Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-27 07:57

ក្តីសុបិនអ្វីម្យ៉ាង គឺជាចំណុចចាប់ផ្តើមនៃការឈានឆ្ពោះទៅកំណត់គោលដៅអាជីពឬជីវិតរបស់បុគ្គលគ្រប់រូប។ យុវជនអាចមានក្តីសុបិនមួយឬច្រើន ដែលចង់នាំខ្លួនឯងឱ្យដល់គោលដៅអ្វីមួយ ឬក្លាយជាបុគ្គលណាម្នាក់ក្នុងពេល អនាគតតាមរយៈការប្រឡូកក្នុងជីវិតការងាររបស់ខ្លួន។ ប៉ុន្តែក្តីសុបិនក្នុងដំណាក់កាលយុវវ័យ ច្រើនតែពុំសូវមានភាព ច្បាស់លាស់ និងអាចរក្សាបាននូវចំណាប់អារម្មណ៍ជាយូរអង្វែងនោះឡើយ។ ពោលគឺមានការប្រែប្រួលតាមវឌ្ឍនាការរបស់វ័យ និងបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងជីវិត។

ប្រសិនអ្នកមានគោលបំណងចង់ធ្វើអ្វីមួយឬក្លាយជាបុគ្គលណាមួយអ្នកគួររៀបចំផែនការអាជីពឱ្យបានច្បាស់ លាស់ដែលអាចអនុវត្តបាន និងឈានទៅសម្រេចគោលដៅនោះតាមរយៈ ៖

  • សិក្សាស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ ដោយរួមបញ្ចូលការពិនិត្យលើចំណូលចិត្តជំនាញគុណតម្លៃនិងបុគ្គលិកលក្ខណៈផ្ទាល់របស់ខ្លួន។
  • រៀបចំផែនការអាជីពដែលមានកំណត់ពីគោលដៅត្រូវអនុវត្ត (ឧទាហរណ៍៖ គោលបំណងពិតប្រាកដរបស់អ្នកគឺអ្វី ? )
  • រៀបចំបញ្ជីអាទិភាពនៃគោលដៅ (ឧទាហរណ៍៖ គោលដៅរយៈពេលខ្លីឬវែង ត្រូវអនុវត្តភ្លាម ឬរង់ចាំ ពេលបន្ទាប់)
  • ពិនិត្យរកមើលតើគោលដៅខ្លីនិងវែងនោះ មានឧបសគ្គរារាំងដែរឬទេ ? ប្រសិនបើមានត្រូវកំណត់បញ្ហាឱ្យច្បាស់។
  • ត្រូវហ៊ានដោះស្រាយបញ្ហាដោយពិនិត្យលើលទ្ធភាព និងកត្តាពាក់ព័ន្ធនានាដូចជា៖ បញ្ហាគ្រួសារ បញ្ហា ពេលវេលា បញ្ហាថវិកា និងបញ្ហាដែលមានឥទ្ធិពលពីខាងក្រៅផ្សេងទៀត ដែលរារាំងដល់ការសម្រេចគោលដៅរបស់អ្នក។
  • ត្រូវហ៊ានចំណាយគ្រប់បែបយ៉ាង (ពេលវេលានិងថវិកា...) និងចូលរួមដោយសកម្មក្នុងការរៀបចំអនុវត្ត និងតាមដានដំណើរការសម្រេចអាជីពដោយខ្លួនឯង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login