ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១.នៅពេល អ្នកគ្រុនផ្តាសាយ ហេតុអ្វីបានជាអ្នកពិបាកក្នុងការភ្លក់រសជាតិអាហារ ?
២. ចូរពន្យល់ថា តើភ្នែករបស់អ្នកចាប់យកពន្លឺដូចម្តេច ?
៣. ហេតុអ្វីបានជាត្រចៀកឆ្លងជំងឺ មានបញ្ហាទាក់ទងទៅនឹងតុល្យភាពថេរលំនឹង ?
៤. តើដង់ឌ្រីត មាននាទីអ្វី ?
៥. ចូរប្រៀបធៀបមជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ ។
ចម្លើយ
១. រសជាតិអាហារទាក់ទងទៅនឹងវិញ្ញាណរសជាតិផង និងវិញ្ញាណក្លិនផង ។ នៅពេលគ្រុនស្រទាប់ស្លេស្មក្នុងរន្ធចម្រុះ ក្លាយជាខាប់ដែលនាំឲ្យធ្មួលឃានវិញ្ញាណបំពេញនាទីមិនបានត្រឹមត្រូវ ។ ដូចនេះពេលបរិភោគអាហារ យើងពិបាកដឹងរសជាតិណាស់ ។
២. ភ្នែកចាប់យកពន្លឺបាន ដោយសារនៅលើស្រទាប់រេទីន មានកោសិការួសនឹងពន្លឺ ពីរបែបគឺកោសិកាកោននិងកោសិកាដំបង ដែលមានផ្ទុកម៉ូលេគុលជាតិពណ៌រួសនឹងពន្លឺរ៉ូដុបស៊ីន ។ ពេលពន្លឺប៉ះនិងកោសិកាទាំងពីរ វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន ។ ការបំបែកសម្ព័ន្ធគីមីនេះបង្កើតឲ្យមានអាំងភ្លុចប្រសាទ ដែលធ្វើដំណើរចេញពីកោសិកាកោន ឬកោសិកាដំបង តាមសរសៃប្រសាទអុបទិចទៅកាន់ខួរក្បាល ។
៣. មេរោគបង្កជំងឺ បណ្តាលឲ្យត្រចៀកដាក់សម្ពាធទៅលើបំពង់ពាក់កណ្តាលរង្វង់ និងបណ្តាលឲ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះ ឲ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ។
៤. ដង់ឌ្រីត មាននាទីទទួលព័ត៌មាន ហើយបញ្ជូនព័ត៌មានទៅកាន់តួរកោសិកានៃណឺរ៉ូន ។
៥. លក្ខណៈដូចគ្នា មានធាតុបង្កតូចបំផុត ជាណឺរ៉ូន ។
លក្ខណៈខុសគ្នា