Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-27 08:00

ចរន្តនៃការធ្វើចំណាកស្រុក (ពីជនបទមកទីប្រជុំជនឬទីក្រុង ឬក៏ចំណាកស្រុកទៅបរទេស) ដើម្បីគោលដៅ ការងារនិងគោលដៅផ្សេងៗទៀត គឺជានិន្នាការទូទៅនិងពិបាកចៀសវាងទាំងក្នុងបរិបទប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍន៍នៅជុំវិញពិភពលោក។ ជាក់ស្ដែងកម្លាំងពលកម្មរបស់កម្ពុជានៅតាមទីជនបទទូទាំងប្រទេស បានបង្កើតនូវទម្លាប់នៃការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងទាំងក្នុងរយៈពេលខ្លី-វែងនិងតាមរដូវកាល  ដើម្បីស្វែងរកចំណូលសម្រាប់ជីវភាពគ្រួសារ។ ចំណុចគួរកត់សម្គាល់ពាក់ព័ន្ធនឹងលំហូរ នៃចំណាកស្រុកនេះគឺ ៖

  • ភាពមិនស្របច្បាប់នៃចំណាកស្រុកដែលមានលក្ខណៈប្រថុយប្រថាន និងប្រកបដោយគ្រោះថ្នាក់គ្រប់បែបយ៉ាង។
  • ការបាត់បង់ឱកាសប្រកួតប្រជែងសម្រាប់ទីផ្សារការងារក្នុងស្រុកអាស្រ័យដោយលំហូរកម្លាំងពលកម្មទៅ ក្រៅច្រើនហួសហេតុ និងអាចប្រឈមនូវកង្វះកម្លាំងពលកម្មសម្រាប់ឱកាសការងារជាច្រើនដែលបង្កើត ឡើងតាមរយៈវិនិយោគទុនផ្ទាល់ពីបរទេស។
  • ការផ្តល់ព័ត៌មានទីផ្សារការងារមិនបានគ្រប់ជ្រុងជ្រោយ ដែលជាហេតុបណ្តាលឱ្យកម្លាំងពលកម្មភាគច្រើន លំបាកក្នុងការធ្វើសេចក្តីសម្រេចចិត្តចំពោះជម្រើសការងារ ។
  • កត្តាគម្លាតប្រាក់ឈ្នួលរវាងការងារក្នុងស្រុកនិងការងារនៅបរទេស។ល។

ក្នុងន័យនេះភ្នាក់ងារផ្តល់សេវាការងារសាធារណៈគួរអនុវត្តចំណុចសំខាន់ៗដូចខាងក្រោម ៖

  • បង្កើតនិងពង្រីកមជ្ឈមណ្ឌលការងារនៅតាមបណ្តាខេត្តគោលដៅសំខាន់ៗទូទាំងប្រទេស។
  • ជំរុញការរៀបចំកម្មវិធី ឬវេទិកាការងារនៅតាមជនបទឱ្យបានច្រើននិងញឹកញាប់ ដើម្បីផ្សព្វផ្សាយអំពីឱកាសការងារគ្រប់ប្រភេទនៅក្នុងប្រទេស។
  • ប្រមូលចងក្រងប្រកាសដំណឹងជ្រើសរើសបុគ្គលិកគ្រប់ប្រភេទ និងគ្រប់វិស័យ ដើម្បីផ្តល់ជម្រើសការងារ កាន់តែទូលំទូលាយ។
  • ប្រមូលចុះឈ្មោះកម្លាំងពលកម្មឬអ្នកស្វែងរកការងារគ្រប់ប្រភេទ ដើម្បីផ្តផ្ចងទៅកាន់ឱកាសកាងារដែលទំនេរឬស្របតាមតម្រូវការរបស់និយោជិក។
  • ពង្រឹងយន្តការផ្សព្វផ្សាយតាមមធ្យោបាយ ឬបណ្តាញគ្រប់ប្រភេទអំពីព័ត៌មានទីផ្សារការងារនិងឱកាសការងារជូនដល់កម្លាំងពលកម្មសិស្សនិស្សិតនិងសាធារណៈជនទូទៅ។
  • រៀបចំសិក្ខាសាលា និងវេទិកាផ្សព្វផ្សាយអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់ទីជនបទក្នុងប្រទេសកម្ពុជា។
  • រឹតបន្តឹងកិច្ចសហការជាមួយនិយោជកដៃគូអភិវឌ្ឍន៍ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ដើម្បីជំរុញដំណើរការទីផ្សារការងារដែលមានលក្ខណៈឆ្លើយតបរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់កម្លាំងពលកម្ម។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login