Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ដូចម្តេច ?

២. តើរ៉េផ្លិចជាអ្វី ? រ៉េផ្លិចមាននាទីអ្វី ?

៣. តើទម្រង់អ្វីខ្លះ ដែលទាក់ទងក្នុងលំនាំរ៉េផ្លិច ?

៤. ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីជាច្រើនឆ្លងកាត់បាន តើនឹងមានបញ្ហាអ្វីកើតឡើង ?​

ចម្លើយ

១. នៅចុងអាក់សូនមានថង់តូចៗជាច្រើនដែលផ្ទុកសារធាតុគីមីឈ្មោះ ណឺរ៉ូនបញ្ចូនសារ ។ នៅពេលអាំងភ្លុចប្រសាទទៅដល់ចុងអាក់សូនថង់តូចៗទាំងនោះផ្ទុកបែក ហើយបញ្ចេញណឺរ៉ូនបញ្ចូនសារ សាយឆ្លងកាត់ស៊ីណាប់ ។ ណឺរ៉ូនបញ្ចូនសារភ្ជាប់ជាមួយធ្មួលដែលនៅលើ ភ្នាសនៃដង់ឌ្រីតរបស់ណឺរ៉ូនបន្ទាប់ហើយបង្កើតអាំងភ្លុចប្រសាទថ្មីនៅក្នុងដង់ឌ្រីតនោះ ។ អាំងភ្លុចប្រសាទធ្វើដំណើរតាមតួកោសិកា និងចុះ  ។

២. រ៉េផ្លិច ជាតំណបស្វ័យប្រវត្តិទៅនឹងរំញោចដែលជាលទ្ធផលនៃការភ្ជាប់កោសិកាប្រសាទ រវាងសរីរាង្គធ្មួល និងសរីរាង្គចលករ តាមរយៈណឺរ៉ូនភ្ជាប់ ដូចនេះវាគ្មានការទាក់ទងដល់ខួរក្បាលទេ ។ រ៉េផ្លិច មាននាទីការពារសារពាង្គកាយពីការទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។

៣. ទម្រង់ដែលទាក់ទងនិងរ៉េផ្លិច មានធ្មួលវិញ្ញាណ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់  ណឺរ៉ូនចលករ និងសរីរាង្គប្រតិកម្ម ( សាច់ដុំ ឬក្រពេញ ) ។

៤. ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីច្រើនឆ្លងកាត់បាន នោះធ្វើឲ្យសារធាតុគីមី ( ណឺរ៉ូនបញ្ចូនសារ ) ជាច្រើនដែលបញ្ជូនអាំងភ្លុចប្រសាទនឹងគ្មានសមត្ថភាពធ្វើការនេះទេ ដូចនេះអំាងភ្លុចប្រសាទទាំងនេះនឹងមិនត្រូវបានភ្ញោចឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login