ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើភ្នាសគ្រាប់ភ្នែកមានប៉ុន្មានស្រទាប់ ? អ្វីខ្លះ ?
២. តើផ្នែកណានៃគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក ?
៣. តើត្រចៀកចាប់យករំញោចអ្វី ? តើត្រចៀកមានផ្នែកអ្វីខ្លះ ? តើផ្នែកណាដែលទាក់ទងនឹងតំហែររក្សាលំនឹង ?
៤. តើធ្មួលវិញ្ញាណណាខ្លះ ដែលចាប់យករសជាតិនិងក្លិន ?
៥. ចូរបង្ហាញពីទីតាំងនៃធ្មួលកាយវិញ្ញាណទាំង៥របស់ស្បែក ។
ចម្លើយ
១. ភ្នាសគ្រាប់ភ្នែក មាន៣ស្រទាប់ គឺស្រទាប់ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន ។
២. រន្ធប្រសី្រ ជាផ្នែកមួយនៃគ្រាប់ភ្នែកដែលតម្រូវបរិមាណនៃពន្លឺទៅក្នុងភ្លែក ពីព្រោះប្រស្រីភ្នែកជាសាច់ដុំដែលអាចធ្វើឲ្យរន្ធប្រស្រីភ្នែករីកធំឬរួមតូច ៕ នៅពេលមានពន្លឺស្រទន់ ឬងងឹត រន្ធប្រស្រីរីកធំដែលអាចធ្វើឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើន ។ នៅពេលមានពន្លឺខ្លាំង រន្ធប្រស្រីរួមតូច ដែលអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានតិចតួច ។
៣.ត្រចៀកចាប់យករំញោចសួរ ។ ត្រចៀកមាន៣ផ្នែកគឺ ត្រចៀកក្រៅ ត្រចៀកកណ្តាល និងត្រចៀកក្នុង ។ ត្រចៀកក្នុង មាននាទីក្នុង តំហែររក្សាលំនឹង នៃសារពាង្គកាយ ។
៤. ធ្មួលវិញ្ញាណ ដែលចាប់យករសជាតិ និងក្លិនគឺធ្មូលពន្លកជីវ្ហាវិញ្ញាណ និងធ្មួលឃានវិញ្ញាណ ។
៥. មួលកាយវិញ្ញាណទាំង៥របស់ស្បែកមានៈ