឬត្រៀមខ្លួនបណ្តុះបណ្តាលផ្នែកជំនាញទន់មុនចូលទីផ្សារការងារ។
ដូច្នេះគោលនយោបាយជាតិស្តីពីមុខរបរ និងការងារបានដាក់ចេញនូវវិធានការណ៍ពង្រឹង និងពង្រីកការ អភិវឌ្ឍជំនាញទន់សម្រាប់យុវជនសំដៅ ៖