Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការប្រើប្រាស់គ្រឿងញៀន បង្កអោយមានផលវិបាកអាក្រក់ខ្លួន គ្រួសារ និងសង្គមជាតិដូចជាៈ

ក. ចំពោះខ្លួនផ្ទាល់

  • ខូចសុខភាព ( ទ្រុឌទ្រោម បាក់កំលាំង ចាស់មុនអាយុ )
  • កើតជំងឺ ( ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរក្បាល ពិសេសជំងឺមិនអាចព្យាបាលបាន គឺអេដស៍ )
  • ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ
  • ខាតបង់ពេលវេលា បាត់បង់ការងារ ខាតបង់ការរៀនសូត្រ
  • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរជាមនុស្ស
  • ប៉ះពាល់ដល់ខួរក្បាល អាចក្លាយជាមនុស្សឆ្កួត ឡប់សតិ ងាយនឹងឆាប់ភ្លេចភ្លាំង
  • មានចរិកកាចសាហាវ ឃោឃៅ ចូលចិត្តប្រើហិង្សាហានប្រព្រឹត្តចោរកម្ម ឆក់ប្លន់....
  • ធ្វើអ្វីមួយគ្មានការពិចារណា
  • បាត់បង់មនុស្សដែលជាទីស្រឡាញ់ របស់ខ្លួន និងមិត្តភក្តិអ្នកជិតខាង បាត់គ្រួសារ
  • បាត់បង់ឱកាសល្អ ក្នុងជីវីត ខូចអនាគត អាចជាប់គុក រឺស្លាប់ខ្លួន

ខ. គ្រួសាររ

  • បាត់បង់ធនធានមនុស្សក្នុងគ្រួសារ ( ជាអ្នករកប្រាក់ចំណូល ជាអ្នកផ្តល់ភាពកក់ក្តៅ ជាក្តីសង្ឃឹមនៅក្នុងគ្រួសារ )
  • ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ ខាតពេលវេលា
  • បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសគ្រួសារ ( ពូជអំបូរ )
  • បង្កអោយមានអំពើហិង្សាក្នុងគ្រួសារ ( កើតមានជំលោះផ្សេងៗ )

គ. សង្គមជាតិ

  • បាត់បង់ធនធានមនុស្សក្នុងសង្គម បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសសង្គមជាតិ
  • កើតមានអំពើអសន្តិសុខ ក្នុងសង្គមបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសសង្គមជាតិ
  • កើតមានភាពអនាធិបតេយ្យ ច្របូកច្របល់ក្នុងសង្គម
  • សង្គមគ្មានការរីកចម្រើន ជូបវិបត្តិក្រីក្រពឹងអាស្រ័យតែជំនួយពីបរទេស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login